+85561 777 090
Logo
ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់
Updated on: June 6, 2022, 5:06 p.m.
Published on: October 28, 2016, 8:30 a.m.
Realestate News
Property Buyers & Sellers Advice

ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់


12222

តាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងការវេទិការពន្ធដារលើកដំបូងរបស់កម្ពុជាក្នុងខែកញ្ញា ទាក់ទងទៅនឹងការចាត់វិធាន ការឆាប់រហ័ស ដោយមានមន្ត្រីធ្វើការត្រួតពិនិត្យលើកិច្ចសន្យាជួលលើ់ទីកន្លែងធ្វើពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងពន្ធករ ហើយបច្ចុប្បន្នមានការណែនាំលើពន្ធនៃការផ្ទេរសិទ្ធិអចលនទ្រព្យប្លង់ទន់។

យើងអាចហៅមិនផ្លូវការថា “ពន្ធប្រថាប់ត្រា” សម្រាប់ពេលបច្ចុប្បន្ន។

នៅដើមសប្ដាស៏នេះ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Yong Yap បានធ្វើការលើការផ្ទេរអចលនទ្រព្យលក់ថ្មី នៅការិយាល័យសុរិយោដី(អជ្ញាធរសង្កាត់) ដោយមានការ ភ្ញាក់ផ្អើលនូវនិតិវិធីថ្មីមួយត្រូវបានប្រើប្រាស់ក្នុងការផ្ទេរសិទ្ធិ ដោយតម្រូវពីក្រសួងរៀបចំដែនដីនគរ រូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារដែលមានការពាក់ព័ន្ធគ្នា។

ក្រុមហ៊ុន Yong Yap Properties បានជួបហើយពិភាក្សាជាមួយ ៥ សង្កាត់ក្នុងខណ្ឌ ដូនពេញដែលក្រុមហ៊ុនបានធ្វើក្នុងជាមួយទៅលើកការផ្ទៀងផ្ទាត់ព័ត៌មានជាមួយខណ្ឌ និងប្រភពដែលពាក់ព័ន្ធដ៏ទៃទៀត និតិវិធីទាំងនោះមានដូចខាងក្រោមៈ

  • ចុះបញ្ជីផ្ទេរអចលនទ្រព្យនៅេឯសង្កាត់របស់អ្នកដូចធម្មតា
  • ការិយាល័យគ្រប់គ្រងដែនដីនគររូបនីយកម្ម និងសំណង់នឹងត្រូវបានផ្ដល់ព័ត៌មាន និងធ្វើការណាត់ជួបក្នុងការត្រួតពិនិត្យអលចនទ្រព្យនោះ។
  • វិក័យប័ត្រពន្ធប្រថាប់ត្រានឹងត្រូវបានចេញឱ្យអ្នកលក់
  • នៅពេលដែលសង្កាត់បានការបញ្ជាក់ការបង់ប្រាក់ពីអគ្គនាយកដ្ឋានពន្ធដារ ដំណើការផ្ទេរប្លង់ ដូចធម្មតានៅថ្នាក់ខណ្ឌ។

តម្លៃបន្ថែមគឺ៥០ ដុល្លារ សម្រាប់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីវាស់វែង និងចេញវិក័យប័ត្រ។  តម្លៃពន្ធប្រថាប់ត្រាគឺពី ៦ - ៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំពោះទំហំខាង ក្នុងនៃអចលនទ្រព្យនោះ។ ចំពោះផ្ទះល្វែងមានស្តង់ដារដែលមានមួយបន្ទប់ អ្នកត្រូវបង់ពន្ធបន្ថែម ពី៤០០ - ៧០០ ដុល្លារ។ រយៈពេលនៃការផ្ទេរចាប់ពី ៤ - ៦សប្ដាស៏ ប៉ុន្តែពីមុនមកត្រឹមតែ ៣-១០ថ្ងៃ តែប៉ុណ្ណោះ។

នេះមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលមានពាក្យចចាមរាមដែលថាមានការកាត់ពន្ធប្រថាប់ត្រាបលើអចលនទ្រព្យប្លង់ទន់តាំងពីដើមឆ្នាំនេះ។

ជាការភ្ញាក់ផ្អើល (ភាពខ្វះខាតក្នុងប្រទេសកម្ពុជា) គឺជារបៀបសមញ្ញរបស់ប្រជាជនកម្ពុជា ច្បាប់នេះ បានអនុម័តភ្លាមៗ ដោយមិនអោយព័ត៌មានលេចឭដល់សាធារណៈជនឡើយ ឬសូម្បីតែអជ្ញាធរក្នុង តំបន់ដែលជាអ្នកដោះស្រាយលើស្ថានភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មជាខ្លាំង។

សម្រាប់ជំហានទៅមុខ ប្រសិនបើការរកឃើញរបស់យើងជាការត្រឹមត្រូវ យើងសង្ឃឹមថា ចំណុចទាំង នេះនឹងធ្វើឲ្យកាន់តែមានតម្លាភាព និងមានទំនុកចិត្តលើសុវត្ថិភាពនៃប្លង់ទន់នៅលើទីផ្សារ។ ធនាគារ អេស៊ីលីដា គឺជាធនាគារធំជាងគេដែលផ្តល់ប្រាក់កម្ចីសម្រាប់ការទិញអចលនទ្រព្យដែលមានត្រឹមប្លង់ ទន់ ជាមួយនឹងការចុះបញ្ជីពន្ធបន្ថែម វាក៏គួតែជាការបង្ហាញផ្លូវសម្រាប់ធនាគារធំៗផ្សេៗទៀត ឲ្យយក លំនាំតាម។

Desmond Yap ២៨/១០/២០១៦ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Yong Yap Properties
ស្វែងយល់បន្ថែមទៀតអំពីប្លង់ដីនៅកម្ពុជា !ជាមួយ Realestate.com.kh
resized-magazine-issue-2

Click here to download your free copy!

Comments