ការខិតខំប្រឹងប្រែងដើម្បីភ្ជាប់បណ្តាញក្នុងការពង្រឹងឥទ្ធិពលនៃអចលនទ្រព្យ ការអប់រំ និងវិស័យ អាជីវម្មនៅកម្ពុជា Realestate.com.kh មានមោនភាពក្នុងការគាំទ្រ និងទ្រទ្រង់ដល់ JCI អន្តរជាតិខាសាភ្នំពេញសម្រាប់ព្រឹត្តិការប្រប្រចាំឆ្នាំ “ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព”
JCI ជានរណា…JCI ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ពលរដ្ឋសកម្មវ័យក្មេងអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ ក្នុង៥,០០០សហគមន៍ និងជាង១១៥ប្រទេសជុំវិញពិភពលោក អ្នកដែលចូលរួម និងមានការតាំងចិត្តដើម្បីបង្កើតឥទ្ធិពលនិង ការជួយដល់សហគមន៍របស់ខ្លួន។ សមាជិក JCI ស្វែងរកដំណោះស្រាយជាគោលដៅទៅនឹងបញ្ហាតែមួយនៅក្នុងសហគមន៍របស់យើង ដើម្បីស្ថាបនាពិភពលោកមួយឲ្យប្រសើរឡើង បង្កើតឲ្យមានឥទ្ធិពលជាសកល។
បេសកកម្ម JCI គឺដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ ដែលផ្តល់ឥទ្ធិពលដល់យុវជនក្នុងការផ្លាស់ប្តូរជាវិជ្ជាមាន។
ការណែនាំពី ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព៖គោលបំណងដំបូងបំផុតនៃការពិពណ៌នៅភ្នំពេញក្នុងខែសីហា ដើម្បីផ្សព្វផ្សាយពីគុណសម្បត្តិនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈពាណិជ្ជកម្មខុសគ្នា និងឱកាសនៃការវិនិយោគទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ការតាំងពិពណ៌ឆ្នាំនេះផ្តោតសំខាន់ទៅលើវិស័យ ៣ផ្សេងៗគ្នាមានដូចជា៖ វិស័យអចលនទ្រព្យ ចំណីអាហារ& ភេសជ្ជៈ និងឧស្សាហកម្មផលិតផលសរីរាង្គ។ អ្នករៀបចំមានសង្ឃឹមថាព្រឹត្តិការណ៍នេះ ជាស្ពានចំលងទីផ្សារ និងបង្កើតពង្រឹងចំណងមិត្តភាពជាមួយសហគមន៍ដែលចាប់អារម្មណ៍ ឬធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។
អ្វីនឹងកើតឡើងនៅក្នុងពិពណ៌ JCI?ព្រឹត្តិការណ៍ពីរនឹងកើតមានក្នុងពេលតែមួយ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ នៅឯសណ្ឋាគារ និងលំនៅដ្ឋានសុខាភ្នំពេញលំដាប់ផ្កាយ៥ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ ល្ងាច ដើម្បីផ្តល់តម្រូវ ការឲ្យអ្នកចូលរួម។
ពិពណ៌អាជីវកម្មអន្តរជាតិ និងជាពិពណ៌អាជីវកម្មល្អមួយដែលអនុញ្ញាតឲ្យមនុស្ស ៥០០នាក់ ចូលរួមជាមួយអាជីវកម្មជាង៥១ រួមមានទាំងអ្នកផ្គត់ផ្គង់ផ្សេងៗ ដែលនឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេនៅតាមស្តង់នីមួយៗ។
នៅក្នុងពេលជាមួយគ្នានោះផងដែរ ជំនួបសហគ្រិនមកពីគ្រប់ទិសទីនឹងកើតមានឡើង សិក្ខាសាលាស្តីពីអាជីវកម្មដែលនឹងនាំយកមកនូវអាជីវកម្មដែលនំាបទពិសោធន៍ពីវិស័យនីមួយៗ ដែលនិយាយអំពីឱកាសធ្វើពាណិជ្ជកម្មខុសៗគ្នាននៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននៅគ្រប់ទីកន្លែងដែលមានអ្នកចូលរួមពី ១៥០ ទៅ ២០០នាក់ ដែលមានកន្លែងអង្គុយមានចំនួនកំណត់។
តើនរណាអាចចូលរួមបានខ្លះ?ទាំងពិពណ៌អាជីវកម្មអន្តរជាតិ និងសិក្ខាសាលាស្តីពីសហគ្រិនភាពបើកទូលាយចំពោះ ម្ចាស់អាជីវកម្ម សហគ្រិនក្នុងស្រុក និងអន្តរជាតិ វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងសមាគមន៍អាជីវម្ម។
ហេតុអ្វីត្រូវចូលរួមក្នុងព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ?ដោយសារតែព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីស្ថាប័នអាជីវកម្ម អ្នកផ្គត់ផ្គង់ សហគ្រិន និង អ្នកវិនិយោគទុនល្បីៗនេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកបានជួបមនុស្សថ្មីៗ និងពង្រីកបណ្តាញដៃគូការសហការក្នុង និងក្រៅប្រទេសកម្ពុជា។
វាជាឱកាសតែមួយគត់ដើម្បីទទួលបានការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មច្បាស់លាស់របស់អ្នក ឫក្រុមហ៊ុនរបស់អ្នកនឹងផ្តល់ជូន។ ដោយសារមានសិក្ខាសាលាផងនោះ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នករៀនសូត្រពីអ្វីដែលថ្មីពីអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ អាហារ&ភេសជ្ជៈ និងឧស្សាហកម្មផលិតផលសរីរាង្គ។
នៅក្នុងព្រឹត្តិការណ៍ស្តីអំពីសហគ្រិនភាពវ័យក្មេង សម្រាប់កន្លែងអង្គុយមួយតម្លៃ ៥០ដុល្លារ ហើយត្រឹមតែ៣០០ ដុល្លារសម្រាប់តង់ដាក់តាំងបង្ហាញមួយ អ្នកប្រាកដជាទទួលបានប្រាក់ដ៏ច្រើនមកវិញ។
ប្រសិនបើខ្ញុំចង់ឧបត្ថម្ភក្នុងកម្មវិធី?ការគាំទ្រពីដៃគូដូចជា៖ សមាគមន៍ហសគ្រិនភាពវ័យក្មេងកម្ពុជា និងចូលរួមការគំាទ្រពីបណ្តាញអាជីវកម្មអន្តរជាតិ សមាគមន៍សហគ្រិនភាពស្រី្តកម្ពុជា និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) អ្នករៀបចំកម្មវិធីនៅតែផ្តល់ជូនកញ្ចប់ពិសេសចាប់ពី ១,០០០ ដុល្លារ សម្រាប់ការឧបត្ថម្ភដែលមានចំណាប់អារម្មណ៍។ តម្លៃនេះនឹងអនុញ្ញាតឲ្យអ្នកដាក់ស្លាកសញ្ញារបស់អ្នកនៅលើខិតប័ណ្ឌផ្សព្វផ្សាយដាក់នៅលើគេហទំព័រផ្សព្វផ្សាយសង្គម ដាក់ស្លាកសញ្ញាក្នុងវីដេអូផ្សព្វផ្សាយ និងមានជាច្រើនទៀត។
ប្រសិនបើអ្នកមានសំណួរ/ចម្ងល់?អ្នកចូលរួមមានចំណាប់អារម្មណ៍សូមទាក់ទងលោក ហម ចាន់រស្មីតាមទូរស័ព្ទលេខ +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.com.
សម្រាប់អ្នកចាប់អារម្មណ៍លើ កញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈ សូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ +855 17 59 46 19 ឫតាមអ៊ីម៉ែល sothearak2510@gmail.com
Comments