+85561 777 090
Logo
គម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃនេះហើយ
Updated on: June 6, 2022, 5:01 p.m.
Published on: July 20, 2020, 5:14 a.m.

គម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេបង្អស់នៅកម្ពុជា ចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃនេះហើយ


នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អ្នកវិនិយោគ និងតំណាងវិស័យឧស្សាហកម្មអចលនទ្រព្យបានជួបជុំគ្នាប្រារព្ធពិធី បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងលំនៅដ្ឋានតម្លៃរាប់លានដុល្លារ ដែលមានឈ្មោះថា Le Condé BKK1 ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១។

គម្រោង Le Condé BKK1 នេះ ត្រូវបានវិនិយោគនិងអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoj i​( WANGFU - អ័ង ហ្វូ) ដែលមានកម្ពស់៤៣ជាន់ ស្មើនឹងជាង​១៤០ម៉ែត្រ ដែលនឹងក្លាយជាម្កុដពេជ្រក្នុងតំបន់ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ក្នុងរាជធានីភ្នំពេញ។

លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji​(WANGFU- អ័ង ហ្វូ) បានមានប្រសាសន៍នៅក្នុងអង្គពិធីនេះថា៖ «ជាយុទ្ធសាស្រ្តក្នុងការសហការជាមួយនឹងក្រុមហ៊ុន ( XiaoMi- ស្យោវ មី) ដែលជាក្រុមមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដែលល្អបំផុតនៅក្នុងពិភពលោក យើងខ្ញុំមានមោទនភាពយ៉ាងខ្លាំងសូមណែនាំដល់ប្រជាពលរដ្ឋទាំងអស់នៅទីក្រុងភ្នំពេញ នូវគម្រោងលំនៅដ្ឋានឆ្លាតវៃដំបូងគេនៅប្រទេសកម្ពុជា។ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាគេហដ្ឋានរបស់យើងនឹងធ្វើឱ្យការរស់នៅ​ ប្រកបដោយផាសុកភាព និង ភាពងាយស្រួលជាមួយនឹងបច្ចេកវិទ្យាចុងក្រោយរបស់យើង។»



ឯកឧត្តម យឹម ឆាយលី ឧបនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្ញៀវកិតិ្តយស និងជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក៏បានកោតសរសើរយ៉ាងខ្លាំង និងសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមលើកស្ទួយវិស័យលំនៅដ្ឋានក្នុងសហគមន៍ ជាពិសេសក្នុងតំបន់បឹងកេងកង១ឱ្យកាន់តែប្រសើឡើងដោយការប្រើ​ប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដែលទំនើប និងល្អបំផុតលំដាប់ពិភពលោក ក្នុងការលើកតម្កើងបទដ្ឋានរស់នៅរបស់ប្រជាជនកម្ពុជា ពីសំណាក់បណ្តាម្ចាស់គម្រោងទាំងអស់។

លោក (Ling Dong-លីង តុង) នាយកប្រតិបត្តិ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Wangfu Guoji​​ (WANGFU- អ័ង ហ្វូ) បានបន្តទៀតថា៖ Le Condé BKK1 មិនគ្រាន់តែជាគម្រោងគេហដ្ឋានដ៏ធំជាងគេ ក្នុងសង្កាត់បឹងកេងកង១ ប៉ុណ្ណោះទេ ហើយថែមទាំងជាគម្រោងដ៏ល្អបំផុត ដែលក្រុមហ៊ុនកំពុងនាំមកនូវទម្រង់វឌ្ឍនភាពមួយដែលអស្ចារ្យ សម្រាប់ក្នុងតំបន់បឹងកេងកង ព្រមទាំងញ៉ាំងឱ្យមានការផ្លាស់ប្តូរនូវបែបបទរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខុនដូយ៉ាងពិតៗ​។ យើងក៏នឹងសាងសង់នូវអគារសម្រាប់ហាត់ប្រាណលើអាកាសមួយ នៅក្នុងសង្កាត់បឹងកេងកង១ ផងដែរ ហើយនេះក៏ជាសួនលើអាកាសពិតៗ ដែលជាការទាក់ទាញសម្រាប់មាតាបិតានិងជាឋានសួគ៌របស់កុមារដំបូងគេ ​ដែលមានផ្ទៃក្រលាជាង ៨០០ម៉ែត្រការ៉េ។​


ចំណុចសំខាន់មួយនៃពិធីនេះ គឺការប្រកាសការសន្យា និង ការសច្ចាររបស់ក្រុមហ៊ុន Huashi Group ដែលជាក្រុមហ៊ុនសំណង់ឈានមុខគេក្នុងពិភពលោក ដែលមានស្នាដៃជាច្រើនក្នុងវិស័យសំណង់ ដូចជា សាល People’s Hall ដែលជាស្នាដៃដ៏គួរឱ្យកត់សម្គាល់មួយរបស់រាជធានីប៉េកាំង នៃប្រទេសចិន កាស៊ីណូ សណ្ឋាគារ ដែលមានកេរ្តិ៍ឈ្មោះទូទាំងពិភពលោក គឺ The Venetian នៅទីក្រុងម៉ាកាវ។


លោក (Xu Yongxian-ស្វី យ៉ុងសៀន) ប្រធានចាត់ការទូទៅ និងជាតំណាងនៃក្រុមហ៊ុន Huashi Group ប្រចាំនៅប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ យើងគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដ៏ល្អបំផុតក្នុងប្រទេសចិន ​ហើយយើងបានទទួលពានរង្វាន់ Luban Awards ចំនួន៦ ដែលជាពានរង្វាន់ Oscar Awards ក្នុងវិស័យសំណង់នៅប្រទេសចិនផងដែរ។ លោកបានបន្តទៀតថា៖ «យើងនឹងគាំទ្រយ៉ាងពេញទំហឹងដល់គម្រោង Le Condé BKK1 ព្រមទាំងធានានូវគុណភាពសំណង់ស្ថិតក្នុងកម្រិតបទដ្ឋានខ្ពស់ក្នុងប្រទេសកម្ពុជា។»

សូមអញ្ជើញចូលទស្សនា Le Condé BKK1 នៅអាសយដ្ឋាន អគារលេខ ១២២ ផ្លូវ៣៥២! សម្រាប់ព័ត៌មានបន្ថែមអាចរកមើលតាមរយៈគេហទំព័រ www.lecondebkk1.com ឬ
តាមរយៈទូរស័ព្ទលេខ ០៩៦ ​២២៩​ ៩៩៩៩។

 

Comments