+85561 777 090
Logo
គម្រោងខុនដូ Imperial Crown: រស់នៅក្នុងជីវិតបែបរាជ្យវង្ស
Updated on: June 6, 2022, 5:05 p.m.
Published on: September 15, 2016, 1:27 a.m.
Realestate News

គម្រោងខុនដូ Imperial Crown: រស់នៅក្នុងជីវិតបែបរាជ្យវង្ស


Horizontal-Ribbon-Advertorial

imperial-crown-new

គម្រោង Imperial Crown មានទីតាំងតាមបណ្តោយផ្លូវ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនជាតំបន់ដែលមានការពេញនិយមបំផុតសម្រាប់លំនៅដ្ឋាននៅក្នុងទីក្រុងភ្នំពេញ។

ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៨០ អង្គការក្រៅរដ្ឋាភិបាល អ្នកការទូត និងជនបរទេស បានកត់សំគាល់ថាសង្កាត់បឹងកេងកង១ជាទីតំាងដែលមានសុវត្ថិភាព និងជាតំបន់មានតម្លៃបំផុតនៅប្រទេសកម្ពុជា។ សព្វថ្ងៃនេះតំបន់ BKK ត្រូវបានគេស្គាល់ជាទូទៅជាតំបន់ដ៏មានកិត្យានុភាព ភាគច្រើនជាលំនៅដ្ឋានសម្រាប់ស្ថានទូត លំនៅឋានសម្រាប់ជនបរទេស តំបន់ពាណិជ្ជកម្ម និងភោជនីយដ្ឋានលំដាប់ស្តង់ដារអន្ដរជាតិ ហាងកាហ្វេ និងការកម្សាន្តពេលរាត្រីនេះ។ អភិជនដែលរស់នៅក្នុងរាជធានីភ្នំពេញគឺនឹងបន្តបរិបទរស់នៅរបស់ខ្លួនផ្ទាល់ ជាមួយនឹង កិត្យានុភាពនៅក្នុងតំបន់នេះ។ ចំណែកឯតម្លៃដីធ្លីនាពេលបច្ចុប្បន្នជាខ្ពស់ដូចជា ៦០០០ដុល្លារ- ៨០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េគឺតបទៅនឹងតម្រូវការរស់នៅក្នុងពេលបច្ចុប្បន្ន។

ស្វែងរកព័ត៌មានបន្ថែមរបស់គម្រោង Imperial Crown នៅថ្ងៃនេះ!

Imperial Crown ជាគម្រោងដែលមានការរចនាផ្ទៃខាងក្នុងមានស្តង់ដារខ្ពស់បំផុតចំណោមគម្រោងជាច្រើននៅក្នុងក្រុងភ្នំពេញ។ រចនាបទ Baroque នៅសតវត្សទី ១៥ – ១៦ ជាការរចនាតុបតែងនៅផ្នែកខាងក្នុងដែលជារចនាបថរបស់បារាំង ត្រូវបានយកមករចនានៅក្នុងខុនដូលំនៅដ្ឋានរបស់ Imperial Crown ជាមួយនឹងភាពឥតខ្ចោះនៃការរចនា និងប្រើប្រាស់សំភារៈមានគុណភាពល្អបំផុត។ គ្រប់ទ្វារបស់យូនីតនីមួយៗជាទ្វារឈើនាំចូលពីតៃវ៉ាន់ធ្វើដោយដៃដាក់បញ្ចូលជាមួយដែកថែបខ្មៅដែលអាចការពារគ្រាប់កាំភ្លើង អគ្គីភ័យ និងកាត់បន្ថយសំឡេង បានយ៉ាងល្អ។ នៅគ្រប់យូនីតនីមួយៗមានដាក់គ្រឿងសង្ហារឹមរចនាបែបBaroqueរបស់បារាំងដែលធ្វើ ដោយដៃ និងនាំចូលពីក្រៅប្រទេស ដែលទាំងអស់នេះត្រូវបានដាក់ស្រោបដោយប្រាក់យ៉ាងស្រស់ស្អាត។

បន្ទះសេរ៉ាមិចស្វីស និងអាឡឺម៉ង់ និងក្បាលរ៉ូប៊ីណេ ប្រកបដោយគុណភាពខ្ពស់មានដូចជា៖ សំភារៈផ្ទះ បាយនាំចូលពីអាឡឺម៉ង់ ម៉ាកBauformat និងមានឡដុតសាច់ ប្រដាប់លាងចានឆ្នាំង ចង្ក្រានចំអិនអគ្គិសនី តុទូមានគុណភាពខ្ពស់។ សំភារៈអនាម័យបន្ទប់ទឹកនាំចូលពីប្រទេសស្វីសម៉ាក Laufen រួមបញ្ចូលទាំងបង្គន់អនាម័យអេឡិចត្រូនិក គ្រប់យូនីតនីមួយភ្ជាប់ជាមួយម៉ាស៊ីនទឹកក្តៅម៉ាកRinnai និងម៉ាស៊ីនត្រជាក់។ ពិតប្រាកដណាស់គ្រប់សង្ហារិម មាននៅគ្រប់យូនីតដែលសាងសង់រួច ដូចដែលបានបង្ហាញនៅបន្ទប់តាំង បង្ហាញនៅបឹងកេងកង១ និងក្នុងកិច្ចសន្យាទិញលក់។

ពិតប្រាកដណាស់គ្រប់សង្ហារិមមាននៅគ្រប់យូនីតដែលសាងសង់រួច ដូចដែលបានបង្ហាញនៅបន្ទប់តាំងបង្ហាញនៅបឹងកេងកង១ និងក្នុងកិច្ចសន្យាទិញលក់។

សម្រាប់គម្រោងផ្សេងៗទៀតនៅតំបន់បឹងកេងកង អ្នកអភិវឌ្ឍន៍ជាច្រើនបានកាត់បន្ថយ កន្លែងចតរថយន្ត ដើម្បីចំណេញទីកន្លែងសម្រាប់ធ្វើយ៉ូនីតខុនដូបន្ថែម ហើយទទួលបានប្រាក់ចំណេញច្រើនពីទីតំាងដែលនៅសល់។ ទោះជាយ៉ាងណាកង្វះកន្លែងចតរថយន្តនាពេលបច្ចុប្បន្នវាអាចជាបញ្ហាចោទ ទើបគម្រោង Imperial Crown បានធានាថាអ្នកដែលរស់នៅទីនោះនឹងមានទីតំាងចតរថយន្តធំទូលាយ។ ចំណតរថយន្តសរុបចំនួនប្រាំមួយជាន់ត្រូវបានបម្រុងទុកសម្រាប់អ្នករស់នៅក្នុងខុនដូនេះដែលមានចំនួនសរុប១៤៤កន្លែងសម្រាប់ចតរថយន្ត។ ទន្ទឹមនឹងនេះដែរ អ្នករស់នៅក្នុង Imperial Crown នឹងមិនចាំបាច់ត្រូវរង់ចាំជណ្តើរយន្ត ដោយសារគម្រោងនេះប្រើប្រាស់ ជណ្តើរយន្តដែលមានល្បឿនលឿនចំនួនបួនអាចធ្វើដំណើរបានបីម៉ែត្រក្នុងមួយវិនាទី។

ខណៈពេលដែលអ្នកអភិវឌ្ឍន៍មួយចំនួននៅក្នុងរាជធានីភ្នំពេញ មានសិទ្ធិកាន់កាប់លើបរិវេណទូទៅនៃគម្រោងខុនដូដោយផ្ទាល់។  ចំណែកឯអ្នកទិញលំនៅដ្ឋានរបស់ Imperial Crown នឹងកាន់កាប់ដោយស្វ័យប្រវត្តិលើបរិវេណទូទៅក្នុងគម្រោងនេះដោយផ្ទាល់ នៅពេលដែលពួកគេទទួលបានវិញ្ញាបនបត្រកម្មសិទ្ធិដែលមានចំនួនសរុប២៥.៨%នៃអចលនទ្រព្យសរុប។ ដូចនេះអ្នកអភិវឌ្ឍមិនបានកាន់កាប់បរិវេណទូទៅទំាងមូលរបស់គម្រោងនោះទេ ទំាងនេះជាប្រយោជន៍ដើម្បីធានាថានឹងមិនមានជម្លោះរវាងម្ចាស់លំនៅដ្ឋាន និងអ្នកអភិវឌ្ឍន៍ក្នុងការកាន់កាប់បរិវេណនៃគម្រោងនោះឡើយ។ នៅពេលគម្រោងនេះត្រូវបានបញ្ចប់និងបានកាន់កាប់ ការគ្រប់គ្រង ថែទាំ ថ្លៃសម្រាប់ គ្រប់គ្រងបរិវេណនៃអគារទំាងមូលនឹងត្រូវបានបង់ដោយផ្ទាល់ទៅឱ្យភាគីទីបី។ នៅពេលដែល ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដែលជាភាគីទីបីបានទទួលប្រាក់ដែលជាថ្លៃសេវា ប្រាក់ទំាងនោះនឹងត្រូវប្រើប្រាស់នៅពេលដែលចាំបាច់។

គម្រោងអភិវឌ្ឍន៍នេះកំពុងស្ថិតក្នុងការរៀបចំសាងសង់ជាមួយនឹងការណែនាំដោយម្ចាស់ក្រុមហ៊ុនសាងសង់ល្បីឈ្មោះ គឺក្រុមហ៊ុន Rock Stone ពីតៃវ៉ាន់ជាមួយក្រុមហ៊ុន Beijing Urban Construction ជាក្រុមហ៊ុនល្បីល្បាញខាងគម្រោងសាងសង់ ដែលបានទទួលការសាងសង់គម្រោងដ៏ល្បីមួយចំនួន ដូចជាពហុកីឡាដា្ឋនជាតិសំបុកចាប Beijing “Bird’s Nest”។ នេះជាគម្រោងទី១របស់ក្រុមហ៊ុននេះនៅទីក្រុងភ្នំពេញ នៅក្នុងពេលឆាប់ៗនឹងក្លាយទៅជាអាគារដ៏សំខាន់មួយនៅក្នុងទីក្រុង។

គម្រោង Imperial Crown រួមបញ្ចូលរចនាសម្ព័ន្ធវិស្វកម្មលំដាប់ខ្ពស់បំផុត រួមបញ្ចូលទាំងបង្គោលគ្រឹះចំនួន៥៣ ដើមបុកដល់ជម្រៅថ្មដា ជាមួយនឹងការប្រើបង្គោលបេតុងដែកដើម្បីឲ្យគឹ្រះកាន់តែរឹងមាំ។ ជញ្ជាំងខាងក្រៅ ពីជាន់ផ្ទាល់ដីទៅដល់ជាន់ទីបួនដែលនឹងត្រូវបានសាងសង់ឡើងពីថ្មម៉ាប  ហើយចាប់ពីជាន់ទីប្រាំឡើងទៅត្រូវបានប្រើប្រាស់ប្រភេទថ្មខ្សាច់ (sand stone) ថ្មប្រភេទនេះមានភាពរឹងមំាមិនជ្រាបទឹកធន់នឹងកំដៅ។ ការប្រើប្រាស់ថ្នាំពណ៌នៅលើជញ្ជាំងផ្នែកខាងក្រៅដែលជាទូទៅអាចរក្សាភាពដើមត្រឹមរយៈពេលត្រឹមតែ៣ឆ្នាំ ខណៈពេលដែល ថ្មខ្សាច់របស់គម្រោង Imperial Crown វិញអាចរក្សាភាពដើមបានរហូតដល់រយៈពេលជាង ២០ ឆ្នាំដោយមិនចំាបាច់ថែទាំ។

ប្រភេទលំនៅដ្ឋានរបស់គម្រោងនៅ Imperial Crown រួមមាន ខុនដូដែលមានបន្ទប់គេង២ ជាមួយនឹងបន្ទប់ការិយាល័យតូចមួយផងដែរ។ ទោះយ៉ាងណាតាមការស្នើរសុំរបស់អតិថិជន អាចត្រូវបានកែប្រែទៅ៣បន្ទប់គេងវិញបានដែរ។ គម្រោងនេះមានចំនួនសរុប១៦១យូនីត ដោយមាន៦យូនីតក្នុងមួយជាន់។ តម្លៃចាប់ពីហាសិបម៉ឺនដុលា្លរទៅ ចិតសិបម៉ឺនដុល្លារ តម្លៃនៃលំនៅដ្ឋាននីមួយៗបូករួមបញ្ចូលទំាងគ្រឿងអេឡិចត្រូនិក សម្ភារៈដាក់តាំង និងគ្រឿងសង្ហារឹម។

សេវាកម្ចីហិរញ្ញវត្ថុគឺមានផ្តល់ជូនសម្រាប់អតិថិជន ហើយបច្ចុប្បន្នគម្រោងបានលក់អស់ចំនួន ៥៥%។ ការធានាផលចំណេញពីការជួលត្រលប់វិញ(GRR) នឹងផ្តល់ជូន ៦%ក្នុងមួយឆ្នាំ សម្រាប់យៈពេល៣ឆ្នាំ សរុបទទួលបាន ១៨%។

ស្វែងរកព័ត៌មានបន្ថែមរបស់គម្រោង Imperial Crown នៅថ្ងៃនេះ!

realestateTV

Comments