សប្ដាហ៍នេះ នាយកប្រតិបត្តិRealestate.com.kh លោកTom O'Sullivan នឹងមកអង្គុយជាមួយ នាយកប្រតិបត្តិCambodian Investment Management Holding លោកAnthony Galliano ដើម្បីពិភាក្សាអំពីផលប៉ះពាល់ នៃការបិទខ្ទប់ លើសេដ្ឋកិច្ចកម្ពុជា និងវែកញែកអំពីឥទ្ធិពលរបស់វា លើវិស័យអចលនទ្រព្យក្នុងស្រុក។
សូមចុចនៅទីនេះ ដើម្បីចុះឈ្មោះចូលរួមWebinar
Webinarនេះ នឹងធ្វើឡើង នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២រសៀល GMT+7។ ដោយសារវិធានការ នៃការបិទខ្ទប់ កិច្ចសម្ភាសនឹងធ្វើឡើងតាមរយៈZoom ព្រមទាំងផ្សាយផ្ទាល់លើទំព័រFacebook របស់Realestate.com.khផងដែរ។
Realestate.com.kh កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីផ្ដល់ឱ្យអ្នកស្វះស្វែងរកអចលនទ្រព្យក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ ឧបករណ៍ និងព័ត៌មានដែលត្រឹមត្រូវ ពាក់ព័ន្ធនឹងទីផ្សារអចលនទ្រព្យនៅកម្ពុជា។
ប្រសិនបើអ្នកខកខានមិនបានចូលរួមWebinarកាលពីសប្ដាហ៍មុន (បច្ចុប្បន្នភាពអំពីកូវីឌ និងព័ត៌មានសំខាន់ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា) ដែលបានធ្វើការសម្ភាសជាមួយប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា លោកច្រឹក សុខនីមទេនោះ អ្នកអាចទស្សនាបាននៅទីនេះ។
Comments