ដោយមើលឃើញអំពីសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនអន្តរជាតិជាច្រើន ក៏កំពុងជ្រៀតចូលទីផ្សារការងារនេះផងដែរ ទន្ទឹមនឹងនោះតម្រូវការនៃអគារការិយាល័យក៏ កំពុងមានប្រជាប្រិយភាពជាខ្លាំង។
អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ (រឺជាភាសាអង់គ្លេស KY iCenter ) ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទីតានស្តូនគ្រុប និងគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ គឹអគារការិយាល័យកម្រិត A កម្ពស់៣៣ជាន់សម្រាប់ជួល ដែលមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងហុំព័ទ្ធជុំវិញដោយស្ថាប័នសំខាន់ៗជាច្រើនដូចជាក្រសួង ហាងលក់ទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងហាងកាហ្វេ។ អាគារនេះកំពុងបើកទទួលការកក់ រឺជួលពីសំណាក់អតិថិជនដែលមានចំនាប់អារម្មណ៍ផងដែរ។
ស្របពេលនឹងពេលបញ្ចប់គម្រោង អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានផ្តល់ជូនការបញ្ចុះតម្លៃដែលមិនធ្លាប់មានទៅកាន់អតិថិជនរបស់ខ្លួន ពោលគឺសម្រាប់អតិថិជនដែលធ្វើការចុះកិច្ចសន្យាជួលចាប់ពីរយៈពេល២ឆ្នាំឡើងទៅ នឹងទទួលបានការជួលការិយាល័យត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយខែសម្រាប់រយៈពេល២ខែដំបូង។
អគារនេះមានប្រភេទការិយាល័យច្រើនជម្រើស និងច្រើនទំហំ សាកសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ។ ជម្រើសការិយាល័យដែលអាចជ្រើសរើសបានមានដូចជាៈ
១. ប្រភេទ “iWork Open Space” ជាការិយាល័យប្រើប្រាស់រួម
២. ប្រភេទ “iWork Basic” ការិយាល័យបែបសាមញ្ញមិនរួមបញ្ជូលគ្រឿងសង្ហារឹម
៣. ប្រភេទ “iWork Delicate” ការិយាល័យដែលមានគ្រឿងសង្ហារឹមពេញលេញ
៤. ប្រភេទ “iStudio” ការិយាល័យស្ទូឌីយោឯកជន
ក្រៅពីនេះ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ ក៏មានបន្ទប់សម្រាប់កិច្ចប្រជុំដែលបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទំនើប ដែលផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងស្វែងរកជួលការិយាល័យរយៈពេលខ្លី ឬវែងតាមតម្រូវអាជីវកម្មរបស់លោកអ្នក។
ក្នុងកំឡុងពេលកូវីត ១៩ នេះផងដែរ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានគិតគូរដល់សុវត្ថិភាពលោកអ្នកដែលជាអតិថិជន និងបុគ្គលិកដែលចរាចរណ៍ក្នុងអាគារ ដោយធានាឱ្យបាននូវអនាម័យ និងការការពារយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ និងការងារជម្ងឺកូវីត១៩ដោយបំពាក់៖
១. ប្រព័ន្ធវាស់កំដៅស្វ័យប្រវត្តិ
២. ប្រព័ន្ធបន្សុតខ្យល់
៣. ប្រព័ន្ធទឹកស្អាតដែលមានអនាម័យខ្ពស់
៤. ប្រព័ន្ធភ្លើងសម្លាប់មេរោគ
៥. ម៉ាស៊ីនសម្ងួតដៃ ដែលប្រើភ្លើង UV ដើម្បីសម្លាប់មេរោគ
៦. ប្រព័ន្ធសម្លាប់មេរោគនៅក្នុងអគារ
៧. បន្ទប់ប្រជុំដែលមានការសម្អាតជាប្រចាំអនាម័យខ្ពស់បំផុត
៨. សេវាធានារា៉ប់រងសុខភាព
ក្រៅពីការការពារទាំងនេះ អាគារខេវ៉ាយអាយសេនធ័រក៏មានរួមបញ្ជូលសេវាកម្មដូចជា៖
១. ប្រព័ន្ធសន្តិសុខ ២៤ ម៉ោង ការត្រួតពិនិត្យចេញចូលក្នុងអគារ ប្រព័ន្ធការពារអគ្គិភ័យ សេវាសំអាតឧបករណ៍ប្រើប្រាស់រួម ការត្រួតពិនិត្យសត្វល្អិតដោយឥតគិតថ្លៃ ការគ្រប់គ្រងចំណតរថយន្ត ការគាំទ្របច្ចេកទេស និងប្រព័ន្ធអ៉ីនធើណេត។
២. សេវាកម្មផ្ដល់ព័ត៌មានទៅកាន់អតិថិជន ដើម្បីជំនួយដល់ការងាររដ្ឋបាលរបស់លោកអ្នក។
៣. សេវាកម្មពិគ្រោះយោបល់ ប្រឹក្សាពន្ធ សេវាកម្មជ្រើសរើសបុគ្គលិក ការផ្តល់ជូនពិសេសធានារ៉ាប់រងអាយុជីវិត Titan Stone life ការបង្រៀនមុនការចុះឈ្មោះ និងដំបូន្មានហិរញ្ញវត្ថុ។
៤. កម្មវិធីទូរស័ព្ទដៃដែលអាចឲ្យលោកអ្នកមានភាពងាយស្រួលក្នុងការកក់ទុកបន្ទប់ប្រជុំ ក្លឹបហាត់ប្រាណ បង់ប្រាក់តាមអនឡាញ បញ្ចូលប្រាក់សម្រាប់អតិថិជនពិសេស ផ្ញើសារតាមទូរស័ព្ទដៃ ការចុះឈ្មោះចូលរួមកម្មវិធី និងសេវាកម្មជួសជុលផ្សេងៗទៀត។
៥. មានផ្តល់ជូនប្រព័ន្ធពិន្ទុសមាជិកដែលប្តូរចំនួនទឹកប្រាក់ជួល ដោយលោកអ្នកអាចត្រូវប្រើប្រាស់ សម្រាប់ការកក់ទុកបន្ទប់ប្រជុំ បន្ទប់កន្លែងហាត់ប្រាណ និងបន្ទប់សូណាជាដើម។
បរិយាកាស និងសេវាកម្មឈានមុខទាំងនេះគឺមានផ្តល់ជូនលោកអ្នកដោយ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័័រមួយតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលចាប់ចំនាប់អារម្មណ៍ជួលការិយាល័័យ រឺទទួលយកពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩២ ៩២១០០០។
សម្រាប់រូបភាព និងព័ត៌មានលម្អិត សូមចុចលើ Link នេះ៖ https://www.realestate.com.kh/new-developments/ky-icenter-149938/
Comments