បើយោងតាមទិន្នន័យពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់មានគម្រោងអភិវឌ្ឍន៍ប្រមាណជា២,៥០០គ្រប់ ដណ្តប់លើផ្ទៃដី ៧,៧ លានម៉ែត្រការ៉េកាលពីឆ្នាំមុន ហើយអគារប្រហែល៧០០ដែលមានកម្ពស់ពី៥ ទៅ ៥៥ជាន់បាន សាងសង់ឡើងនៅទូទាំងប្រទេស។
ភាគច្រើននៃអគារទាំងនោះមានទីតាំងស្ថិតនៅខេត្តកណ្តាល សៀមរាប ព្រះសីហនុ និងខេត្ត បាត់ដំបង។ នេះបានរួមចំណែកជាមួយនឹងការវិនិយោគនៅក្នុងវិស័យសំណង់ដែលបានកើនឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនដល់ជិត ៣,៥ ពាន់លានដុល្លារ ឬរហូតដល់ ៤០ ភាគរយពីឆ្នាំ ២០១៤ ។
ប៉ុន្តែទោះបីជាវិស័យសំណង់បានបង្ហាញពីកំណើនវិនិយោគយ៉ាងខ្លាំងម្ចាស់គ្រប់គ្រងលើការសាងសង់ ហាក់នៅតែមានការទទួល យកតិចតួតទាក់ទងនឹងសេវាធានារ៉ាប់រង។
បើយោងតាមនាយក និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនធានារ៉ាប់រង Forte Insurance លោក យុគ ចំរើនរិទ្ធិ លើកឡើងថា ដោយមានកំណើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យនេះ ហានិភ័យបានក្លាយទៅជាកត្តាជៀសមិនរួចក្នុងការគ្រប់គ្រងការដ្ឋានសាងសង់ ហើយក៏ជាផ្នែកមួយនៃបញ្ហាបឋមដែលម្ចាស់ក្រុមហ៊ុន និងក្រុមហ៊ុនកំពុងតែផ្តោតអារម្មណ៍របស់ពួកគេចំពោះ បញ្ហានេះ។ លោកបាននិយាយថា "នៅក្នុងវិស័យធានារ៉ាប់រងលើការសាងសង់នៅកម្ពុជា ម្នាក់ៗហាក់ដូចជាយល់ដឹងអំពីលើចំណុចនេះមានកម្រិតនៅឡើយ ខណៈដែលប្រទេសផ្សេងទៀតយកចិត្តទុកដាក់លើការធានារ៉ាប់រងលើការសាងសង់ និងហា និភ័យក្នុងការដ្ឋានសំណង់នេះ។”
លោកបានបញ្ជាក់ថាការកើនឡើងបញ្ហាទាំងនេះ បានជម្រុញឱ្យលោកបង្ហាញពីហានិភ័យទៅ ឱ្យម្ចាស់សំណង់។ លោកបានលើកទឹកចិត្តបន្ថែមទៀតថា ប្រជាជន អ្នកវិនិយោគ និងព្រមទាំង ម្ចាស់សំណង់គួរតែសិក្សាឲ្យបានយ៉ាងច្បាស់ និងពិចារណាអំពីសារៈសំខាន់នៃការធានារ៉ាប់រង លើការសាងសង់នេះ។ ប្រសិនបើការសាងសង់ជួបបញ្ហាតូចតាច នោះគ្មានបញ្ហាអ្វីទេ ។ ប៉ុន្តែប្រសិនបើមានបញ្ហាធំ ឬអ្នកចុះកិច្ចសន្យារត់បាត់ ការសាងសង់នេះនឹងជាប់គាំង" ហើយម្ចាស់នឹងត្រូវចំណាយច្រើនជាងតម្លៃដែលពួកគេបានរំពឹងទុក។
ក្តីសង្ឃឹមសម្រាប់អនាគតនៃការធានារ៉ាប់រង លោក ចំរើនរិទ្ធិបាននិយាយថា "ក្នុងពេលកន្លងមកក្រុមហ៊ុន Forte ចំណាយប្រាក់រាប់លានដុល្លារលើថ្លៃធានារ៉ាប់រងសម្រាប់ម្ចាស់សំណង់មួយចំនួន ទោះជាយ៉ាងណាចំនួននៃការទិញធានារ៉ាប់រងនៃម្ចាស់សំណង់គឺនៅមានកម្រិតទាបនៅឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថាប្រជាជន និងម្ចាស់សាងសង់នឹងយល់កាន់តែច្បាស់អំពីការធានារ៉ាប់រងលើការសាងសង់។”
ទស្សននេះត្រូវបានគាំទ្រដោយ លោកឆាយ រតនៈ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថាវិស័យធានារ៉ាប់រងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអភិវឌ្ឍន៍ ហើយក៏ជាសសរស្តម្ភមួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈការទប់ស្កាត់គ្រោះថ្នាក់នៅក្នុង វិស័យសំណង់វិស័យឧស្សាហកម្មនិងសេវាកម្ម។
"ដើមទុនក្នុងការធានារ៉ាប់រងកាលពីឆ្នាំមុនមានចំនួនសរុបចំនួន៨លានដុល្លារ ដែលការធានារ៉ាប់រងនៅក្នុងវិស័យវិស្វកម្មមាន ៣,៥ លានដុល្លារ។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយវិស័យនេះ ឃើញថាមានការកើនឡើង ២០% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលតម្រូវឱ្យអ្នកពាក់ព័ន្ធរៀបចំបទបញ្ញត្តិក្នុងការកែលម្អវិស័យនេះ។” លោកបានពន្យល់បន្ថែមថា "ជាមួយនឹងកំណើនយ៉ាងខ្លាំងនៃវិស័យសំណង់នេះ ក្រសួងបានអំពាវនាវឱ្យមានក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ឲ្យទិញការធានារ៉ាប់រង ដើម្បីការពារការដ្ឋានសាងសង់របស់ខ្លួន។ ទោះជាយ៉ាងណាការទិញធានារ៉ាប់រងពីម្ចាស់សំណង់នៅតែមានកម្រិតទាបដែលតម្រូវឱ្យក្រសួងត្រូវធ្វើការរៀបចំ និងជំរុញឱ្យពួកគេឱ្យទិញធានារ៉ាប់រង។”
ក្នុងឆ្នាំ២០១៥ មនុស្យប្រមាណ៥០០,០០០នាក់បានធានារ៉ាប់រងអាយុជីវិតដែលមានតម្លៃប្រមាណ២២លានដុល្លារ ដែលមានការកើនឡើងបីដងពីមួយឆ្នាំមុន។ ការធានារ៉ាប់រងទូទៅសរុបបានកើនឡើង ១៦,៤ភាគរយ កាលពីឆ្នាំមុនពី ៥៣ លានដុល្លារ ដល់ប្រហែល ៦១,៦លានដុល្លារ ជាមួយនឹងការធានាលើអចលនទ្រព្យ អគ្គីភ័យ យានយន្ត និងសេវាធានារ៉ាប់រង សុខភាពឈានមុខគេ យោងតាមការលើកឡើងនៃសមាគមន៍ធានារ៉ាប់រងកម្ពុជា។
របាយការណ៍ពីសមាគមនេះបានបង្ហាញថាផ្នែកនៃការធានារ៉ាប់រងដែលលូតលាស់លឿនបំផុតគឺអចលនទ្រព្យ និងអគ្គីភ័យដែលការធានារ៉ាប់រងកើនឡើង ៥៣,១ភាគរយ បន្ទាប់មកការធានា រ៉ាប់រងយានយន្តដែលបានកើនឡើង ១៤,៥ ភាគរយ ការធានារ៉ាប់រងលើសុខភាពមាន ២៦ ភាគរយ និងការធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលមាន ១៨,៨ ភាគរយពីឆ្នាំ ២០១៤ ។
ប្រទេសកម្ពុជាបានមើលឃើញពីការកើនឡើងនៃសុវត្ថិភាពនៃសំណង់តាមរយៈការអប់រំលើការធានារ៉ាប់រង និងការកោតសរសើរដែលសង្ឃឹមថាថ្ងៃណាមួយទស្សនៈវិស័យរបស់លោក ចំរើនរិទ្ធិ និងលោករតនៈនឹងមកក្លាយជាការពិត។
អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។
Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយការចេញផ្សាយទស្សនាវដ្តីអចលនទ្រព្យ Property View របស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។ ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567 - 098 66 26 68
Comments