+85561 777 090
Logo
អចលនទ្រព្យឧស្សាហកម្មអាចជាជម្រើសមានសុវត្ថិភាពទល់ទៅនឹងទីផ្សារ ដែលមិនមានភាព ច្បាស់លាស់
Updated on: June 6, 2022, 5:05 p.m.
Published on: June 29, 2016, 8:53 a.m.
Realestate News

អចលនទ្រព្យឧស្សាហកម្មអាចជាជម្រើសមានសុវត្ថិភាពទល់ទៅនឹងទីផ្សារ ដែលមិនមានភាព ច្បាស់លាស់


sihanoukvilleport វិនិយោគិនមួយចំនួនដែលកំពុងតែដកខ្លួនចេញពីវិស័យលំនៅឋាន និងពាណិជ្ជកម្មជោគជាំ ហើយបែរជាសម្លឹងឃើញសក្តានុពលក្នុងការអភិវឌ្ឍអចលនទ្រព្យបែបឧស្សាហកម្ម ជាជាងទីផ្សារលំនៅឋាន ដែលអាចនឹងលែងដំណើរការទៅមុខ នៅឆ្នាំ២០១៨ និងក្រោយពីនោះ។ សម្រាប់អ្នកអភិវឌ្ឍន៍ និងវិនិយោគិនព្រួយបារម្ភអំពីចំនួនផ្គត់ផ្គង់លើសនៅក្នុងទីផ្សារលំនៅឋាន ទោះបីគោលនយោបាយផ្លាស់ប្តូរពេលថ្មីៗក៏ដោយ ក៏វិស័យឧស្សាហកម្មសង្ឃឹមថានឹងផ្តល់នូវ កន្លែងស្នាក់នៅមានសុវត្ថិភាព។ លោក អៀ សារ៉ាបុត្រ ជានាយកគ្រប់គ្រងនៅ Maxem Property និយាយថា “ក្តីបារម្ភនៅតែមាន” “ជាការប៉ាន់ស្មាន ក្នុងពេលថ្មីៗបានផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានខុនដូថ្មីៗចន្លោះពី ២០ ទៅ២៥ ពាន់ខុនដូនៅក្នុងរយៈពេល ២ ឆ្នាំបន្ទាប់ រូមជាមួយនឹងតម្រូវការជួល និងគម្រោងពីរយៈពេលកាន់កាន់មិនទាន់ច្បាស់លាស់នៅឡើយ ” លោក សុង ស៊ីណា ជានាយកផ្នែកវាយតម្លៃនៅ បូណា រៀលធី គ្រុប បានមានប្រសាសន៍ថា ថ្វីបើរោងចក្រសំលៀកបំពាក់ និងស្បែកជើងបានបិទទ្វាពីកម្ពុជានៅឆ្នាំ ២០១៥ តែនៅតែមានរោងចក្រជាង ៥០០ ផ្សេងទៀតកំពុងដំណើរការនិងប្រប្រាស់ដីក្នុងទីក្រុងភ្នំពេញទំហំ ៥ លានគ.ម។ ក្នុងពេលថ្មីៗនេះ ទីផ្សារអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មបានផ្លាស់ទៅភាគខាងត្បូងទីក្រុង ដើម្បីចៀសចេញពីតម្លៃដីដែលឡើងខ្ពស់នៅខណ្ឌផ្សេងៗដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ។ លោក សារ៉ាបុត្រ និយាយថា “ក្រុមហ៊ុនផលិតនិងឧស្សាហកម្មផ្សេងៗកំពុងធ្វើបំលាស់ប្តូរទៅតំបន់ ឆ្ងាយៗខាងត្បូងទីក្រុង ភ្នំពេញ ដែលតម្លៃដីកំពុងបន្តឡើងថ្លៃ ដូចទៅនឹងតំបន់ផលិតកម្មដូច ជា ស្ទឹងមានជ័យ និងចោមចៅជាដើម” “ជាមួយនឹងការកើនឡើងថ្លៃដីនៅតំបន់ផលិតកម្មទាំងនេះ ម្ចាស់ដីនៅតាមតំបន់ជិតរោងចក្រកំពុងសំឡឹងរកឱកាសថ្មីដើម្បីអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានចំរុះ និងពាណិជ្ជកម្ម នៅពេលដែលជីវភាពការពង្រីក ខណៈពេលដែលការជួលកាន់តែឡើងថ្លៃ ហើយតំបន់ដីទំនេរមានការភិវឌ្ឍន៍បណ្តើរៗក្នុង២-៣ ឆ្នាំបន្ទាប់ រោងចក្រកាន់តែច្រើននឹងផ្លាស់ប្តូរប្រតិបត្តិការទៅតំបន់ជនបទឆ្ងាយៗ ឲ្យទៅជា តំបន់ឧស្សាហកម្ម និងជាពិសេស តំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយផ្លូវជាតិលេខ ៣ និងលេខ ៤ ។ ប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក គីម ហ៊ាង យល់ស្រប ដូចគ្នាដោយនិយាយថា ផ្លូវជាតិលេខ៣ និងលេខ៤ ជាផ្លូវតភ្ជាប់ផ្ទាល់ទៅកំពុងផែក្រុបព្រះសីហនុ។ ចុចទីនេះដើម្បីមើលវីដេអូទំាងស្រុង! លោក ហ៊ាងបាននិយាយថា "ចំពោះកម្មករក៏មានភាពងាយស្រួលក្នុងការជ្រើសរើសនៅតំបន់ ទាំងនេះ។ “ប្រសិនបើសមត្ថភាពផលិតរបស់រោងចក្ររបស់អ្នករីកចម្រើន អ្នកងាយនឹងបង្កើន ក៏ដូចជាពង្រីករោងចក្ររបស់ខ្លួនដោយមិនមានបញ្ហាអ្វីនៅក្នុងតំបន់ទាំងនេះឡើយ” លោក សារ៉ាបុត្រ បានបន្ថែមថា “នៅក្នុងតំបន់ឧស្សាហកម្មថ្មីទាំងនេះ “ម្ចាស់រោងចក្រមានជម្រើសក្នុងការពិភាក្សាពីទំហំអាគារដែលមានស្រាប់ ឫក៏សំណូមពរសាងសង់រោងចក្រទៅតាមតម្រូវជាក់លាក់របស់ ខ្លួន។” តំបន់អភិវឌ្ឍន៍ថ្មីផ្តល់អាគារជាមួយនឹងទំហំពី ៣,០០០ ទៅ១០០,០០០ មជាមួយនឹងជម្រើសក្នុងការ ទិញកិច្ចសន្យាជួលរយៈពេលវែងរយៈរហូតដល់ ៥០ឆ្នាំ ឫជួលក្នុងរយៈពេលខ្លីពី ៥ ទៅ ១០ ឆ្នាំ។ លោក Alexander Evengroen នាយកប្រតិបត្តិ នៅ ឃី រៀល អ៊ីស្តេត(Key Real Estate) និងជាអនុប្រធាន នៃ Real Estate & Construction Committee of Eurocham បាននិយាយថា “ផ្លូវលេខ៣ គឺជាគន្លឹះសម្រាប់ អភិវឌ្ឍន៍ឧស្សាហកម្ម ហើយម្ចាស់គម្រោងលំនៅដ្ឋានដែលកំពុងបានសាងសង់នៅជាយក្រុងភ្នំពេញ និងផ្គត់ផ្គង់ត្រឹមតែការផ្លាស់ប្តូរនេះប៉ុណ្ណោះ។ ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ផ្ទះ និងបុរីថ្មីនឹងទាក់ទាញអ្នកជំនាញច្រើនទៀតមកតំបន់នេះ និងទាមទាតម្រូវការដ៏ច្រើន និងការផ្គត់ផ្គងសម្រាប់ការអភិវឌ្ឍន៍ ឧស្សាហម្មច្រើនទៀត។ “នៅពេលដែលលុយវិនិយោគនៅក្នុងតំបន់ក្រុង តំបន់ជុំវិញផ្លូវជាតិលេខ៣ ក៏មើលឃើញពីកំណើន តម្រូវការសម្រាប់ហាងលក់ឥវ៉ាន់ និងហាងលក់រាយ ហើយបែបនេះនឹងផ្តល់ឱកាសសម្រាប់អ្នកវិនិ យោគ និងអ្នកអភិវឌ្ឍន៍ឲ្យសាងសង់ លក់ និងធ្វើគម្រោងអាជីវកម្មផងដែរ” លោក សារ៉ាបុត្រ ក៏បានកត់សម្គាល់ថាការទិញដីគិតតម្លៃក្នុងមួយតំបន់ ពិចារណាលើតម្លៃនៃការសាង សង់ខ្ពស់ និងហានីភ័យខ្លាំងកើតមានឡើងជាមួយគម្រោងសាងសង់លំនៅដ្ឋាន។ លោកនិយាយថា “ជាមួយការអភិវឌ្ឍន៍ឧស្សាហកម្ម កត្តាទាំងបីត្រូវបានកាត់បន្ថយហានីភ័យ យ៉ាងខ្លាំង” “ទោះជាយ៉ាងណាក៏ដោយ វិនិយោគិននឹងប្រហែលជាទទួលបានផលតិចតួចពីគម្រោង ប៉ុន្តែមាន និរន្តរភាពលំហូរសាច់ប្រាក់ពីអ្នកជួលដែលជួលរយៈពេលវែង” បន្ថែមលើសពីនេះទៅទៀត ទីផ្សារអចលនវត្ថុឧស្សាហកម្មរបស់កម្ពុជាកំពុងធ្វើពិពិធកម្មឧស្សាហកម្មសំដៅទៅរកកន្លែងផលិតកម្មស្អាត និងភាពឆ្លាតវៃ។ លោក សារ៉ាបុត្រ បាននិយាយថា ជាមួយសេវាកម្មថ្មីមួយចំនួនដូចជា គំនិតអភិរក្សបរិស្ថានកំពុងអភិវឌ្ឍន៍ ដោយ ឧទ្យាន Le Urban Eco Park ម្ចាស់រោងចក្រក៏អាចសន្សំពីការចំណាយលើថាមពល និងដំណើរការអាជីវកម្ម បរិស្ថានបៃតងដែលមាននិរន្តរភាព។    
ស្វែងរកឃ្លំាង និងដីសម្រាប់លក់មានជាង១០០០អចលនទ្រព្យឥឡូវនេះ!
 
ស្វែងរកឃ្លំាង និងដីសម្រាប់ជួលមានជាង១០០០អចលនទ្រព្យឥឡូវនេះ!
  FOOTERNEWJAMESWHITEHEAD

Comments