+85561 777 090
Logo
ត្រូវប៉ាន់ហើយ ! គ្រាន់តែ​សាងសង់​រួច​ហើយ​ភ្លាម​តម្លៃ​ដី​ហក់​ឡើង​គុណ​នឹង​២ភ្លែត
Updated on: June 6, 2022, 5:00 p.m.
Published on: February 18, 2022, 7:55 a.m.

ត្រូវប៉ាន់ហើយ ! គ្រាន់តែ​សាងសង់​រួច​ហើយ​ភ្លាម​តម្លៃ​ដី​ហក់​ឡើង​គុណ​នឹង​២ភ្លែត


គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​១១ និង​ផ្លូវ​ក្នុង​ក្រុង​ព្រៃវែង​ចាប់ពី​អ្នក​លឿង​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​១ ខេត្តព្រៃវែង ដល់​ថ្នល់ទទឹង​នៃ​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៧ ខេត្ត​ត្បូងឃ្មុំ មាន​ប្រវែង​សរុប​៩៦,៤៨​គីឡូម៉ែត្រ ។ ផ្លូវជាតិ​លេខ​១១​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ទឹកប្រាក់​ប្រមាណ ៩៨.៣៨៨ លាន​ដុល្លារ​អា​មេ​រិ​ក ជា​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយនឹង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ។

ក្រោយ​ពី​គម្រោង​សាងសង់​ផ្លូវជាតិ​១១​នេះ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​អ្នកជំនាញ​ប្រចាំ​នៅ​តំបន់​នេះ​បានឱ្យ​ដឹង​ថា តម្លៃ​ដីធ្លី​មាន​សន្ទុះ​កើនឡើង​ខ្លាំង​ក្នុងអំឡុងពេល​សាងសង់ និង​ក្រោយ​ពេល​សាងសង់​ផ្លូវជាតិ​នេះ​រួច ។ ចំពោះ​តម្លៃ​ដីធ្លី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​ដែល​ទើបនឹង​សាងសង់​រួច​ហើយ​នេះ​កំពុង​មាន​សន្ទុះ និង​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ។

អំឡុង​ពេល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​១១​បាន​ប្រហែលជា​៥០%​ តម្លៃ​ដីធ្លី​ដែល​ស្ថិត​នៅ​ជាប់​នឹង​ផ្លូវជាតិ​មាន​តម្លៃ​ចន្លោះ​ពី​៤០​ទៅ​៥០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​ម៉ែត្រការ៉េ ប៉ុន្តែ​បច្ចុប្បន្ន​ក្រោយ​ពី​សាងសង់​រួចរាល់​តម្លៃ​ដី​បាន​ហក់​ឡើង​ចន្លោះ​ពី​៧០​ទៅ​៨០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ ។

National road 11

ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​តំបន់​តាម​ផ្លូវ​ក្រវាត់ក្រុង​ថ្មី ដែល​កាលពីមុន​កំពុង​តែ​សាងសង់​តម្លៃ​ដី​នៅ​តំបន់​នោះ​មាន​តម្លៃ​ត្រឹមតែ​៧​ទៅ​១០​ម៉ឺន​ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​១​ហិ​កតា ខណៈ​បច្ចុប្បន្ន​តម្លៃ​ដី​ហក់​កើនឡើង​ដល់​ទៅ​២០​ម៉ឺន​ទៅ​២៣​ម៉ឺន​ដុល្លារ​ឡើង​ទៅ​តាម​ដែល​អ្នកទិញ​ហ៊ាន ។

National road 11

មិនតែប៉ុណ្ណោះ វិនិយោគិន​ជា​ច្រើន​ជា​ពិសេស​អ្នក​វិនិយោគ​លើ​គម្រោង​ដី​ឡូត៍​កំពុង​តែ​វិនិយោគ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​នោះ​ជា​បន្តបន្ទាប់ ថែម​ទាំង​មាន​អ្នក​វិនិយោគ​ផ្សេង​មើល​ពី​ឱកាស​ដែល​អាច​ធ្វើ​ឃ្លាំង កា​រ៉ា​ស​សាំង និង​អាហារ​ដ្ឋា​ន​នានា ដែល​វា​ធ្វើ​ឱ្យ​ដីធ្លី​នៅ​តំបន់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១​នោះ​កាន់តែ​មាន​សន្ទុះ​ខ្លាំង និង​ហក់​ឡើង​កាន់តែ​ខ្ពស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

National road 11

សូម​បញ្ជាក់​ផង​ដែរ​ថា ផ្លូវជាតិ​លេខ​១១​គឺជា​ខ្សែ​ផ្លូវ​ត​ភ្ជាប់​រវាងផ្លូវ​របៀង​សេដ្ឋកិច្ច​ពីរ​ដ៏​មាន​សក្តានុពល​របស់​មហា​អនុ​តំបន់​មេគង្គ​ដែល​រួម​មាន ទី​១-​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ​យ (AH1) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ថៃ (​ប៉ោយ​ប៉ែ​ត​) តាម​ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ច្រក​បា​វិត ដែល​ភ្ជាប់​ផ្លូវជាតិ​លេខ​១១ ត្រង់​ចំណុច អ្នក​លឿង និង​ទី​២-​ផ្លូវ​អាស៊ាន​ហា​យ​វ៉េ (AH11) ត​ភ្ជាប់​ពី​ព្រំដែន​កម្ពុជា​-​ឡាវ កាត់​តាម​ផ្លូវជាតិ​លេខ​៧ ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ​៦ ត្រង់​ស្ពាន​ព្រែក​តា​មា​ក់ ឆ្លងកាត់​រាជធានី​ភ្នំពេញ និង​ចុះ​ទៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ តាម​ផ្លូវជាតិ​លេខ​៤ ៕

អត្ថបទដោយ ៖

Comments