+85561 777 090
Logo
មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ
Updated on: October 10, 2022, 8:29 a.m.
Published on: October 10, 2022, 8:29 a.m.

មន្ត្រី​ជំនាញ​បង្ហាញ​វី​ធី​៣​សម្រាប់​ជួសជុល​ផ្លូវ​កំពត​-​វាល​រេញ​ដែល​សម្បូរ​ដី​ស្អុយ​ឱ្យ​រឹង​មាំ


ខេត្តកំពត ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន រួម​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង និង​អង្គភាព​ក្រោម​ឱវាទ បាន​អញ្ជើញ​អមដំណើរ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​នៅ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​នេះ អំពី​ស្ថានភាព​ទូទៅ​នៃ​កំណាត់​ផ្លូវជាតិ​លេខ​៣ កំពត​-​វាល​រេញ ដែល​មាន​ប្រវែង​៥៤​គីឡូម៉ែត្រ ក្នុង​នោះ​៣៤​គីឡូម៉ែត្រ​មាន​សភាព​ល្អ​ប្រសើរ និង ២០​គីឡូម៉ែត្រ​ទៀត​តែងតែ​ខូច​ជា​ប្រចាំ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ក្រុមការងារ​បច្ចេកទេស​គម្រោង​ធ្វេី​បទ​បង្ហាញ​ដោយ​សង្កត់ធ្ងន់​លេី​បច្ចេកទេស​ដោះស្រាយ ឆ្លេ​ី​យ​តប​ចំពោះ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​តែងតែ​ខូច​ជា​ប្រចាំ ដេ​ី​ម្បី​ធានា​ថា​ផ្លូវ​នេះ​នឹង​មាន​ភាព​គង់វង្ស​យូរអង្វែង បញ្ចៀស​នូវ​ការ​ជួសជុល​ដដែល​ៗ ម្តង​ហេ​ី​យ​ម្តងទៀត​។

ផ្លូវ​២០​គីឡូម៉ែត្រ​ដែល​មាន​បញ្ហា​នេះ​ត្រូវ​បែងចែក​ជា​ពីរ​កំណាត់​ក្នុង​នោះ ៖ កំណាត់​៥​គីឡូម៉ែត្រ មាន​ដី​ស្អុយ​ជម្រៅ​រហូត​ដល់ ១៨​ម៉ែត្រ​នៅ​ផ្នែក​ខាងក្រោម ចំពោះ​ការងារ​សាង់សង់​គឺ​តម្រូវ​ឱ្យ​វាយ​សសរ​គ្រឹះ​ឱ្យ​ដល់​ជម្រៅ ១៨​ម៉ែត្រ​ដើម្បី​ធ្វើ​ឱ្យ​កំណាត់​នេះ​រឹង​មាំ ដោយឡែក​ចំពោះ​កំណាត់ ១៥​គីឡូម៉ែត្រ​ទៀត អាច​ប្រើប្រាស់​វិធីសាស្ត្រ​២​ផ្សេង​ទៀត​ទៅ​តាម​កម្រិត​ជម្រៅ​ដី​ស្អុយ​រួម​មាន​វិធី​ទម្លាក់​សេរី​ទម្ងន់ ២០០​តោន និង​វិធី​កាយ​ពង្រឹង​គ្រឹះ​រួច​ចាក់​បេតុង ទើប​ផ្លូវ​នេះ​អាច​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី បាន​ផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​ទទួល​បន្ទុក​ជួសជុល​ស្ថាបនា​ផ្លូវជាតិ​លេខ​៣ កំណាត់​២០​គីឡូម៉ែត្រ​នេះ​ធ្វើ​សកម្មភាព​ជួសជុល​បណ្ដោះអាសន្ន​ផ្លូវ​ដែល​ខូច មុន​ពេល​ទទួល​បាន​ថវិកា​គម្រោង​សាងសង់​ធ្វើ​កំណាត់​ផ្លូវ​នេះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍ និង​ការ​ដឹក​ជញ្ជូន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ឯកភាព​លើ​នីតិវិធី​សាងសង់​ចំនួន​បី​សំខាន់​ៗ​ដែល​បាន​លើក​បង្ហាញ​សម្រាប់​ការ​ជួសជុល​ផ្លូវ​ប្រវែង​២០​គីឡូម៉ែត្រ​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មាន​ភាពរឹងមាំ​ផង​ដែរ ៕

Comments