ជម្រុញការធ្វើអាជីវកម្មរបស់អ្នកជាមួយពិព័រណ៍ដែលធំបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំនេះ!
ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នឹងប្រមូលផ្តុំអ្នកចូលរួមរាប់ពាន់នាក់ មកពីទូទាំងប្រទេស ដើម្បីបង្ហាញនូវផលិតផលរបស់ខ្លួនចាប់ពីថ្ងៃទី ២៧-២៨ ខែវិច្ឆិកា ដែលកម្មវិធីនឹងប្រារព្ធនៅ ដឺ ព្រេមៀ សេនធ័រ សែនសុន។ ចាប់ពីអាជីវកម្មផ្គត់ផ្គង់ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់គម្រោងអភិវឌ្ឍន៍ធំ ក្នុងប្រទេសកម្ពុជានឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ។
យុទ្ធនាការទីផ្សារធំបំផុតមួយនៅកម្ពុជា ក្នុងឆ្នាំ ២០២០
Realestate.com.kh ដែលជាវេទិកាអចលនទ្រព្យឈានមុខគេនៅប្រទេសកម្ពុជា និងជាបានរៀបចំពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ ២០២០ នេះបានចំណាយទឹកប្រាក់រហូតដល់ ១០០,០០០ដុល្លារ ដែលជាកម្មវិធីធំបំផុតនៅក្នុងឆ្នាំ២០២០។
យុទ្ធនាការទីផ្សាររួមបញ្ចូលទាំងទីផ្សារបែបប្រពៃណី និងឌីជីថល ដូចជាផ្សព្វផ្សាយតាមរយៈការបោះពុម្ព វិទ្យុ ប្រព័ន្ធផ្សព្វផ្សាយ ទីផ្សារអ៊ីម៉ែល អ្នកផ្សាយផ្ទាល់ ទំនាក់ទំនងសាធារណៈ និងការផ្សាយពាណិជ្ជកម្មតាមអ៊ិនធើណេត។ យុទ្ធនាការនេះត្រូវបានប៉ាន់ស្មានថានឹងមានភ្ញៀវរាប់រយពាន់នាក់ចូលរួមចាប់តាំងពីថ្ងៃទី ២៧ ខែវិច្ឆិកា។
ពិព័រណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជា
ពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ដំបូងបង្អស់ដែលមានទាំងនៅនឹងកន្លែង និងនៅលើអ៊ិនធើណេតនៅកម្ពុជា។ ព្រឹត្តិការណ៍លក់អចលនទ្រព្យនេះធ្វើឡើងនៅសែនសុខ ចំនួនពីរថ្ងៃទី ២៧ និងទី ២៨ ខែវិច្ឆិកា នឹងដាក់បង្ហាញសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ទិញអចលនទ្រព្យនៅកម្ពុជាទាំងអស់ រហូតដល់ថ្ងៃទី ១១ ខែធ្នូ ទោះបីជាពួកគេនៅក្នុងស្រុកឬមកពីបរទេសក៏ដោយ។
ព្រឹត្តិការណ៍ក្រៅបណ្តាញ / នៅនឹងកន្លែង ជាការទាក់ទាញដ៏អស្ចារ្យសម្រាប់ទីផ្សារអ្នកប្រើប្រាស់ ដែលកំពុងកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ទោះបី COVID-19 រារាំងសកម្មភាព សេដ្ឋកិច្ចភាគច្រើនក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែចង់ចេញទៅក្រៅ នៅពេលដែលករណីឆ្លង នៅក្នុងប្រទេសស្ថិតក្នុងស្ថានភាពដែលអាចគ្រប់គ្រងបាន។ បង្ហាញថាប្រជាជនកម្ពុជាកាន់តែតិចទៅៗនៅផ្ទះ ទៅហាងលក់គ្រឿងទេស និងកន្លែងលក់រាយ ដែលសកម្មភាពទាំងនេះកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹង ៩ ខែមុន។
ព្រឹត្តិការណ៍តាមអ៊ីនធើណែតកំពុងមានការរីករាលដាលជាទូទៅនៅពេលដែលសហគ្រិនក្នុងស្រុកចាប់ផ្តើមមើលឃើញពីតម្លៃនៃកន្លែងឌីជីថលជាពិសេសក្នុងអំឡុងពេល COVID-19។
ពិព័រណ៍លក់អចលនទ្រព្យប្រចាំឆ្នាំ ២០២០ គឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់អាជីវកម្ម នៅទូទាំងប្រទេសកម្ពុជា ក្នុងការចាប់យកចំណាប់អារម្មណ៍ផ្នែកពាណិជ្ជកម្មត្រឡប់មកវិញ ក្នុងពេលតែមួយនេះផងដែរក៏អាចទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនលើវិស័យឌីជីថលដែលប្រទេសនេះកំពុងទទួលបាន។
ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ក្នុងការជួលស្តង់ ឬ ចូលរួមឧបត្ថម្ភក្នុងពិព័រណ៍នេះ សូមប្រញាប់រួសរាន់ឡើង ព្រោះចំនួនមានកំណត់!
សូមចូលទៅកាន់៖ https://yearendpropertysale.realestate.com.kh/exhibitor-sponsor
Comments