អ្នកធ្លាប់បានអាន និងឮ អំពីកម្មវិធីនេះរួចមកហើយពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ដែលនឹងជិតមកដល់ក្នុងពេលឆាប់ៗនេះ ហើយនេះក៏ជាឱកាសរបស់អ្នកក្នុងការទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសមិនធ្លាប់មានពីក្រុមហ៊ុនដែលល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
តើធ្វើបែបណាដើម្បីចូលរួម និងទទួលបាននូវការបញ្ចុះតម្លៃនោះ?
ពិព័រណ៍ដំបូងបង្អស់នៅកម្ពុជាដែលនឹងប្រារព្វនៅនឹងកន្លែងផង និងនៅលើគេហទំព័រផង
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ មានកម្មវិធី២ដែលអ្នកអាចចូលរួមបាន។ កម្មវិធីទាំង២នេះ (ពិព័រណ៍ប្រារព្វនៅនឹងកន្លែងផង និងនៅលើគេហទំព័រផង) អាចចូលរួមបានដោយអ្នកគ្រាន់តែចុះឈ្មោះមួយដងប៉ុណ្ណោះ។
ការចុះឈ្មោះរបស់អ្នកចូលរួម (Register to participate)៖ https://www.yearendpropertysale.realestate.com.kh/
របៀបនៃការចុះឈ្មោះងាយៗ ដោយគ្រាន់តែចុចលើ link ខាងក្រោម និងបំពេញព័ត៌មានដែលតម្រូវឲ្យបានគ្រប់គ្រាន់នៅលើគេហទំព័រនោះ។
ក្រោយពេលបំពេញព័ត៌មានរួចរាល់ហើយ, ប្រព័ន្ធចុះឈ្មោះដោយស្វ័យប្រវត្តិរបស់យើង នឹងផ្ញើសារទៅកាន់អ្នកតាមរយៈលេខទូរស័ព្ទដែល អ្នកបំពេញនៅពេលចុះឈ្មោះ ដើម្បីបញ្ជាក់ពីការចុះឈ្មោះរបស់អ្នក។ ធ្វើការបញ្ចូលលេខកូដជាការស្រេច។
អ៊ីម៉េលនឹងផ្ញើទៅកាន់ប្រអប់សាររបស់អ្នក ដើម្បីឲ្យអ្នកដឹងថាអ្នកបានចុះឈ្មោះចូលរួមក្នុង កម្មវិធីពិព័រណ៍ដ៏ធំមួយនៅកម្ពុជា។
ការចុះឈ្មោះរបស់អ្នកតាំងពិព័រណ៍ (Exhibitor Registration )
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ កំពុងអនុវត្តយុទ្ធនាការទីផ្សារ ១០ ម៉ឺនដុល្លារ ដែលគ្របដណ្តប់គ្រប់ប្រព័ន្ធផ្សព្វផ្សាយដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាកម្ពុជា។ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មដែលកំពុងមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងទីផ្សារដ៏ធំនេះ អ្នកអាចចុះឈ្មោះជាអ្នកតាំងពិព័រណ៍តាមរយៈLinkខាងក្រោម៖
ដៃគូសហការ៖ https://www.yearendpropertysale.realestate.com.kh/exhibitor-sponsor
តើត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានការបញ្ចុះតម្លៃតាមរយៈពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលនឹងប្រារព្ធនៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ។
នៅពេលដែលអ្នកចុះឈ្មោះដោយជោគជ័យហើយ យើងខ្ញុំសូមណែនាំឲ្យអ្នក ចូលរួមនៅក្នុងពិព័រណ៍ដែលនឹងប្រារព្ធឡើងនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន នៅថ្ងៃទី២៧-២៨ ខែវិច្ឆិកានេះ។ មានការចូលរួមពីដៃគូសហការលើសពី៦០ក្រុមហ៊ុន ដែលតំណាងឲ្យក្រុមហ៊ុនធំៗនៅក្នុងប្រទេស និងក្រុមហ៊ុនល្បីថ្មីៗ ដែលនឹងផ្ដល់ជូននូវប្រូម៉ូសិនពិសេស ដែលមាននៅក្នុងកម្មវិធីទាំង២ថ្ងៃនេះ។
តើត្រូវធ្វើដូចម្ដេច ដើម្បីទទួលបានការបញ្ចុះតម្លៃ ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០លើធ្វើឡើង នៅលើបណ្ដាញសង្គមចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០
កម្មវិធីលក់អចលនទ្រព្យតាមអនឡាញនឹងធ្វើឡើងដំណាលគ្នាពីថ្ងៃ ២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃ១១ ខែធ្នូ។ អ្នកដែលបានចុះឈ្មោះរួចរាល់អាចប្រើប្រាស់គណនីយរបសើអ្នកដើម្បីចូលលើគេហទំព័រ កម្មវិធី និងទស្សនាការបង្ហាញអំពីគម្រោងទាំងអស់ដែលមានដាក់លក់នៅក្នុងអំឡុងពេល ២សប្ដាហ៍នេះ។
គម្រោងអភិវឌ្ឍន៍ទាំងនេះបាននាំមកពីអ្នកវិនិយោគល្បីឈ្មោះបំផុត ដែលនឹងផ្ដល់ជូន ការបញ្ចុះតម្លៃដ៏ពិសេសទៅកាន់អ្នកទិញ ដែលបានចុះឈ្មោះក្នុងពិព័រណ៍លក់អចលនទ្រព្យ២០២០។ បើសិនជាអ្នកបានចុះឈ្មោះរួចរាល់ហើយ, គ្រាន់តែចូលទៅកាន់គេហទំព័រ ដែលនឹងដាក់ឲ្យដំណើរចាប់ពីថ្ងៃ២៧ ខែវិច្ឆិកា ដើម្បីស្វែងរកនូវអចលនទ្រព្យពីចម្ងាយ។
ជំហានទី១: ចូលមើល និងជ្រើសអចលនទ្រព្យ
ចូលក្នុងគេហទំព័រពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ដើម្បីចូលមើលនឹងស្វែងអចលនទ្រព្យ ឬគម្រោងណាមួយដែលផ្ដល់ជូននូវការបញ្ចុះតម្លៃ។ ដែលនេះនឹងដាក់ជូនអ្នកនូវរូបភាពដើម្បីឲ្យអ្នក មានភាពងាយស្រួល ព្រមជាមួយការបញ្ចុះតម្លៃដែលអ្នកអាចទទួលបានប្រសិនបើអ្នកធ្វើការ ទិញនូវអចលនទ្រព្យណាមួយ។
ចំណាំ៖ រាល់ការបញ្ចុះតម្លៃគឺមានកំណត់ ដូចនេះហើយអ្នកត្រូវប្រាកដថា អ្នកបានរក្សានូវសិទ្ធិរបស់ អ្នករួចហើយ។
ជំហានទី២: ការធានាលើការបញ្ចុះតម្លៃរបស់អ្នក
ការធានាលើការបញ្ចុះតម្លៃ ស្នើឲ្យអ្នកបង់ថ្លៃកក់បម្រុងចំនួន ៥០០ដុល្លារ។ Realestate.com.kh នឹងទទួលយកនូវរាល់ការបង់ប្រាក់របស់អ្នកតាមរយៈ Visa, Mastercard និង UnionPay នៅអំឡុងពេលកម្មវិធី។ ការផ្ទេរប្រាក់តាម ABA Bank ក៏ទទួលផងដែរ។ថ្លៃកក់បម្រុងចំនួន ៥០០ដុល្លារ នោះនឹងត្រូវកាត់ពីថ្លៃអចលនទ្រព្យដែលអ្នកធ្វើការទិញនោះ។
ជំហានទី៣: ជួបជាមួយក្រុមការងាររបស់ REAKH
ចំពោះការបង់ប្រាក់ថ្លៃកក់ ក្រុមការងារ Realestate.com.kh នឹងធ្វើការស្វែងរកអ្នក ដោយប្រើប្រាស់នូវព័ត៌មានដែលអ្នកបានផ្ដល់ ដើម្បីផ្ដល់ជូនអ្នកនូវអចលនទ្រព្យ ដែលអ្នកចាប់អារម្មណ៍ និងជួយសម្រួលដល់ការធ្វើប្រតិបត្តិការណ៍ របស់អ្នក។
ត្រូវប្រាកដថារាល់ប្រតិបត្តិការណ៍របស់អតិថិជននឹងព្រឹត្តិទៅដោយរលូន ជាមួយនឹងម្ចាស់គម្រោងផ្ទាល់។
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នឹងក្លាយជាពិព័រណ៍សម្រាប់អតិថិជន ដែលមានការចាប់អារម្មណ៍បំផុតនៅក្នុងឆ្នាំនេះ។ តើអ្នករៀបចំខ្លួនក្នុងការទទួលបានឱកាសដ៏ពិសេសនេះហើយឬនៅ? ចុះឈ្មោះនៅពេលនេះ!
Comments