+85561 777 090
Logo

Editorial content

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ៖ ការជំរុញទៅដល់កំណើនសេដ្ឋកិច្ច ទេសចរណ៍ និងអចលនទ្រព្យរបស់ប្រទេសកម្ពុជា
Updated on: December 4, 2024, 4:00 a.m.
Published on: December 4, 2024, 4:00 a.m.

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ៖ ការជំរុញទៅដល់កំណើនសេដ្ឋកិច្ច ទេសចរណ៍ និងអចលនទ្រព្យរបស់ប្រទេសកម្ពុជា


អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ត្រូវបានរចនាឡើងដើម្បីផ្សារភ្ជាប់ប្រទេសកម្ពុជាទៅកាន់ពិភពលោកអោយកាន់តែយ៉ាងរលូន ក្នុងខណៈពេលដែលធ្វើការប្រែក្លាយសេដ្ឋកិច្ចក្នុងស្រុកផងដែរ។ ក្នុងនាមជាព្រលានយន្តហោះដ៏ធំ និងទំនើបបំផុតរបស់ប្រទេសកម្ពុជា គម្រោងអាកាសយានដ្ឋានអន្តរជាតិមិនត្រឹមតែលើកកម្ពស់ទៅដល់កំណើនភ្ញៀវទេសចរតែបុណ្ណោះទេ 
វានឹងក្លាយទៅជាកត្តាជំរុញទៅដល់កំណើនសេដ្ឋកិច្ច ទេសចរណ៍ និងការអភិវឌ្ឍន៍របស់ទីក្រុងផងដែរ។

នៅក្នុងអត្ថបទនេះ Realestate.com.kh នឹងស្វែងយល់បន្ថែមពីការជះឥទ្ធិពលវិជ្ជមានរបស់គម្រោងនេះមកកាន់ប្រទេសកម្ពុជា!

វឌ្ឍនភាពដ៏ធំធេងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងនៅក្នុងប្រទេសកម្ពុជា

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីភាគខាងត្បូងរាជធានីភ្នំពេញ នឹងជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងការក្លាយទៅជាមជ្ឈមណ្ឌលអាកាសចរណ៍ដ៏សំខាន់របស់ប្រទេសកម្ពុជា។ 

គ្រោងនឹងបើកដំណើរការនៅដើមឆ្នាំ 2025 សម្រាប់ដំណាក់កាលទី 1 អាកាសយានដ្ឋាននេះត្រូវបានសាងសង់ឡើងដើម្បីទទួលអ្នកដំណើរចំនួន 13 លាននាក់ក្នុងមួយឆ្នាំ និងមានគោលបំណងកើនឡើងដល់ 30 លាននាក់នៅក្នុងដំណាក់កាលទីពីរ ព្រមទាំង 50 លាននាក់ក្នុងមួយឆ្នាំ ដោយដំណាក់កាលចុងក្រោយនៅក្នុង ឆ្នាំ 2050 ផងដែរ។ ផ្លូវរត់ថ្មីជាច្រើនរបស់អាកាសយានដ្ឋាននេះ នឹងអាចអោយយន្តហោះខ្នាតធំ​ ដូចជាយន្តហោះប្រភេទ Airbus A380 ចុះចតបាន ទាក់ទាញទៅដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាត់ជាមិនខាន។

ដើម្បីសម្រួលទៅដល់បទពិសោធន៍ធ្វើដំណើរសម្រាប់អ្នកដំណើរអោយមានភាពងាយស្រួលជាងមុន អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅបានរៀបចំ ច្រកទ្វារអន្តោរប្រវេសន៍ស្វ័យប្រវត្តិ កម្មវិធីទូរស័ព្ទសម្រាប់ការ check in និងកម្មវិធីតាមដានឥវ៉ាន់ឆ្លាតវៃផងដែរ។ តាមរយៈការបង្កើនជើងហោះហើរទៅកាន់ទីក្រុងធំៗទូទាំងពិភពលោក អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនឹងផ្លាស់ប្ដូរប្រទេសកម្ពុជា អោយក្លាយទៅជាប្រទេសមួយដែលមានភាពរឹងមាំផ្នែកទេសចរណ៍ និងឈានចូលទៅក្នុងឆាកពាណិជ្ជកម្មសកលផងដែរ។

វឌ្ឍនភាពសេដ្ឋកិច្ច និងការបង្កើតការងារ

ការជះឥទ្ធិពលវិជ្ជមានទៅលើវិស័យ​សេដ្ឋកិច្ច​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោតាខ្មៅ ត្រូវបានគេ​រំពឹង​ថា​នឹង​មាន​ទំហំ​ធំ។ អ្នកជំនាញបានប៉ាន់ប្រមាណថា អាកាសយានដ្ឋាន និងគម្រោងជុំវិញនឹងរួមចំណែកដល់ទៅ 5% នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការបើកដំណើរការរបស់ខ្លួន។ ការជះឥទ្ធិពលអាចផ្ដោតទៅល់កត្តា៖

  • ពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ៖ ជាមួយនឹងបរិក្ខារដឹកទំនិញដែលកាន់តែមានភាពទំនើប អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា សម្រាប់ទំនិញដូចជា វាយនភ័ណ្ឌ អង្ករ និងគ្រឿងអេឡិចត្រូនិចផងដែរ។ ការរៀបចំការដឹកជញ្ជូនកាន់តែប្រសើរនឹងទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន ជាពិសេសក្នុងវិស័យផលិតកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិក។
  • កំណើនភ្ញៀវទេសចរណ៍៖ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងទេសចរណ៍ ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦,៦ លាននាក់ក្នុងឆ្នាំ ២០១៩ ដែលរួមចំណែកប្រមាណ ៥ ពាន់លានដុល្លារដល់សេដ្ឋកិច្ចរបស់កម្ពុជា។ ជាមួយនឹងជើងហោះហើរកាន់តែច្រើន កម្ពុជាសង្ឃឹមថានឹងអាចទទួលបានភ្ញៀវទេសចរកាន់តែច្រើនលើសពីចំនួន ជាពិសេសដើម្បីស្តារវិស័យទេសចរណ៍ឡើងវិញបន្ទាប់ពីជំងឺកូវីដ១៩។
  • ការបង្កើតការងារ៖ ការបង្កើតព្រលានយន្តហោះនេះត្រូវបានគេរំពឹងថា នឹងបង្កើតឱកាសការងារសម្រាប់មនុស្សរាប់ពាន់នាក់ដូចជា កម្មករសំណង់ក្នុងដំណាក់កាលសាងសង់ អ្នកជំនាញអាកាសចរណ៍ បុគ្គលិកលក់រាយ និងបុគ្គលិកផ្នែកបដិសណ្ឋារកិច្ច នៅពេលដែលអាកាសយានដ្ធាននេះបានដាក់ដំណើរការ។

ដំណើរការទិដ្ឋាការ (វីសា) ដែលកាន់តែមានភាពងាយស្រួល

ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជានឹងកាន់តែមានភាពងាយស្រួលជាងមុនក្នុងការទៅទស្សនា ដោយសារតែការដាក់អោយប្រើប្រាស់នូវដំណើរការទិដ្ឋាការ ឬវីសាថ្មីដែលមានភាពងាយស្រួល។ ប្រព័ន្ធដ្ឋាការ ឬវីសាអេឡិចត្រូណិច (E-visa) និង Visa-on-Arrival រួមបញ្ចូលជាមួយបច្ចេកវិទ្យាព្រលានយន្តហោះថ្មី នឹងធ្វើឱ្យដំណើរការអន្តោប្រវេសន៍កាន់តែមានភាពលឿនជាងមុន

កាត់បន្ថយពេលវេលារង់ចាំផងដែរ។ រដ្ឋាភិបាល​គ្រោង​នឹង​លើក​កម្ពស់ ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​ឱ្យ​បាន​យូរ​ជាង​មុន និង​ការ​មក​ទស្សនា​ម្ដង​ទៀត ដោយ​ជំរុញ​ការ​ចំណាយ​ក្នុង​វិស័យ​សំខាន់ៗ​ដូច​ជា​បដិសណ្ឋារកិច្ច និង​ការ​លក់​ផងដែរ។

វិស័យអចលនទ្រព្យ ជិតព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ

ជាមួយនឹងការអភិវឌ្ឍន៍ទាំងអស់នេះ តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោកំពុងក្លាយជាកន្លែងពេញនិយមសម្រាប់ការវិនិយោគអចលនទ្រព្យ។ ខាង​ក្រោម​នេះ​គឺ​ជា​គម្រោង​កំពូល​ទាំង ២ ដែល realestate.com.kh បាន​ជ្រើសរើស​មក​ណែនាំ​នៅ​ថ្ងៃ​នេះ៖

បុរីច័ន្ទគិរី

មានទីតាំងនៅជិតព្រលានយន្តហោះថ្មី បុរីច័ន្ទគិរី គឺជាគម្រោងលំនៅឋានដែលរចនាប្រកបដោយប្រណិតភាព ព័ទ្ធជុំវិញដោយទីធ្លាបៃតងផងដែរ។ សាកសមសម្រាប់គ្រួសារ និងអ្នកជំនាញ បុរីច័ន្ទគិរីផ្ដល់នៅទីតាំដែលមានភាពងាយស្រួល ក្នុងការធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ ព្រមទាំងអាកាសយានដ្ធានថ្មីបានយ៉ាងងាយស្រួលផងដែរ។ ស្វែងយល់បន្ថែមពីបុរីច័ន្ទគិរី


គម្រោងខុនដូ R&F City Miro

គម្រោងខុនដូ R&F City Miro ត្រូវបានសាងសង់ឡើងដើម្បីបំពេញទៅដល់តម្រូវការអ្នកទិញ និងអ្នកវិនិយោគលំដាប់ខ្ពស់។ គម្រោងនេះមានទីតាំងស្ថិតនៅជិតអាកាសយានដ្ឋានតេជោតាខ្មៅ ផ្តល់នៅភាពងាយស្រួលទៅដល់បុគ្គលដែលធ្វើដំណើរញឹកញាប់ ព្រមទាំងជនបរទេសផងដែរ។ ស្វែងយល់​បន្ថែមទៀត​អំពីគម្រោងខុនដូ R&F City Miro

គម្រោងទាំងពីរនេះបង្ហាញពីការវិវឌ្ឍរបស់តំបន់នេះក្នុងការក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់របស់ទីក្រុង ជាមួយនឹងការកើនឡើងនៃតម្លៃអចលនទ្រព្យធ្វើអោយការវិនិយោគកាន់តែមានសក្ដានុពល។

តើព្រលានយន្តហោះថ្មីមានសារៈសំខាន់យ៉ាងណាសម្រាប់ប្រទេសកម្ពុជា?

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅមិនត្រឹមតែដើរតួជាអាកាសយានដ្ឋានតែបុណ្ណោះទេ— វាជាត្រើយដ៏សំខាន់របស់ប្រទេសកម្ពុជាក្នុងគោលបំណងចូលទៅកាន់វេទិកាពិភពលោកកាន់តែខ្លាំង។ ដោយជំរុញទៅដល់ការផ្សារភ្ជាប់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅនឹងដាក់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដែលរីកលូតលាស់លឿនបំផុតនៅក្នុងចំណោមប្រទេសក្នុងតំបន់អាសុីអាគ្នេយ៍។

ជាក់ស្តែង ការកើនឡើងនៃពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគដែលបង្កើតដោយអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ អាចបន្ថែមចំណូលរាប់ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជាក្នុងមួយឆ្នាំៗ ខណៈដែលពង្រឹងទៅដល់តួនាទីរបស់ប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ាន ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការរៀបចំព្រឹត្តិការណ៍ និងសន្និសីទអន្តរជាតិផងដែរ។

លើសពីនេះ ការសម្ពោធស្ពានក្បាលថ្នល់នាពេលថ្មីៗនេះ កាន់តែបន្ថែមទៅដល់អត្ថប្រយោជន៍នៃ អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ។ ស្ពាននេះកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងសំខាន់រវាងរាជធានីភ្នំពេញ និងតំបន់ជុំវិញសំខាន់ៗ ដោយផ្តល់ភាពងាយស្រួលទៅដល់ការធ្វើដំណើរទៅអាកាសយានដ្ឋាន និងគម្រោងអភិវឌ្ឍន៍នៅក្បែរនោះ។ ជាមួយគ្នា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បានបង្កើតបណ្តាញដ៏ទូលំទូលាយដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការចល័តនៅក្នុងទីក្រុងផងដែរ។

តាមរយៈការរួមបញ្ចូលគ្នានៃការអភិវឌ្ឍន៍ឆ្លាតវៃជាមួយនឹងគោលការណ៍អភិវឌ្ឍន៍បៃតង អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅធានានូវកំណើនប្រកបដោយនិរន្តរភាព ដែលផ្តល់អត្ថប្រយោជន៍មិនត្រឹមតែសម្រាប់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសហគមន៍មូលដ្ឋានផងដែរ។

ត្រៀម​ខ្លួន​ហើយឬនៅក្នុងការ​ស្វែង​រក​ឱកាស​នៅ​តំបន់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ?

អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ គឺជានិមិត្តរូបនៃវឌ្ឍនភាពសម្រាប់ប្រទេសកម្ពុជា ដោយសន្យាថានឹងផ្លាស់ប្តូរមធ្យោបាយធ្វើដំណើរ ការធ្វើអាជីវកម្ម និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយនឹងសមត្ថភាពរបស់ក្នុងការទាក់ទាញការចាប់អារម្មណ៍ជាសកល និងការបង្កើតឱកាសក្នុងស្រុក វាមិនមែនគ្រាន់តែជាព្រលានយន្តហោះនោះទេ វាគឺជាអនាគតរបស់ប្រទេសទាំងមូល។

ប្រសិនបើអ្នកចង់ដឹងបន្ថែមអំពីអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងសារៈសំខាន់របស់វាសម្រាប់ប្រទេសកម្ពុជា និងសម្រាប់អ្នក លោកអ្នកអាចស្វែងយល់បន្ថែមពីគម្រោងអចលនទ្រព្យនៅក្បែរនោះបាន។ មិនថាអ្នកចាប់អារម្មណ៍ផ្ទះលក្ខណៈគ្រួសារដូចជា បុរី ច័ន្ទគិរី ឬការរស់នៅដ៏ប្រណិតនៅ R&F City Miro អ្នកអាចស្វែងរកអចលនទ្រព្យទាំងអស់នេះនៅលើគេហទំព័រ Realestate.com.kh

 

Comments