សម្រាប់ប្រជាពលរដ្ឋដែលកំពុងស្វែងរកលំនៅឋានបែបប្រណីតប្រកបដោយស្តង់ដារខ្ពស់ទាំងគុណភាពសំណង់ ទាំងមានតម្លៃសមរម្យ ហាក់ពិបាកក្នុងការសម្រេច ព្រោះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងប្រកួតប្រជែងលើទីផ្សារលំនៅឋានដែលពិបាកក្នុងការសម្រេចចិត្តថា តើគម្រោងមួយណាសមស្របទៅនឹងតម្រូវការរបស់ខ្លួន?
ជាយោបល់សម្រាប់ការស្វែងរកលំនៅឋានណាមួយ ប្រសិនបើលោកអ្នកមានតម្រូវការដូចជា ទីតាំងកណ្តាលក្រុងភ្នំពេញដើម្បីងាយស្រួលក្នុងការធ្វើដំណើរបំពេញការងារ, គុណភាពសំណង់រឹងមាំល្អ, រចនាប័ទ្មបែបទាន់សម័យ, អ្នកអភិវឌ្ឍដែលអាចជឿទុកចិត្តបាន, បំពាក់បច្ចេកវិទ្យាទំនើបៗ, តម្លៃសមរម្យ និងលក្ខខណ្ឌបង់ប្រាក់មានភាពងាយស្រួលជាដើម ។
នៅពេលដែលលោកអ្នកអាចបែងចែកតម្រូវការបែបនេះហើយ អ្វីដែលត្រូវធ្វើគឺពិនិត្យមើលគម្រោងលំនៅឋានដែលអាចបំពេញតម្រូវការរបស់លោកអ្នក ដូច្នេះទើបធ្វើឱ្យការទិញលំនៅឋានរបស់លោកអ្នកមិនខកបំណង និងត្រូវចំគោលដៅល្អ ។
សម្រាប់លំនៅឋានដែលអាចបំពេញតម្រូវការដូចបានរៀបរាប់ខាងលើ មិនពិបាកក្នុងការស្វែងរកនោះទេ ពោលគឺលោកអ្នកអាចជ្រើសរើសគម្រោង LE CONDÉ BKK1 ដែលស្ថិតនៅក្នុងតំបន់បឹងកេងទី១ចំណុចកណ្តាលនៃរាជធានីភ្នំពេញតែម្តង ។
គម្រោងមួយនេះគ្រប់គ្រង និងថែទាំដោយក្រុមហ៊ុនជប៉ុន ដែលមានបទពិសោធន៍គ្រប់គ្រង សេវាកម្មអាផាតមិនលំដាប់ផ្កាយ៥ ។ ជាពិសេសជាន់ផ្ទាល់ដីមាន BKK Avenue ដែលជាទីតាំងពាណិជ្ជកម្មបណ្តុំទៅដោយហាងអាជីវកម្មជាប់ៗគ្នាជាច្រើនដំបូងគេនៅបឹងកេងកង១ ដែលវាផ្តល់ភាពងាយស្រួលសំរាប់អតិថជនក្នុងការដើរកំសាន្ត និងទិញទំនិញ ។
បច្ចុប្បន្នគម្រោង LE CONDÉ BKK1 សាងសង់ដល់ជាន់ទី២២ និងត្រៀមបញ្ចប់ការសាងសង់ជាស្ថាពរនៅចុងឆ្នាំ២០២៣នេះ ដោយក្នុងយូនីតនីមួយបំពាក់ដោយគ្រឿងសង្ហារឹមពេញលេញ និងជាពិសេសទៀតនោះគឺមានបំពាក់ដោយគ្រឿងប្រព័ន្ធផ្ទះឆ្លាតវៃដំបូងគេបង្អស់មិនធ្លាប់មានដែលផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដោយគ្រាន់តែប្រើប្រាស់សម្លេងបញ្ជាតែប៉ុណ្ណោះពេលដែលលោកអ្នកនៅផ្ទះ ហើយពេលដែលលោកអ្នកនៅខាងក្រៅក៏អាចបញ្ជាបានតាមរយៈកម្មវិធីទូរស័ព្ទដៃថែមទៀតផង ។
ប្រព័ន្ធឆ្លាតវៃដែលអាចបញ្ជាដោយសម្លេង ឬកម្មវិធីទូរស័ព្ទមានដូចជា ៖
បញ្ជាបិទ/បើកទ្វារ |
បញ្ជាទូរទស្សន៍ |
បញ្ជាភ្លើងអំពូល |
បញ្ជាប្រព័ន្ធសប្បនិម្មិត AI |
បញ្ជាបិទ/បើកវាំងនន |
បញ្ជាបិទ/បើកភ្លើង |
បញ្ជាបិទ/បើកម៉ាស៊ីនត្រជាក់ |
បញ្ជាម៉ាស៊ីនបោកខោអាវ |
ចំណុចពិសេសរបស់គម្រោង LE CONDÉ BKK1 ដែលមានបំពាក់បច្ចេកវិទ្យាទំនើបនេះអាចជួយឱ្យលោកអ្នកមានភាពងាយស្រួលក្នុងការគ្រប់គ្រងលំនៅឋានរបស់ខ្លួនប្រកបដោយសុវត្ថិភាព ពោលក្នុងករណីដែលលោកអ្នកចេញទៅបំពេញការងារនៅខាងក្រៅហើយភ្លេចក្នុងការបិទភ្លើងអគ្គីសនី ឬគ្រឿងបរិក្ខារណាមួយ លោកអ្នកគ្រាន់តែធ្វើការបញ្ជាតាមរយៈទូរស័ព្ទជាការស្រេច ដោយមិនចាំបាច់ត្រូវត្រលប់ពីកន្លែងបំពេញការងាររត់មកផ្ទះនាំតែខាតពេលវេលា ៕
Comments