Updated on: June 6, 2022, 5:06 p.m.
Published on: May 19, 2016, 5:28 a.m.
ក្រុមហ៊ុន Kingsland ឈានជើងចូលក្នុងទីផ្សារប្រទេសកម្ពុជា
ដោយបានបង្កើតឡើងនៅឆ្នាំ២០១៥ ជាក្រុមហ៊ុនកាន់កាប់ភាគហ៊ុនរបស់ Kingsland Malaysia និង Kingsland Cambodia ក្រុមហ៊ុន Kingsland Global (ASX: KLO) មានឯកទេសខាងផ្នែកវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ចនៅក្នុងទីផ្សារទ្វីបអាស៊ី។
មានដើមកំណើតមកពី Kingsland Development ដែលមានបទពិសោធជាង៣៧ឆ្នាំ លើផ្នែកវិនិយោគអចលនទ្រព្យនៅប្រទេសសិង្ហបុរី ក្រុមហ៊ុន Kingsland Global មានភាពសប្បាយរីករាយដែលបានឈានជើងចូលមកចែករំលែកបទពិសោធផ្នែកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងតំបន់ផ្សេងៗទៀតនៅទូទាំងពិភពលោក។
ក្រុមហ៊ុន Kingsland Global មានមោទនភាពក្នុងការប្រកាសការចូលខ្លួនមកកាន់ទីផ្សារអចលនទ្រព្យកម្ពុជា ដោយមានការសហការជាមួយនឹងដៃគូនៅប្រទេសកម្ពុជា។
លោក ហង់ ភាព ប្រធានក្រុមហ៊ុន CamTrip Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូសហការ JV នៃប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន Kingsland បានថ្លែងថា ៖ «ពួកយើងមានភាពសប្បាយរីករាយក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង Kingsland Global ដែលយើងជឿជាក់ថា នឹងផ្តល់ឲ្យមានគម្រោងល្អៗជាច្រើនក្នុងពេលនេះ និងទៅអនាគត។ ពួកគេបាននាំមកនូវវិជ្ជាជីវៈផ្ទាល់ខ្លួន ការប្រកាន់ខ្ជាប់នូវស្តង់ដារសុវត្ថិភាព និងតម្លៃគោលនៃវប្បធម៌របស់ Kingsland Global ដូចជាការប្រជុំអប់រំផ្ទៃក្នុងជារៀងរាល់ព្រឹក ដើម្បីតាមដានឆែកមើលប្រព័ន្ធសុវត្ថិភាពដោយម៉ឺងម៉ាត់ ដែលទាំងអស់នេះនឹងជួយលើកតម្កើងស្តង់ដារ ក៏ដូចជាបន្ថែមតម្លៃទៅលើសហគមន៍ក្នុងស្រុកផងដែរ»។
លោក Jeremiah Lee នាយកគ្រប់គ្រង Kingsland Global បានបញ្ជាក់ថា ៖ «ក្រុមហ៊ុន Kingsland Global មានភាពរំភើបដោយសារតែសក្តានុពល និងការទទួលបានឱកាសល្អៗនៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ ជាមួយនឹងវិស័យសេដ្ឋកិច្ច ដែលរីកចម្រើនយ៉ាងឆាប់រហ័ស និងអនាគតដែលមានលក្ខណៈវិជ្ជមាន។
ពួកយើងមានទំនុកចិត្តក្នុងការទាញយកផលប្រយោជន៍នៃការវិនិយោគនៅប្រទេសកម្ពុជា ដើម្បីផ្តល់ជាគម្រោងវិនិយោគពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច ប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុក។ ពួកយើងជឿជាក់ថា ការតាំងចិត្តក្នុងការផ្តល់ជាគុណភាព និងឧត្តមភាព នឹងជួយឲ្យពួកយើងចាប់យកឱកាសដែលទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលមានសក្តានុពលដោយឥតដែនកំណត់ អាចផ្តល់ឲ្យជាពិសេសចាប់តាំងពីការអភិវឌ្ឍនៅជំហានដំបូងៗ»។
ដោយរួមបញ្ចូលនូវតម្លៃ និងរបៀបរស់នៅ ទៅក្នុងគម្រោងរបស់ពួកគេទាំងអស់ ក្រុមហ៊ុន Kingsland Global បានបង្ហាញពីស្តង់ដារខ្ពស់តាមរយៈគម្រោងដែលមានគុណភាពខ្ពស់នៅតាមបណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ី។ បច្ចុប្បន្ននេះ Kingsland Global កំពុងធ្វើការទៅលើគម្រោងពាណិជ្ជកម្មបន្ថែមទៀត ដែលនឹងជួយឲ្យក្រុមហ៊ុននេះ អាចចែករំលែកបទពិសោធ និងការប្រឹងប្រែងក្នុងការវិនិយោគអចលនទ្រព្យជាមួយនឹងដៃគូ និងអតិថិជនរបស់ពួកគេទាំងអស់។
ការធានាឲ្យបាននូវទំនុកចិត្តនៅតែជាមូលដ្ឋានគ្រឹះនៃសេចក្តីសុចរិតរបស់ក្រុមហ៊ុន ហើយ Kingsland Global ព្យាយាមដើម្បីឲ្យក្លាយជាក្រុមហ៊ុនវិនិយោគសមាហរណកម្មអចលនទ្រព្យដែលឈានមុខគេនៅក្នុងទ្វីបអាស៊ី ដោយទាញយកតម្លៃទាំងនោះចូលមកក្នុងទីផ្សារប្រទេសកម្ពុជា ក៏ដូចជាទីកន្លែងផ្សេងៗទៀត ដែលក្រុមហ៊ុននេះមានវត្តមាន។
ក្រុមហ៊ុន Kingsland Global មានមោទនភាពក្នុងការប្រកាសនូវគម្រោងថ្មីៗមួយចំនួននៅក្នុងប្រទេសកម្ពុជា។
គម្រោងសណ្ឋាគារប៊ូទិក ១៣ជាន់ នៅផ្លូវ២២៨ ឬផ្លូវ Oknha Peich នៅក្នុងខណ្ឌដូនពេញ ដែលនឹងត្រូវគ្រប់គ្រងដោយលោក Wangz Singapore ជាអ្នកប្រតិបត្តិករសណ្ឋាគារដ៏ជំនាញ ដោយគម្រោងនេះបានផ្សារភ្ជាប់នឹងលក្ខណៈប្រវត្តិសាស្ត្រជាច្រើន។ គម្រោងនេះនឹងត្រូវបានបញ្ចប់នៅត្រីមាសទីពីរឆ្នាំ២០១៧ ហើយសណ្ឋាគារនេះ នឹងបំពាក់ដោយសេវាកម្មផ្សេងៗ ក៏ដូចជា ផ្តល់ជាគេហដ្ឋានបែបប្រណីតសម្រាប់ភ្ញៀវទេសចរ និងអ្នកជំនួញទូទៅដែលធ្វើដំណើរមកទីនេះ។
គម្រោងវិនិយោគគួរឲ្យកត់សម្គាល់មួយទៀតគឺ One18 Residences មានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ គឺជាអាផាតមិនប្រណីត ២៤ជាន់ ដែលនឹងផ្តល់នូវការរស់នៅប្រកបដោយគុណភាពខ្ពស់ និងបំពាក់ដោយបរិក្ខារដូចនៅតាមសណ្ឋាគារល្បីៗ។ អតិថិជននឹងអាចទទួលបានបទពិសោធលំនៅឋានជាន់ខ្ពស់ ដែលមានតែមួយ ក្រោយពេលដែលគម្រោងនេះនឹងត្រូវបានបញ្ចប់ក្នុងពេលខាងមុខឆាប់ៗនេះ៕
ព័ត៌មានបន្ថែមអំពី Kingsland នៅប្រទេសកម្ពុជា សូមទាក់ទងទៅកាន់ Kingsland (KH) Development Co., Ltd. អាសយដ្ឋានផ្ទះលេខ៣៤ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជាទូរស័ព្ទលេខ៖ ០៧៧៣៣៩៩២០ ទូរសារលេខ៖ +855 23 22 17 07/08 ឬទាក់ទងទៅកាន់ការិយាល័យកណ្តាលរបស់ Kingsland Global។
Comments