+85561 777 090
Logo
តំបន់​ត្រពាំងរូង​ក្នុងខេត្តកោះកុងចាប់ផ្តើមក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់អ្នកក្នុងស្រុក
Updated on: June 6, 2022, 4:10 a.m.
Published on: November 7, 2019, 8:43 a.m.

តំបន់​ត្រពាំងរូង​ក្នុងខេត្តកោះកុងចាប់ផ្តើមក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់អ្នកក្នុងស្រុក


អត្ថបទព័ត៌មានឋានសួគ៌​ត្រពាំងរូង

នៅពេលនិយាយអំពីតំបន់ពេញនិយមសម្រាប់ការវិនិយោគតាមមាត់សមុទ្រភាគច្រើនគេគិតដល់ខេត្តព្រះសីនុមុនគេ បន្ទាប់មកកំពត ឬខេត្តកែប និងបច្ចុប្បន្នខេត្តកោះកុង។ ថ្វីបើអ្នកភាគច្រើនហាក់មិនសូវបានដឹងពីឱកាសវិនិយោគនៅក្នុងខេត្តកោះកុងក៏ដោយ ប៉ុន្តែខេត្តនេះបច្ចុប្បន្ន បានកំពុងបោះជំហានដ៏គួរឲ្យចាប់អារម្មណ៍លើវិស័យអចលន ទ្រព្យ ​និងទេសចរណ៍។ គម្រោងអចលនទ្រព្យដ៏ធំមួយបានចាប់ផ្តើមឈានជើងទៅដល់ខេត្តកោះកុង ដែលមានឈ្មោះថា “គម្រោងដីឡូត៍ឋានសួគ៍ត្រពាំងរូង”។ 

គម្រោដីឡូត៍ឋានសួគ៍ត្រពាំងរូងស្ថិតនៅស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង ស្រុកកោះកុង​ ខេត្តកោះកុង ដែលជានៅបន់អេកូទេសចរណ៍ធម្មជាតិស្អាតបំផុតមួយប្រចាំខេត្ដកោះកុង។ កន្លងមក តំបន់ត្រពាំងរូងក៏ទទួល​បានការ​ចាប់អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​ជាតិ​ អន្តរជាតិ​ផងដែរ ដោយសារតែតំប​ន់នេះមានលក្ខណៈ​​អំណោយផល​បែប​ធនធាន​ធម្មជាតិ​ អមដោយ​ទេសភាព​ស្រស់​ត្រកាល​ ជាមួយព្រែក​អម​សងខាង​  ដែលនេះបាន​ធ្វើឲ្យ​តំបន់​ត្រពាំងរូង​នេះក្លាយជាទិសដៅវិនិយោគដ៏ពេញនិយម។ 

លោក​ ម៉ម​ សិរី​បញ្ញា​  អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​, Ltd ​លើកឡើងថា “​” គឺជាគម្រោងដ៏មានសក្តានុពលមួយសម្រាប់ការវិនិយោគនៅពេលអនាគត។ លោកអះអាងថាមុននឹងជ្រើសរើសតំប​ន់នេះជាទីតាំងគម្រោងអភិវឌ្ឍន៍ លោកបាន​សិក្សា​យ៉ាង​ច្បាស់​ពីលក្ខណៈពិសេសរបស់​ទីតាំង សក្តានុពល និងផលចំណេញនៅពេលអនាគត ជាមួយនឹងផែនការនិងប្លង់មេច្បាស់លាស់ រួចទើបសម្រេចបោះទុនបង្កើតគម្រោងដីឡូត៍នេះឡើង។​ 

គម្រោងរមណីយដ្ឋាន​នេះ​ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Golden​ Pig​ Investment​ Co​, Ltd​  និងគ្រប់ដណ្ដប់ លើផ្ទៃដីជា ៤​ ហិកតា (៤.១៦ ហិកតា)។ លោក​ សិរី​បញ្ញា​ បញ្ជាក់​ថា​ “តំបន់​ត្រាំ​ពាំង​រូង​មាន​លក្ខណៈ​ពិសេស​ដាច់ដោយឡែកពីតំបន់ផ្សេងទៀតនៅក្នុងខេត្ត ដោយសារតែ​តំបន់​នេះ​មាន​ព្រែកធម្មជាតិ​នៅសងខាង​ ដែលផ្តល់ជូនលក្ខណៈល្អបំផុតសម្រាប់វិស័យទេសចរណ៍។

បើតាមលោក សិរីបញ្ញា ដីនៅក្នុងគម្រោងនេះមានទំហំ ១០ ម៉ែត្រ គុណ ២០ ម៉ែត្រ និង ១០ ម៉ែត្រ គុណ ៣០ ម៉ែត្រ។ នៅក្នុងគម្រោងនេះក៏មានគម្រោងរមណីយដ្ឋាន ភោជនីយដ្ឋាន ម៉ាត និងកំពង់ផែដឹកទំនិញខ្នាតតូចសម្រា​ប់អ្នកស្រុកដឹកបន្លែ និងគ្រឿងសមុទ្រ ជាដើម។ 

អ្វីដែលគួរអោយចាប់អារម្មណ៍មួយទៀត ពីគម្រោងនេះគឺលក្ខខណ្ឌបង់ប្រាក់ដ៏ងាយស្រួល និងចំណេញបំផុត ដោយចាប់ផ្តើមពី ២៥០ ដុល្លារ។ 

ពិធី​ប្រកាស​បើក​បង្ហាញ​គំរោង​ដី​ឡូត៍​រមណីយដ្ឋាន​ឈ្មោះ​ “ឋានសួគ៌​ត្រពាំងរូង​”

ក្រៅពីគម្រោងដីឡូត៍ឋានសួគ៍ត្រពាំងរូង តំបន់នេះក៏មានគម្រោងរមណីយដ្ឋាន កន្លែងកម្សាន្តលម្ហែកាយ និងតំបន់ទេសចរណ៍បែបធម្មជាតិ [អេកូ-ទេចរណ៍] របស់ក្រុមហ៊ុនរដ្ឋ និងឯកជនផងដែរ។ 

ទាក់ទងនឹងហេដ្ឋារចនាសម័ន្ធវិញ តំបន់នេះត្រូវបានតភ្ជាប់យ៉ាងងាយស្រួលទៅផ្លូវធៗ និងទៅកាន់ទីរួមខេត្ត។ រដ្ឋបាលថ្នាក់មូលដ្ឋាននៅក្នុងឃុំត្រពាំងរូងបានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ធ្វើឲ្យប្រសើរឡើងនៅផ្លូវជាតិលេខ ៤៨ ដោយក្នុងដំណាក់កាលទី១ ផ្លូវនៅក្នុងឃុំត្រពាំងរូង ត្រូវរក្សាទំហំ ១១ ម៉ែត្រដដែល និងនៅដំណាក់កាលទី២ នឹងពង្រីកទៅជា ៤ កន្លង ទំហំ ២១ ម៉ែត្រ។ នេះបើតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តកោះកុង។ 

រំលឹកដែរថា ខេត្តកោះកុងជាខេត្តជាប់មាត់សមុទ្រមួយដែលមានតំប​ន់ទេចរណ៍ធម្មជាតិលាក់ខ្លួន ជាច្រើន ហើយកោះកុងជាខេត្តដែលមានកំពង់ផែរទឹកជ្រៅ [សាងសង់បាន ៩០ភាគរយ] និងគម្រោងព្រលានយន្តហោះដ៏ធំមួយ​កំពុងសាងសង់ ដែលគម្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ៕ 

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តកោះកុង​ សូចចូលទៅកាន់ Realestate.com.kh!

ចុះឈ្មោះចូលរួមប្រកួតប្រជែងពានរង្វាន់អចលនវត្ថុ

 

Comments