+85561 777 090
Logo
ស្ងាត់ៗ ! តម្លៃដីធ្លីនៅតំបន់កោះពេជ្រហក់ឡើងខ្លាំងហើយ
Updated on: June 7, 2022, 6:05 a.m.
Published on: February 21, 2022, 10:54 a.m.

ស្ងាត់ៗ ! តម្លៃដីធ្លីនៅតំបន់កោះពេជ្រហក់ឡើងខ្លាំងហើយ


កោះ​ពេជ្រ ដែល​ធ្លាប់តែ​ជា​កោះ​លិច​ទឹកដី​ភក់​សម្រាប់​ធ្វើ​ដំណាំ តែ​បច្ចុប្បន្ន​បាន​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទទួល​បានការ​វិនិយោគ​នូវ​គម្រោង​សាងសង់​ធំ​ៗ​រាប់រយ​លាន​ដុល្លារ ក្នុង​នោះ​មាន​អគារ​ពាណិជ្ជកម្ម​, សាលារៀន​អន្ដរជាតិ​, មាន​ខុន​ដូ និង​គេហដ្ឋាន​កម្រិត​ខ្ពស់​, សាល​សន្និបាត និង​ពិព័រណ៍​, រួម​ទាំង​បណ្ដុំ​ភោជនីយដ្ឋាន និង​កន្លែង​កម្សាន្ដ​ជា​ច្រើន​ទៀត ។

Koh Pich Island

កោះ​ពេជ្រ​ពី​មុន​ធ្លាប់តែ​ជា​កោះ​លិច​ទឹក​ប្រែ​ក្លាយទៅជា​ទីក្រុង​រណប​ដ៏​មាន​ប្រជាប្រិយភាព តើ​តម្លៃ​ដីធ្លី​នៅ​តំបន់​កោះ​ពេជ្រ​បច្ចុប្បន្ន​បាន​កើនឡើង​ដល់​ប៉ុ​ន្មាន​ហើយ​ក្នុង​មួយ​ម៉ែត្រការ៉េ?

បច្ចុប្បន្ន​តម្លៃ​ដីធ្លី​នៅ​តំបន់​ទីក្រុង​រណប​កោះ​ពេជ្រ​មាន​តម្លៃ​៣៨០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (​សម្រាប់​តំបន់​លំនៅ​ឋាន​) និង​តម្លៃ​ចាប់ពី​៦០០០​ទៅ​៧០០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ (​សម្រាប់​តំបន់​ពាណិជ្ជកម្ម និង​ជាប់មាត់​ទន្លេ​) ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សំណាក់​អ្នកស្រី វី ណា​វី ប្រធាន​នាយកដ្ឋាន​ទីផ្សារ នៃ​ក្រុមហ៊ុន OCIC ។

Koh Pich Island

ប្រធាន​នាយកដ្ឋាន​ទីផ្សារ នៃ​ក្រុមហ៊ុន OCIC ដដែល​បានឱ្យ​ដឹង​បន្ថែមទៀត​ថា ទីក្រុង​រណប​កោះ​ពេជ្រ ជា​តំបន់​ដែល​មាន​ប្រជាប្រិយភាព និង​ថែម​ទាំង​ជា​តំបន់​ដែល​មាន​សោភ័ណ​ភាព រួម​ទាំង​មាន​ខ្យល់​បរិយាកាស​បរិសុទ្ធ​ជាប់មាត់​ទន្លេ ហើយ​តម្លៃ​ដីធ្លី​នឹង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នា​ពេល​អនាគត ៕

Comments