+85561 777 090
Logo
Updated on: June 6, 2022, 5:06 p.m.
Published on: August 19, 2016, 1:46 p.m.
Realestate News

ការវិនិយោគនៅកម្ពុជាដោយយកចិត្តទុកដាក់ ជាមួយ Guillaume Massin នៅ Realestate.com.khTV


ទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនឡើង ៧% ពីមួយឆ្នាំទៅមួយឆ្នាំ និងការផ្ទុះឡើងនៃគម្រោងអភិវឌ្ឍន៍នៅទូទាំងប្រទេស វិនិយោគិនជាច្រើនហាក់នៅតែមានភាពភ័យក្លាច ហើយមានការស្ទាក់ស្ទើរនៅពេលវិនិយោគអចលនទ្រព្យកម្ពុជា។

មានទស្សនៈថាការវិនិយោគនៅកម្ពុជាប្រហែលជាអាចបង្ករជាបញ្ហា ឫភាពស្មុគស្មាញ វានឹងមិនកើតឡើងភ្លាមៗ ប៉ុន្តែនឹងកើនឡើងនៅពេលក្រោយ។ លោក Guillaume Massin បានបង្ហាញនូវទស្សនៈផ្សេងមួយនៅក្នុងបទបង្ហាញរបស់លោកនៅក្នុងការសម្ពោធការដាក់តាំងបង្ហាញអចលនទ្រព្យកម្ពុជា (InauguralCambodia Property Show) នៅប្រទេសសិង្ហបុរី  ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh និង PropertyGuru របស់សិង្ហបុរី។ លោក Massin គឺជានាយកប្រតិបត្តិ និងដៃគូនៃ  DFDL Cambodia។

លោក Massin លើកឡើងថាកម្ពុជាបានបង្កើតជម្រើសក្នុងការសាងសង់គម្រោងក្របខ័ណ្ឌស្របច្បាប់មុនពេលការអនុវត្តន៍ច្បាប់បានរួចរាល់ពេញលេញ។ បច្ចុប្បន្នប្រទេសនៅតែបន្តអភិវឌ្ឍន៍ និងការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិ ដែលបានទុកជាសេចក្តីសម្រេចក្នុងឆ្នាំកន្លងទៅយ៉ាងមានប្រសិទ្ធិភាព។

លោក Massin និយាយថាការចាប់ផ្តើមកាលពីឆ្នាំ២០១៣នេះ នៅពេលដែលរដ្ឋាភិបាលបង្កើតច្បាប់ ថ្មីជាច្រើរហូតមកដល់ពេលនេះ ពីរភាគបី នៃច្បាប់ទាំងនេះត្រូវបានអនុវត្តន៍រួចហើយ។

នេះជាការពិតណាស់ រួមបញ្ចូលទាំងគោលនយោបាយស្ដីអំពីក្រមនីតិវិធីរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ និងប្រព័ន្ធតុលាការ។ ទោះបីជា "ច្បាប់គឺនៅតែស្ថិតនៅដដែល” លោក Massin លើកឡើងថាឥឡូវនេះគឺកាន់តែអភិវឌ្ឍច្រើន ចំណែកប្រព័ន្ធគឺកាន់តែមានតម្លាភាពច្រើនជាងពេលមុន។

ការកែលម្អពាក់ព័ន្ធនឹងប្រព័ន្ធពន្ធដារចំពោះវិនិយោគិនសិង្ហបុរីរួមបញ្ចូលទាំងការព្រមព្រាងពន្ធដារចំនួនពីរដងរវាងប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលនឹងកាត់ចំនួន១០%លើពន្ធសម្រាប់ជនបរទេសដែលវិនិយោគក្នុងប្រទេសកម្ពុជា។ ហើយនេះអាចជាគុណសម្បត្តិដោយសារការបង់ពន្ធជាធម្មតានៅក្នុងប្រទេសអាចឡើងដល់១៤%។

អត្ថប្រយោជន៍មួយទៀតដែលត្រូវបាននាំយកមកដោយការផ្លាស់ប្តូរទាំងនេះរួមមានវិនិយោគិននៅក្នុងវិស័យឧស្សាហកម្មនេះអាចចុះឈ្មោះក្រុមហ៊ុនរបស់ពួកគេហើយស្វែងរកការលើកទឹកចិត្តពីរដ្ឋាភិបាល។ គម្រោង "មានលក្ខណៈសម្បត្តិគ្រប់គ្រាន់" មានជាមួយអាជ្ញាប័ណ្ណជាចាំបាច់ នឹងអាចទទួល បានការពន្យារពន្ធដែលអាចមានរយៈពេលរហូតដល់ទៅ៩ឆ្នាំ។

ពេលធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ការសំខាន់ក្នុងការសំគាល់អ្នកត្រូវតែជ្រើសរើសយក ការចូលរួមជាមួយនឹងអ្នកអភិវឌ្ឍន៍មួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ នេះគឺមានសារៈសំខាន់ព្រោះនៅពេលដែលមានបញ្ហាអ្វីកើតមានឡើង អចលនទ្រព្យ និងទ្រព្យ សម្បត្តិរបស់អ្នកត្រូវបានការពារដោយច្បាប់ ប្រសិនបើអាជ្ញាប័ណ្ណនៅមានសុពលភាព។ លោក Massinលើកឡើងថាអាជ្ញាប័ណ្ណទាំងនេះអាចនិងគួរតែត្រូវបានផ្ទៀងផ្ទាត់តាមរយៈការប្រឹក្សាផ្នែកច្បាប់ដែលបានចុះបញ្ជីត្រឹមត្រូវ។

លោក Massin បានមានប្រសាសន៍ផងដែរថា ទោះបីជាមានការរឹតបន្តឹងច្បាប់មួយចំនួន ការវិនិយោគនៅកម្ពុជាគឺនៅតែជាគំនិតល្អ ព្រោះប្រទេសនេះនៅតែមានសេដ្ឋកិច្ចបើកចំហខ្លាំង និងទីផ្សារអាចបត់បែនបាន។ អ្នកថែមទាំងអាចបង្កើតក្រុមហ៊ុនសាជីវកម្មរបស់អ្នកក្នុងរយៈពេលត្រឹមតែពីរទៅបីសប្តាហ៍ ឲ្យតែអ្នកបង្ហាញលក្ខខណ្ឌនៃតម្រូវការស្នាក់នៅបានត្រឹមត្រូវ។ លោក Massin កត់សម្គាល់ផងដែរពីភាពបត់បែននៃវិញ្ញាបនបត្របញ្ជាក់ពីកម្មសិទ្ធិកាន់កាប់លើអចលនទ្រព្យ។

ប្រហែលជាការរឹតបណ្តឹងធំបំផុតនៅពេលដាក់ទុនវិនិយោគនៅកម្ពុជាគឺវិនិយោគិនបរទេសមិនអនុញ្ញាតឲ្យទិញដីទេ។ ទោះបីជាយ៉ាងណា លោកបាននិយាយថាការជួលរយៈពេលវែងអាចត្រូវបានប្រើប្រាស់ជាដំណោះស្រាយសម្រាប់ការវិនិយោគប្រភេទនេះ ហើយក៏ជាការសាកល្បងដ៏ល្អផងដែរ។

លោកបានផ្តល់អនុសាសន៍ថា មានវិធីពីរបន្ថែមទៀតដែលជាអ្នកវិនិយោគអន្ដរជាតិអាចវិនិយោគជាមួយដី និងទីផ្សារអចលនទ្រព្យ។ ទាំងការទិញតាមរយៈសញ្ជាតិខ្មែរ ឬតាមរយៈការបង្កើតក្រុមហ៊ុនកម្ពុជាដែលមានម្ចាស់ភាគហ៊ុនកម្ពុជាភាគច្រើន។ លោក Massin បាននិយាយថា ប្រសិនបើផ្តល់ជម្រើស នោះជម្រើសទី២ ប្រសើរជាងជម្រើសទីមូយ។

ការធ្វើបទបង្ហាញនេះត្រូវបានបញ្ជប់ដោយ លោក Massin ដោយរំលឹកថា វិនិយោគិនត្រូវពិចារណាលើការវិនិយោគនៅកម្ពុជា ដើម្បីធានាថាអ្នកមានឯកសារគ្រប់គ្រាន់មុននឹងដំណើរការនិងអភិវឌ្ឍន៍ និងវិនិយោគគម្រោងអចលនទ្រព្យ ។

ចំណុចមួយអ្នកត្រូវតែធ្វើការត្រួតពិនិត្យពីប្រវត្តិនៃអចលនទ្រព្យ  អ្នកត្រូវតែមានប្លង់ដែលត្រួតពិនិត្យដោយមេធាវី ដែលពួកគេគឺជាមនុស្សតែមួយគត់ត្រូវបានអនុញ្ញាតឱ្យធ្វើដូច្នេះ។ ចំណុចទីពីរគឺត្រូវដើម្បីពិនិត្យមើលថាតើអាជ្ញាប័ណ្ណនៅមានសុពលភាពឫក៏អត់។ នេះរួមបញ្ចូលទាំងអាជ្ញាបណ្ណ នៃអ្នករអភិវឌ្ឍន៍។ ចំណុចចុងក្រោយអ្នកត្រូវតែពិនិត្យមើលឯកសារចាំបាច់ដូចជាលិខិតសំដែងពី ពីគោលបំណង និងកិច្ចសន្យាទិញលក់។

លោក Massion បានបញ្ចប់ថា “នៅមានការខិតខំប្រឹងប្រែងមួយចំនួនទៀតដែលត្រូវធ្វើ មានគម្រោងមួយចំនួនត្រូវបានអនុវត្តនៅក្នុងលក្ខខណ្ឌនៃការអភិវឌ្ឍស្របច្បាប់ ប៉ុន្តែជាការពិត ណាស់ វាកំពុងស្ថិតក្នុងដំណើរការ។”

នេះគឺជាការផ្តោតសំខាន់នៃបទបង្ហាញរបស់លោក Massin:  ទោះបីជាមានចំណុចជាច្រើនមិនទាន់ មានរបៀបរៀបរយត្រឹមត្រូវ ក៏មានចំណុចជាច្រើនដែលគួរមានសុទិដ្ឋិនិយម និងឱកាសដែលមាន ជាយូរមកហើយនៅក្នុងទីផ្សារផ្សេងទៀត។

ស្វែងរកបន្ថែមទៀតអំពី កម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា ឥឡូវនេះ!

 

 

Comments