+85561 777 090
Logo
ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ
Updated on: September 21, 2022, 8:02 a.m.
Published on: September 21, 2022, 8:02 a.m.

ទីផ្សារដីធ្លីក្នុងខេត្តមណ្ឌលគិរីស្រាប់តែនឹងថ្កល់ព្រោះតែរឿង១នេះ


ក្រោយពេលគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានប្រកាសបានធ្វើឱ្យសន្ទុះនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីហាក់មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះមានការកើនឡើងជាលំដាប់ ។ ប៉ុន្តែខណៈនេះចរន្តនៃការទិញលក់ដីធ្លីក្នុងខេត្តមណ្ឌលគិរីមានសភាពនៅនឹងថ្កល់ ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះមណ្ឌលគិរីត្រូវបានពន្យារពេលអនុវត្តន៍ និងមិនទាន់ដឹង​ពេលវេលា​ជាក់លាក់ថា នឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណានោះឡើយ ។

អ្នកជំនាញអចលនទ្រព្យមួយរូបបានឱ្យដឹងថា នាពេលកន្លងមកចរន្តនៃការទិញលក់ដីធ្លីនៅមណ្ឌលគិរីមានសន្ទុះ​គួរឱ្យកត់សម្គាល់ ប៉ុន្តែមកដល់ពេលនេះអត្រានៃអ្នកទិញដីធ្លីមានតិច ជាងអត្រានៃអ្នកប្រកាសលក់ដីធ្លី ដែលវា​អាច​បណ្តាល​មកពីការពន្យាពេលនៃគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមណ្ឌលគិរី ។

ទោះបីជាបច្ចុប្បន្ននេះអ្នកលក់មានចំនួនច្រើនជាងអ្នកទិញក្ដី តែតម្លៃនៃអចលនទ្រព្យក៏មិនធ្លាក់​ចុះខ្លាំង​ណាស់​ណាដែរ ។ អ្នកទិញដីសម្រាប់អភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគីរីក៏មានច្រើនដែរ ដោយពួកគាត់ទិញហើយ​ទុកអភិវឌ្ឍន៍ និងមានសកម្មភាពអភិវឌ្ឍន៍ជាបណ្ដើរៗផងដែរ ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ព្រលានមណ្ឌល​គិរីនៅមិនទាន់កំណត់ពេលវេលាជាក់លាស់ក្នុងការអភិវឌ្ឍគម្រោងនេះនៅឡើយនោះទេ ដែលកត្តានេះហើយទើប​ធ្វើឱ្យទីផ្សារដីធ្លីនៅក្នុងខេត្តមណ្ឌលគិរីមានសភាពនឹងថ្កល់ មានតែអ្នកលក់ច្រើនជាងអ្នកទិញ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនចិនដែលធ្លាប់ចង់វិនិយោគលើអាកាសយានដ្ឋានអន្តរជាតិមណ្ឌលគិរី បានដក​ខ្លួន​ចេញ​ពីការ​វិនិយោគហើយព្រោះបញ្ហាថវិកាដែលបង្កពីវិបត្តិកូវីដដែលទាមទារឱ្យរដ្ឋត្រូវស្វែងរកវិនិយោគិនថ្មី ៕

Comments