+85561 777 090
Logo
ស្ងាត់​ៗ ! តម្លៃ​ដី​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ត្រូវប៉ាន់​ច្រើន​ហក់​ឡើង​កាន់តែ​ខ្លាំង
Updated on: June 6, 2022, 9:50 p.m.
Published on: March 11, 2022, 7:49 a.m.

ស្ងាត់​ៗ ! តម្លៃ​ដី​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ត្រូវប៉ាន់​ច្រើន​ហក់​ឡើង​កាន់តែ​ខ្លាំង


តំបន់​ព្រែក​ព្នៅ នៃ​ខណ្ឌ​ព្រែក​ព្នៅ​បាន និង​កំពុង​បង្ហាញ​សក្តានុពល​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​អ្នក​វិនិយោគ​មានឱកាស​រក​ផល​ចំណេញ​ពី​ការ​វិនិយោគ​របស់​ពួក​គេ បើ​ធៀប​ជាមួយនឹង​តំបន់​ដទៃ​នៃ​ទីក្រុង​ភ្នំពេញ ។ ខណ្ឌ​ព្រែក​ព្នៅ ចាប់ផ្តើម​មានការ​អភិវឌ្ឍ​ដីដោយ​តំបន់​វាលស្រែបឹង​បាន​លុប ហើយ​ក្លាយជា​តំបន់​លំនៅ​ដ្ឋា​ន និង​អគារ​ពាណិជ្ជកម្ម ។

ដី​មួយ​ចំនួន​ត្រូវ​បាន​កែប្រែ​ដី​ទំនេរ​ជា​លំនៅ​ឋាន និង​សាងសង់​បុរី ខណៈ​បច្ចុប្បន្ន​សន្ទុះ​នៃ​ការ​អភិវឌ្ឍន៍​លំនៅ​ឋាន​នៅ​តំបន់​មាន​ល្បឿន​លឿន​ដោយសារ​អ្នក​អភិវឌ្ឍ​បាន និង​កំពុង​ចាប់​ឱកាស​ក្នុង​ការ​វិនិយោគ ដោយសារ​តម្លៃ​ដី​សម្រាប់​វិនិយោគ​អាច​រក​ផល​ចំណេញ​បាន ។

តាម​រយៈ​ទិន្នន័យ​របស់​អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​បាន​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​ទិញ​-​លក់​ដីធ្លី​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ដោយ​មានការ​កើនឡើង​ដល់​ទៅ​៦០%​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០២១ ។ តាម​រយៈ​ទិន្នន័យ​នេះ​បាន​បង្ហាញ​ពី​ការ​វិនិយោគ​លើ​ដីធ្លី​ក្នុង​ខណ្ឌ​ព្រែក​ពៅ​កាន់តែ​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់ និង​ជា​ទិស​ដៅ​សម្រាប់​អ្នក​វិនិយោគ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នៅ​ជាយ​រាជធានី​ភ្នំពេញ ។

តម្លៃ​ដី​នៅ​តំបន់​ព្រែក​ព្នៅ​មាន​ភាព​ខុស​គ្នា​អាស្រ័យ​លើ​ទីតាំង និង​តាម​ផ្លូវ​ធំ​ដែលមាន​តម្លៃ​ចាប់ពី​៣០០ ទៅ ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​នៅ​កន្លែង​ខ្លះ​អាច​មាន​ចាប់ពី ៨០០ ទៅ ១,០០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​តម្លៃ​ដី​តាម​ផ្លូវ​តូច​ៗ​អាច​មាន​តម្លៃ​ចាប់ពី ១០០ ទៅ​២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ៕

Comments