+85561 777 090
Logo
Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: June 29, 2016, 7:11 a.m.
Property Reviews
Realestate News

Kingsland Global ៖ នាំ​យក​នូវ​គុណ​តម្លៃ និង​ផល​ចំណូល​មក​កាន់​ទីផ្សារ​កម្ពុជា


Kingsland ក្រឡេកមើលស្នាដៃរបស់ Kingsland Development ដែលមានបទពិសោធជាង៣៧ឆ្នាំ ក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រុមហ៊ុន Kingsland Global មានក្តីសោមនស្សរីករាយក្នុងការពង្រីកវិសាលភាពរបស់ខ្លួនលើទីផ្សារអចលនទ្រព្យក្នុងប្រទេសជាច្រើនទៀត ជាពិសេសនៅកម្ពុជា។ ក្នុងដំណើរការពង្រីកនេះ Kingsland Global មានគោលបំណងបង្កើននូវគុណភាពស្តង់ដារនៃទីផ្សារតាមរយៈស្តង់ដារសុវត្ថិភាព ដែលប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងគុណភាពនៃសំណង់។ Kingsland Global មានការប្តេជ្ញាក្នុងការនាំយកនូវតម្លៃនៃគុណភាពរបស់សំណង់អគារ មកកាន់ទីផ្សារអចលនទ្រព្យនៅកម្ពុជា តាមរយៈបណ្តុំអ្នកជំនាញប្រកបដោយវិជ្ជាជីវៈអមនឹងបទពិសោធជាមួយក្រុមហ៊ុនដៃគូក្នុងស្រុករបស់ខ្លួន គឺ CamTrip Investment Co., Ltd.។ ជាមួយនឹងគោលដៅ ពង្រីកមុខមាត់របស់ខ្លួននៅតាមបណ្តា ប្រទេសក្នុងតំបន់នេះ Kingsland មានទស្សនវិស័យសម្លឹងឆ្ពោះទៅដល់ការចូលរួមអភិវឌ្ឍ និងការរីកចម្រើនលូតលាស់ក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ លោក ភាព ហុង ដែលជាអ្នកតំណាងឲ្យក្រុមហ៊ុន CamTrip Investment Co., Ltd. បានថ្លែងថា ៖ «ការស្វែងរកនូវដៃគូជំនួញដែលស័ក្តិសមមួយ គឺមិនខុសពីការស្វែងរកមនុស្សម្នាក់ដែលយើងអាចជឿទុកចិត្តបាន ហើយនឹងតែងតែគិតគូរដល់ពួកយើងជានិច្ចនោះទេ។ Kingsland Global មានទស្សនវិស័យរួមមួយជាមួយពួកយើងហើយពួកគេអាចបត់បែនតាមសង្គមបានឆាប់រហ័ស ជាមួយនឹងជំនាញដ៏ប៉ិនប្រសប់ជាច្រើនដែលយើងអាចសហការជាមួយពួកគេបាន ដើម្បីបង្កើននូវការយល់ដឹងអំពីមុខជំនួញរបស់ពួកយើងនេះ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងមាននូវគោលគំនិតគុណតម្លៃ និងទស្សនវិស័យដូចគ្នា ក្នុងការសម្លឹងឆ្ពោះទៅមុខប្រកបដោយភាពវិជ្ជមានទៅដល់ការផ្លាស់ប្តូរប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តាមរយៈគម្រោងអចលនទ្រព្យរបស់ពួកយើង»។ លោកបន្ថែមថា ៖ «ពួកគេមិនត្រឹមតែធានាដល់ការនាំយកនូវភាពល្អឥតខ្ចោះតាមរយៈគម្រោងរបស់យើងប៉ុណ្ណោះទេ Kingsland Global សម្លឹងឃើញច្រើនជាងការនាំយកគុណតម្លៃនៃសេដ្ឋកិច្ចមកកាន់សង្គមកម្ពុជាថែមផង។ ពួកគេធ្វើការផ្សារភ្ជាប់ទៅនឹងសហគមន៍ក្នុងស្រុកយ៉ាងសកម្ម ហើយមានការអភិវឌ្ឍធនធានមនុស្សបានល្អជាមួយនឹងការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ និងវិជ្ជាជីវៈខ្ពស់ ដែលមានភាពរហ័សស្របតាមមនោគមន៍វិជ្ជារបស់ពួកគេ។ ការផ្តោតលើគុណភាពលើរាល់ដំណាក់កាលសាងសង់របស់ Kingsland Global ក៏បង្ហាញថា ពួកគេនឹងផ្តល់នូវបទពិសោធដ៏សម្បូរបែប និងគុណតម្លៃលើសពីការរំពឹងទុកសម្រាប់ដៃគូទាំងអស់របស់ខ្លួននៅគ្រប់តំបន់ដែលពួកគេមានគម្រោងសំណង់ ហើយខ្ញុំរីករាយជាពន់ពេកដែលឥឡូវនេះពួកគេបានមកចាប់ផ្តើមនៅកម្ពុជា»។ Kingland Globalមានសេចក្តីសោមនស្សរីករាយជម្រាបជូនអំពីគម្រោងមួយចំនួនរបស់ខ្លួន ដែលនឹងចាប់ផ្តើមនៅពេលអនាគតខាងមុខនេះនៅទីក្រុងភ្នំពេញ។ ដោយនឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនគ្រប់គ្រងសណ្ឋាគារ Wangz Singapore សណ្ឋាគារ 228 Oknha Peich គឺជាសណ្ឋាគារប៊ូទិកកម្ពស់ ១៣ជាន់ ស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលហ៊ុមព័ទ្ធទៅដោយសំណង់ប្រវត្តិសាស្ត្រជាច្រើន។ ដោយរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ សណ្ឋាគារដ៏ទំនើប និងទាន់ សម័យនេះ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗច្រើនបែបផែន និងមានគោលដៅក្នុងការផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយភាពទំនើបទាន់សម័យដល់ភ្ញៀវទេសចរ និងភ្ញៀវជំនួញផងដែរ។ គម្រោងសំណង់អចលនទ្រព្យដ៏ប្រណីតមួយទៀតគឺ One18 Residences ដែលជាអគារអាផាតម៉ិនកម្ពស់២៤ជាន់ ដែលផ្តល់នូវកន្លែងស្នាក់នៅប្រកបដោយគុណភាព និងបរិយាកាសបែបសណ្ឋាគារ ហើយមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញតែម្តង។ គម្រោងនេះនឹងក្លាយទៅជាអគារអាផាតម៉ិនលំដាប់ថ្នាក់លេខ១ សម្រាប់ការស្នាក់នៅដែលគ្មានគូប្រៀបហើយគ្រោងនឹងសាងសង់រួចរាល់នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ។
សម្រាប់ព័ត៌មានបន្ថែមអំពី Kingsland ក្នុងប្រទេសកម្ពុជា សូមអញ្ជើញមកការិយាល័យផ្ទាល់នៅអគារលេខ៣៤ ផ្លូវលេខ២០០ សង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ឬទាក់ទងទូរស័ព្ទលេខ ០៧៧ ៣៣៩៩ ២០ ឬ ទូរសារ ០២៣ ២២១៧ ០៧ ឬ០៨ ឬទាក់ទងការិយាល័យកណ្តាលរបស់ Kingsland Global នៅសិង្ហបុរី ទូរស័ព្ទលេខ +៦៥ ៦៣ ៦២ ៨៩៩៨ ឬទូរសារ +៦៥ ៦៣៦៣ ៧០៣១ ឬអុីមែល ៖ info@kingslandglobal.sg

Comments