+85561 777 090
Logo
Updated on: June 6, 2022, 5:06 p.m.
Published on: July 21, 2016, 1:24 a.m.
Realestate News

តើត្រូវធ្វើអ្វីជាមួយទឹកប្រាក់ ១០០,០០០ ដុល្លារជាមួយអចលនទ្រព្យកម្ពុជា


មានមនុស្សជាច្រើនធ្វើការងារយៈពេលវែង ដើម្បីសន្សំប្រាក់ទុកសម្រាប់អនាគតរបស់ពួកគេ ប៉ុន្តែចុង ក្រោយនៅពេលមានប្រាក់គ្រប់គ្រាន់សម្រាប់វិនិយោគលើអ្វីមួយ ពួកគេមិនដឹងថាត្រូវប្រើប្រាស់ប្រាក់ នោះនៅកន្លែងណា និងដោយរបៀបណា។ នេះគឹជាការពិត នៅពេលពួកគេសម្រេចចិត្តវិនិយោគលើអចលនទ្រព្យ នៅតំបន់មួយ ដែលសូម្បីតែ វិនិយោគិនមានជំនាញក៏ទទួលបរាជ័យគ្រប់ពេលដែរ។ អចលនទ្រព្យ និងដីធ្លីណនៅក្នុងប្រទេស កម្ពុជាអាចមានការភ័ណ្ឌប្រឡំ និងមិនអាចទទួលបានផលចំណេញមកវិញ ប្រសិនបើអ្នកមិនមាន ភាពច្បាស់លាស់លើអ្វីដែលអ្នកកំពុងធ្វើ។ នេះជាអ្វីដែលលោក Alex Evengroen លើកឡើង។ លោក Evengroen គឺជាអគ្គនាយកប្រតិបត្តិនៃក្រុម ហ៊ុន Key Real Estate ប្រធានប្រឹក្សាយោបល់នៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអនុប្រធាននៃ Eurocham’s Real Estate & Construction Committee លោក Evengroen និយាយថា “ប្រសិនបើអ្នកទិញដីដោយព្រាវ និងទំនងជានឹងមានបញ្ហា។ សូមអប់រំខ្លួនឯង និងសួរអ្នកជុំវិញខ្លួនមុនពេលអ្នកចាប់ផ្តើមវិនិយោគ”។ មានប្រភពធនធានជាច្រើន និងព័ត៌មានដែលអាចប្រើប្រាស់បាន ដូចជារបាយការណ៍គេហទំព័រភ្នាក់ ងារអចលនទ្រព្យ និងស្ថិតិរបស់រដ្ឋាភិបាល។ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបបកប្រែទិន្នន័យដែល ទទួលបាន អ្នកអាចទាកទងនៅភ្នាក់ងារអចលនទ្រព្យដើម្បីឲ្យរកអចលនទ្រព្យសម្រាប់អ្នក ដោយសារ ភ្នាក់ងារទាំងនោះអាចផ្តល់ឲ្យអ្នការវាយតម្លៃត្រឹមត្រូវ។ ប្រសិនបើអ្នកស្វែងរកភ្នាក់ងារដែលមានសមត្ថ ភាព និងអាចទុកចិត្តបាន មានភ្នាក់ងារជាច្រើនដែលបានចុះឈ្មោះជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ តាមរយៈសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ ខ្ញុំមានប្រាក់ចំនួន ១០០,០០០ ដុល្លារ សម្រាប់វិនិយោគលើអចលនទ្រព្យ… តើខ្ញុំគួវិនិយោគលើអ្វី? នៅពេលដែលសួរថាកន្លែងណាដែលវិនិយោគិនអាចចំណាយ ១០០,០០០ ដុល្លារ លោក Evergroen លើកឡើងថា វាជាកត្តាដែលល្អបំផុតសម្រាប់អ្នកចង់ទិញដី ព្រោះ”ដីតែងតែឡើងថ្លៃជាប់ជានិច្ច”។ នេះជាឱកាសល្អដើម្បីបង្កើនការវិនិយោគឲ្យបានឆាប់ និងទទួលបានផលចំណេញត្រលប់វិញ។ ហើយ ចាប់តាំងពីឧស្សាហកម្មអចលនទ្រព្យ គឺនៅតែកើនឡើងឆាប់រហ័សជាមួយគោលនយោបាយថ្មីៗដែល កំពុងអនុវត្តន៍ដោយរដ្ឋាភិបាល បច្ចុប្បន្នប្រហែលជាឱកាសល្អបំផុតក្នុងការវិនិយោគ។ លោកបន្ថែមថានៅតែមានតំបន់ជនបទជាច្រើនទៀតដែលនៅតែមិនទាន់បានកំណត់ជាទិសដៅអភិវឌ្ឍន៍ ដោយសារការអភិវឌ្ឍន៍កំពុងផ្តោតសំខាន់លើតំបន់ពិសេសៗដូចជានៅទីក្រុងភ្នំពេញ។ ដូច្នេះ នៅពេលធនធានដីត្រូវបានបង្កើតឡើង អ្នកអាចបង្កើនតម្លៃដីទាំងសម្រាប់លក់វិញ និងជួលបន្តរ។ ប៉ុន្តែមុនពេលទិញដី យើងជម្រុញឲ្យមានការសិក្សាពីការប្រែប្រួលទីផ្សារ និងពិនិត្យឲ្យល្អិតល្អន់លើ ព័ត៌មាន ដែលទទួលបាន។ លោក Evengroen ក៏លើកឡើងផងដែរថា ប្រសិនអ្នកចង់វិនិយោគលើអចលនទ្រព្យសាងសង់ជា ស្រេច ខុនដូតម្លៃគួជាជម្រើសវិនិយោគល្អបំផុត ដោយសារតែប្រភេទអចលនទ្រព្យប្រ ភេទទាំងនេះមានតម្លៃត្រឹមតែ ៤០,០០០ ដុល្លារ - ១០០,០០០ ដុល្លារ។ នៅពេលឆាប់ៗខាងមុខនឹងមានភាពពេញនិយមសម្រាប់គ្រួសារមានជីវភាពកម្រិតមធ្យម ហើយនឹងដាក់ចេញទៅក្នុងទីផ្សារក្នុងរយៈ ពេល ១៨ ខែបន្ទាប់។ បន្ទាប់ពីគម្រោងបញ្ចប់ ការលក់ចេញប្រហែលជាទទួលបានផលចំណេញចំនួន ២៥,០០០ ដុល្លារ។ លោក Evergroen ពន្យល់បន្ថែមថា “ប្រជាជនកម្ពុជា ពេញចិត្តនៅពេលគម្រោងត្រូវសាងសង់រួចរាល់ និងមើលទៅចាប់អារម្មណ៍”។ ដូច្នេះ សម្រាប់អ្នកចង់វិនិយោគនោះអ្នកអាចលក់ចេញវិញ ឫអាចជួល ឲ្យអ្នកដ៏ទៃ ខុនដូតម្លៃទាប គឺអចលនទ្រព្យល្អបំផុតសម្រាប់ធ្វើការវិនិយោគ។   វាជាការលំបាកក្នុងការសន្សំឲ្យបាន ១០០,០០០ ដុល្លារ ហើយវាងាយស្រួលនឹងបាត់បង់ ប្រសិនបើអ្នក វិនិយោគដោយគ្មានការប្រុងប្រយ័ត្ន។ ដូច្នេះ មុនពេលវិនិយោគទឹកប្រាក់របស់អ្នកលើអចលនទ្រព្យ ណាមួយត្រូវបា្រកដថា អ្នកដឹងរាល់ព័ត៌មាន ដែលអ្នកទទួលបាន។ ស្វែងយល់បន្ថែមអំពី ការវិនិយោគនៅកម្ពុជា ជាមួយ Realestate.com.kh

 

Comments