+85561 777 090
Logo
តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?
Updated on: June 7, 2022, 3:24 a.m.
Published on: August 15, 2019, 11:11 a.m.

តើការបង្កើតទីក្រុងឆ្លាតវៃរបស់កម្ពុជាត្រូវចាប់ផ្តើមពីចំណុចណាទៅ?


ចាប់ពីពេលនេះទៅកម្ពុជាកំពុងប្រែក្លាយខ្លួនទៅជាទីក្រុងឆ្លាតវៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការអភិវឌ្ឍជាសកល។ អ្នកជំនាញជាច្រើនបានមើលឃើញពីសក្តានុពលរបស់កម្ពុជា និងដាក់ការវាយតម្លៃខ្ពស់ថាឥឡូវនេះជាដំណាក់កាលចាំបាច់ដែលកម្ពុជាត្រូវផ្លាស់ប្តូរទៅជាទីក្រុងឆ្លាតវៃ។​

ក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន  គេបានកំណត់ថាទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ទីក្រុង ពោលគឺធ្វើឲ្យយ៉ាងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋទូទៅ និងបង្កើតឱកាសថ្មីៗ។

នៅក្នុងខែមេសា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានព្រមព្រៀងជាគោលការណ៍ឲ្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រៀបចំបង្កើតទីក្រុងឆ្លាតវៃ (Smart City) អាស៊ាន-ជប៉ុន ដែលគាំទ្រដល់ការបង្កើតតំបន់ក្រុងដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅកម្ពុជា​​ ក្នុងនោះទីក្រុងចំនួនបីត្រូវបានជ្រើសរើសរួមមាន៖ ក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ នៅក្នុងបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន គេបានកំណត់ដាក់សាកល្បងទីក្រុងទាំងអស់ចំនួន ២៦ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ 

សម្រាប់កម្ពុជា ដើម្បីឲ្យសម្រចបានផែនការអភិវឌ្ឍទីក្រុងវ័យឆ្លាតនេះ កម្ពុជាត្រូវទាមទាជាដំបូងឲ្យមានផែនការមេ និងគោលនយោបាយច្បាស់លាស់ ដែលមានលក្ខណៈសមាហរណកម្ម និងអនុវត្តតាមគោលការណ៍ត្រឹមត្រូវ ដើម្បីធានាបានផលប្រយោជន៍ពិតប្រាកដពីគម្រោងនេះ។​ 

គម្រោងនៅទន់ខ្សោយ ហើយអ្នកវិនិយោគតិច

កង្វះខាតការរៀបចំប្លង់មេ ក្នុងការកំណត់ពីតំបន់អភិវឌ្ឍន៍ជាក់លាក់ និងការរៀបចំអគារឲ្យ សាងសង់មានរបៀបរៀបរយ និងស្តង់ដារនៅតែជាបញ្ហា សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ នៅកម្ពុជា។ ជាក់ស្តែងនៅក្នុងតំបន់ខ្លះនៃក្រុងភ្នំពេញ តំបន់ឧស្សាហកម្ម និងលំនៅដ្ឋាន ត្រូវបានអភិវឌ្ឍនៅជាមួយគ្នា ក្នុងនោះគេឃើញមានរោងចក្រ សាងសង់នៅជិតសាលារៀនជាដើម។ 

ថ្លែងនៅក្នុងកិច្ច​ពិ​ភា​ក្សាស្តីពី “ទី​ក្រុង​វៃឆ្លាត និង​អនាគត​នៃ​ការ​អភិវឌ្ឍ​ទី​ក្រុង” ​ត្រូវ​បាន​រៀប​ ចំ​ឡើង​នៅ​ភ្នំពេញ ដែល​ជា​កិច្ច​សហ​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​គ្រប់​គ្រង​អចល​ន​ទ្រព្យ CBRE ក្រុម​ហ៊ុន​ប្រឹក្សា​វិនិយោគ DFDL និង​ ក្រុម​ហ៊ុន​ផ្នែក​សំ​ណង់ Archetype កាលពីខែមិថុនាថ្មីៗនេះ  លោក Guillaume Massin សហ​អគ្គ​នាយក​ក្រុម​ហ៊ុន DFDL បានកត់សម្គាល់នូវភាពមិនច្បាស់លាស់មួយ ទាក់ទងនឹងកញ្ចប់ថវិកាសម្រាប់គម្រោងទីក្រុងឆ្លាតវៃ និងថាតើគម្រោងនេះ នឹងដឹកនាំដោយរាជរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន ឬដោយការសហការគ្នារវាងឯកជន និងរដ្ឋ។

​ទោះយ៉ាងណា ការអភិឌ្ឍក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើមដើរតាមគម្រោងអភវិឌ្ឍដ៏ឆ្លាត វៃជាបណ្តើរៗ ពោលគឺមានកំណើនលឿន​រហ័ស និង​ត្រូវ​បាន​ផ្លាស់​ប្តូរជា​មជ្ឈ​មណ្ឌល​សេដ្ឋ​កិច្ច​ដ៏​រស់​រវើក​មួយ។ លោក​លើក​ឡើង​ថា​៖​ «​កាល​ពី​១០ ឆ្នាំ​មុន យើង​ស្ទើរ​តែ​មិន​ដែល​ស្រ​មៃ​ផង​ថា សំ​ណង់​ផ្សារ​ទំ​នើប​ធំៗ និង​អគា​ខ្ពស់​ៗ​នឹង​លេច​រូប​រាង​ដូច​ពេល​នេះ»។ លោក​បន្ត​ថាការ​អភិវឌ្ឍ​គម្រោង​​ថ្មី​ និងការ​សាង​សង់​អាកាសយាន្ដ​ដ្ឋាន​អន្តរជាតិ​ថ្មី​ជា​ដើមសុទ្ធ​សឹង​ធ្វើ​តាម​គោល​គំ​និត​ទី​ក្រុង​ឆ្លាត​វៃ។ ​

លោកជឿថា ៖​«​​គម្រោងជា​ច្រើន​ទៀតនឹង​ចូល​មក ប៉ុន្តែ​កម្ពុ​ជា​ត្រូវ​តែ​ខិត​ខំ​ដើម្បី​ធ្វើ​ឲ្យ​ប្រហាក់ប្រហែល​នឹង​ប្រ​ទេស​ផ្សេង។ «ខ្ញុំ​គិត​ថា​ កម្ពុជា​មានភាព​ប្រ​កួត​ប្រ​ជែង​ទាក់​ទង​នឹង​ការ​រៀប​ចំ​ ទី​ក្រុង​»។

កម្ពុជាទទួលបានការគាំទ្រផ្នែកបច្ចេទេស និងបច្ចេកវិទ្យា

នៅក្នុងកិច្ចប្រជុំថ្មីរវាងកម្ពុជា និងវៀតណាម ភាគីទាំងពីបានយល់ព្រមដោះស្រាយបញ្ហារួមគ្នានូវបញ្ហាមួយចំនួនដូចជា ការកកស្ទះចរាចរណ៍ ការគ្រប់គ្រងសំរាម ការបំពុលបរិស្ថាន និងបទឧក្រិដ្ឋជាដើម។ ប្រទេសបរទេសផ្តល់ជំនួយទីក្រុងឆ្លាតវៃដល់ប្រទេសកម្ពុជា។

នៅឆ្នាំ ២០១៦ ប្រទេសកម្ពុជា និងកូរ៉េបានឯកភាពគ្នាធ្វើសហប្រតិបត្តិការ និងប្រែក្លាយទីក្រុងកំពង់ផែក្រុងព្រះសីហនុទៅជាទីក្រុងដ៏ឆ្លាតវៃមួយ។ ដោយផ្នែកលើបច្ចេកវិទ្យាកូរ៉េ ភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំប្រព័ន្ធគ្រប់គ្រងទឹកបែបទំនើប ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្រុងព្រះសីហនុ។ 

កាលពីខែមីនាក្រុមហ៊ុនរបស់សិង្ហបុរីមួយបានបញ្ជាក់ថានឹងធ្វើការជាមួយប្រទេសកម្ពុជាដើម្បីកសាងទីក្រុងឆ្លាតមួយទំហំមួយគីឡូម៉ែត្រការ៉េមួយនៅរាជធានីភ្នំពេញដែលផ្តោតសំខាន់ បណ្តាញចែកចាយអគ្គិសនី និងប្រព័ន្ធផ្លូវចរាចរណ៍។ 

នៅក្នុងខែកម្ភះ អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ជប៉ុន បានលើកឡើងនៅក្នុងវេទិកាអភិវឌ្ឍទីក្រុងនៅទីក្រុងភ្នំពេញថា ដោយផ្នែកលើ បទពិសោធន៍កន្លងមករបស់ខ្លួន ជប៉ុននឹងជួយប្រទេសកម្ពុជាបង្កើតទីក្រុងឆ្លាតវៃ ដោយបញ្ចៀសពីកំហុសឆ្គងនានា ដែលជប៉ុនបានជួបប្រទះពាក់ព័ន្ធនឹងវិស័យលំនៅដ្ឋាន ចរាចរណ៍ និងបរិស្ថាន៕ (ប្រភព The Asean Post) 

ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

 

 




Comments