+85561 777 090
Logo
សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI
Updated on: June 6, 2022, 5:06 p.m.
Published on: July 26, 2016, 10:27 a.m.
Realestate News

សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI


jci entrepreneur square 2

សភាអន្តរជាតិជាន់ខ្ពស់ (JCI) គឺជាអង្គការក្រៅរដ្ឋាភិបាលមួយក្នុងពិភពលោក ហើយក៏មានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ ត្រូវបានទទួលស្គាល់ផ្លូវការដោយរដ្ឋាភិបាលក្នុងឆ្នំា២០១២សភាអន្តរជាតិជាន់ខ្ពស់(JCI)កម្ពុជា បានចែករំលែកកម្មវិធីដែល មានសារៈប្រយោជន៍ និងគម្រោងមួយចំនួនសម្រាប់អ្នកជំនាញ និងសិស្សានុសិស្សដែលមកពីវិស័យផ្សេងៗគ្នា។ សភាអន្តរជាតិជាន់ខ្ពស់ (JCI) គម្រោងទំាងនេះពិតជាបានត្រួសត្រាយផ្លូវយ៉ាងល្អសម្រាប់ ជួយដល់សេដ្ឋកិច្ច ការអប់រំ និងកិច្ចពិភាក្សា។ ហើយចំណែកឯគម្រោងថ្មីៗនេះដែលមានឈ្មោះថា សហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់ JCI ស្ថិតក្នុងគម្រោងដែលមានប្រ យោជន៍ទំាងនោះ។

តើអ្វីជាសហគ្រិនភាពនៃសភាអន្តរជាតិជាន់ខ្ពស់?

ជាមួយនឹងកម្មវិធីតាំងពិព័រណ៍ សភាអន្តរជាតិជាន់ខ្ពស់ក៏បានរៀបចំកម្មវិធីជជែកពិភាក្សាដែលមានវាលគ្មិន និងអ្នកជំនាញដែលមកពីគ្រប់វិស័យមានដូចជា៖ ភេសជ្ជៈ និងអាហារ អចលនទ្រព្យ និងផលិតផលកសិកម្មធម្មជាតិ។

ទោះបីជាវាលគ្មិនមកពីវិស័យផ្សេងៗគ្នា ការជជែកពិភាក្សាគឺជាប្រធានបទស្នូលមួយ “គន្លឹះជោគជ័យ និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ ភេសជ្ជៈ និងអាហារ និងផលិតផលកសិកម្មធម្មជាតិ ក្នុងប្រទេសកម្ពុជា”។

ជាមួយការគូសបញ្ជាក់ អង្គភាព ម្ចាស់ឧបត្ថម្ភ និងដៃគូរជាច្រើនសង្ឃឹមថានឹងបង្ហាញ ឱកាសជា ច្រើននៅក្នុងប្រទេសកម្ពុជាដែលមានស្រាប់។ វាលគ្មិននឹងបង្ហាញអំពីកត្តាដែលអ្នកវិនិយោគគួរ តែចាប់យកនៅពេលបច្ចុប្បន្ន ដោយប្រើប្រាស់ធនធានទំាងអស់ទៅអភិវឌ្ឍន៍ដើម្បីឲ្យជំនួញរបស់អ្នកមានភាពប្រសើរឡើង។  ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះផងដែរក៏បានផ្តល់ឱកាសដល់អ្នកចូលរួមក្នុង ការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍គ្នាក្នុងការធ្វើជំនួញផងដែរ។

jci entrepreneur square

តើអ្នកណាជាវាលគ្មិន?

ព្រឹទ្ធិការណ៍នេះមានការអញ្ជើញចូលរួមជាមួយនឹងវាគ្មិននៅពេលព្រឹក និងពេលរសៀល ហើយក៏មានការចូលរួមអំពីអ្នកសម្របសម្រួលដែលមកពីវិស័យដូចគ្នាផងដែរ។

អ្នកសម្របសម្រួល៖

លោក  ឃន ឈុនតារ៉ា - នាយកប្រតិបត្តិ KOI Café Cambodia

ដែក ដារី អនុប្រធានសភាអន្តរជាតិជាន់ខ្ពស់ និងជានាយកប្រតិបត្តិក្រុមហ៊ុន 360 ads & events

ឯកឧត្តម សុខ ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា

ផ្នែកកសិកម្ម៖ Dr. Tan Monivann - VP of Mong Reththy Group Co., Ltd. Mr. Neak Tharen - Board of Directors of Cambodian Organic Agriculture Association and CEO of Natural Garden ផ្នែកអាហារ & ភេសជ្ជ៖ លោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា លោក ចាង ប៊ុនលាង -  ប្រធានប្រតិបត្តិ និងស្ថាបនិកហាងកាហ្វេប្រ៊ោន វិស័យអចលនទ្រព្យ៖ លោក ឧកញ្ញា សៀ ឬទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land Co., Ltd លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក Kenn Yeo ប្រធានចាត់ការទូទៅ Orkide Villa Condominium តើវាលគ្មិនជជែកអំពីប្រធានបទអ្វី? កិច្ចពិភាក្សា និងគណៈកម្មការជជែកអំពីប្រធានបទមួយចំនួន៖

សម្រាប់ឧស្សាហកម្មអាហារ និងភេសជ្ជៈពួកគាត់នឹងធ្វើការបកស្រាយពីការប្រែប្រួល និន្នាការ ប្រភព ការទិញឈ្មោះក្រុមហ៊ុន (Franchise) និងជួយតម្រង់ផ្លូវដើម្បីភាពជោគជ័យក្នុងមុខជំនួញ។ សម្រាប់វាលគ្មិនមកពីវិស័យកសិកម្មពួកគាត់នឹងធ្វើការរៀបរាប់អំពីកត្តាភូមិសាស្រ្ត និងកត្តាផ្សេងៗដែលទាក់ ទងនឹងប្រទេសកម្ពុជា។ ពួកគាត់នឹងជជែកបង្ហាញអំពីកត្តាប្រឈមផ្សេងៗ និងតម្រូវការនៅក្នុងទីផ្សារបច្ចុប្បន្ន។ កម្មវិធីនេះនឹងត្រូវបង្ហាញនៅពេលព្រឹកហើយកម្មវិធីដែលទាក់ទងនឹងវិស័យអចលនទ្រព្យ នឹងបង្ហាញនៅពេលរសៀល។ ពួកគាត់នឹងធ្វើពិភាក្សាអំពីចំណុចសំខាន់នៃវិធានច្បាប់ ការអភិវឌ្ឍន៍ និងការណែនំាសម្រាប់ការវិនិយោគនៅក្នុងវិស័យទំាងនោះ។

ព្រឹត្តិការណ៍នេះពិតជានំាមកជូននូវគម្លាតរវាងជំនួញ និងបុគ្គល សង្ឃឹមថានឹងអាចបំលែងចំណុចនេះ ទៅជាទីផ្សារមួយយ៉ាងសំខាន់សម្រាប់ចាប់ផ្តើមការវិនិយោគ មិនត្រឹមតែអនាគតបុគ្គល ប៉ុន្តែសម្រាប់អនាគត របស់ប្រទេសជាតិ។

វាជាសារៈប្រយោជន៍យ៉ាងសំខាន់នៅក្នុងប្រទេសកម្ពុជា វាជាសារៈសំខាន់ក្នុងការយល់អំពីវិធីដែល អ្នកអាចយកវាជាសក្តានុពលសម្រាប់ការអភិវឌ្ឍន៍។

ប្រសិនបើអ្នកចាប់អារម្មណ៍ចូលរួមក្នងព្រឹត្តិការណ៍មួយនេះ វានឹងប្រារព្ធឡើងនៅសណ្ឋាគារសុខាភ្នំពេ ញ និងលំនៅដ្ឋាន នៅថ្ងៃទី២៧ ខែសីហា ឆ្នំា២០១៦។ ព្រឹត្តិការណ៍នេះចាប់ផ្តើមឡើងនៅម៉ោង៨ព្រឹក នឹងបញ្ចប់នៅពេលល្ងាច។

សម្រាប់អ្នកដែលមានបំណងចូលរួម អាចធ្វើការទំនាក់ទំនងលោក ហម ចាន់រស្មី +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.com

សម្រាប់អ្នកដែលមានបំណងចូលរួមនឹងកញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈសូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ+855 17 59 46 19 ឫតាមអ៊ីម៉ែល  sothearak2510@gmail.com

Comments