+85561 777 090
Logo
Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី
Updated on: June 6, 2022, 7:29 p.m.
Published on: November 19, 2020, 6:21 a.m.

Le Condé BKK1 ជាជម្រើសដ៏ឆ្លាតវៃបំផុតសម្រាប់ម​នុស្សជំនាន់ថ្មី


រាជធានីភ្នំពេញ ជាតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ចខ្លាំងជាងក្នុងប្រទេសកម្ពុជា ហើយវាក៏កំពុងមានការរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យថ្មី ថែមទាំងទាក់ទាញម្ចាស់គម្រោងអភិវឌ្ឍន៍ថ្មីៗកាន់តែច្រើន។ អគារដ៏ខ្ពស់ជាច្រើនកំពុងលិចរូបរាងឡើង ហើយខ្លះទៀតបានឡើងខ្ពស់កប់ពពករួចទៅហើយ ប៉ុន្តែមានតែគម្រោងមួយចំនួនតូចប៉ុណ្ណោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាន់សម័យ។ ក្នុងពេលឆាប់ៗនេះក្ដីស្រមៃដែលចង់ធ្វើជាម្ចាស់របស់ផ្ទះប្រណិតបំពាក់បច្ចេកវិទ្យាឆ្លាតវៃ និងលក្ខខណ្ឌផ្សេងជាច្រើនទៀតលោកអ្នកអាចរកបាននៅគម្រោង Le Condé BKK1។

ខុនដូ Le Condé BKK1 បានចាប់ផ្ដើមសាងសង់នាខែកក្កដា ឆ្នាំ២០២០ ដែលធ្វើឲ្យគម្រោងនេះជាគម្រោងចុងក្រោយគេបង្អស់នៅក្នុងទីក្រុង។ រាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថាជាទីក្រុងប៉ារីសនៃប៉ែកបូព៌ា តាមរយៈបណ្តុំអគារដែលមានចរិតលក្ខណៈស្ថាបត្យកម្មបារាំង ស្ថិតនៅពាសពេញតំបន់បឹងកេងកង១។ តំបន់នេះប្រមូលផ្ដុំទៅដោយ ហាងកាហ្វេ​ ផាប់ និង​ ភោជនីយដ្ឋាន នានាជាច្រើននៅគ្រប់ច្រកល្ហកដែលមើលទៅហាក់បីដូចជាទីប្រជុំជននៅប្រទេសលោកខាងលិច។ ជាមួយគ្នានេះដែរ តំបន់នេះត្រូវបានហ៊ុមព័ទ្ធដោយហាងម៉ាកសញ្ញា អន្តរជាតិល្បីៗជាច្រើនរួមមាន ប្រោនកាហ្វេ (Brown Coffee) ភោជនីយដ្ឋាន Topaz ភោជនីយដ្ឋាន Terrazza និង ហាង Hops Beer ជាដើម ដែលអាចឱ្យលោកអ្នកភ្លក្សរសជាតិថ្មីប្លែកនៃម្ហូបចម្រុះមកពីទូទាំងពិភពលោក។ បើនិយាយពីការកម្សាន្ត និងការដើរទិញឥវ៉ាន់វិញ តំបន់នេះក៏ផ្ដល់ជូនជម្រើសយ៉ាងសម្បូរបែបផងដែររួមមាន ផ្សារទំនើប អ៊ីអនម៉ល ផ្សារទំនើប Noro Mall ហាងលក់សម្លៀកបំពាក់ Zando ហាងស្ប៉ា Bodia Spa និងទិសដៅកម្សាន្តជាច្រើនទៀត សម្រាប់ជីវិតរស់នៅទំនើបបែបអភិជន។ បន្ថែមពីលើនេះទៀត នៅជុំវិញតំបន់បឹងកេងកង១ ក៏សម្បូរទៅដោយសាលាអន្តរជាតិផងដែរ ជាក់ស្ដែងដូចជា សាលាអន្តរជាតិលំដាប់ខ្ពស់ Raffles Montessori International School of Phnom Penh ជាដើម។

ខុនដូដ៏ប្រណិតមួយនេះឈរនៅចំកណ្ដាលនៃខណ្ឌដែលមានភាពមមាញឹកមួយនេះធ្វើឲ្យខ្លួនឯងមានភាពចាប់អារម្មណ៍ដោយសារការរចនាម៉ូដយ៉ាងសមសួនរបស់វា។ គម្រោងនេះត្រូវបានបញ្ចប់ការតុបតែងផ្នែកខាងក្នុងរួចរាល់ និងមានបំពាក់នូវបច្ចេកទេសផ្ទះឆ្លាតវៃដែលជាបច្ចេកវិទ្យាជំនាន់ថ្មីបំផុត។

អគាររចនាម៉ូដយ៉ាងទាក់ទាញ

Le Condé BKK1 ជាគម្រោងអភិវឌ្ឍន៍ចម្រុះរបស់ក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd. បង្កើតឡើងក្រោមផ្នត់គំនិត «បេះដូងនៃរាជធានីភ្នំពេញ» គម្រោងអភិវឌ្ឍន៍ចម្រុះនេះ នឹងក្លាយទៅជាទីសម្គាល់ថ្មីដ៏អស្ចារ្យ ស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ការរចនាស្ថាបត្យកម្មរបស់អគារ Le Condé BKK1 ត្រូវបានបំផុសគំនិតចេញពីទិដ្ឋភាពជនបទដ៏ស្រស់បំព្រងនៃតំបន់អាស៊ីអាគ្នេយ៍ ដោយលាយបញ្ចូលគ្នារវាងទេសភាពត្រូពិកដ៏ស្រស់ត្រកាល និងសិល្បៈបូព៌ាដ៏ឆើតឆាយ។ ផុសឡើងយ៉ាងត្រដែតទៅលើលំហវេហាដ៏ធំល្វឹងល្វើយ សំណង់ដ៏វិសេសវិសាលនេះមានកម្ពស់ ៤៣ជាន់ ស្មើនឹង ១៤៥ម៉ែត្រ។ មុនពេលប្រគល់លំនៅឋានជូនអតិថិជន គ្រប់យូនីតត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹមយ៉ាងពេញលេញ​ ស្របតាមរបត់ថ្មីនៃទីផ្សារលំនៅឋានសម័យទំនើប។

ការរចនាម៉ូដដែលមានគុណភាពខ្ពស់

រចនាម៉ូដខាងក្រៅរបស់ខុនដូ Le Condé BKK1 ក៏អាចឆក់យកការចាប់អារម្មណ៍របស់លោកអ្នកបានរួចស្រាចទៅហើយ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៅទៀតនោះគឺការរចនាផ្នែកខាងក្នុងរបស់អគារ។ ផ្នែកកោងខាងក្រៅរបស់វាហូរនៅខាងក្នុងបង្កើតជាជញ្ជាំងពណ៌សដែលតម្រង់ផ្លូវដ៏ធំទូលាយសម្រាប់ម្ចាស់ផ្ទះទាំងឡាយ។ សួនច្បារនៅសងខាងផ្លូវដើរ និងដាក់ពន្យួរខាងលើបង្កើតឲ្យមានបរិយាកាសល្អត្រកាល និងបំពេញបន្ថែមដោយអារម្មណ៍ធម្មជាតិ។ កញ្ចក់ដើរតួយ៉ាង សំខាន់ក្នុងការរចនារបស់អគារ វាអាចអនុញ្ញាតឲ្យលោកអ្នកទទួលបាននូវទស្សនីយភាពទីក្រុងយ៉ាងពេញលេញ និងត្រជាក់ភ្នែកគយគនមិនចេះជិនណាយ លើសពីនេះវាជួយការពារពន្លឺព្រះអាទិត្យដ៏ក្ដៅដែលជះចូលមកពីខាងក្រៅ។

ស្ថិតក្នុងតំបន់ដែលមានភាពមមាញឹកខ្លាំង

រាជធានីភ្នំពេញមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដោយអភិវឌ្ឍន៍ខ្លួនឯងពីទីក្រុងតូចមួយ ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏មមាញឹកមួយ។ ដែលវាបង្ហាញនូវបរិបទការងារយ៉ាងសកម្មរបស់អ្នករស់នៅក្នុងតំបន់ ហើយ Le Condé BKK1 នឹងផ្ដល់ជូនលោកអ្នកនូវលំនៅដ្ឋានដ៏កក់ក្ដៅដែលផ្ដល់ភាពងាយស្រួលដល់អ្នករស់នៅដោយគ្រាន់តែប្រើប្រាស់ជាមួយម្រាមដៃរបស់ពួកគេប៉ុណ្ណោះ។

យូនីតរបស់ Le Condé BKK1 សាងសង់ក្រោមបទដ្ឋានច្បាស់លាស់ដែលអាចឲ្យពន្លឺជះចូលក្នុងអគារបានគ្រប់គ្រាន់។ បរិយាកាសក្នុងយូនីតនីមួយៗអនុញ្ញាតឲ្យលោកអ្នកអាចសម្រាកលំហែកាយបែបឯកជន ឬជាមួយគ្រួសារយ៉ាងមានក្ដីសុខ និងអាចធ្វើអ្វីៗគ្រប់យ៉ាងដែលចង់ធ្វើនៅក្នុងផ្ទះរបស់ខ្លួនដោយមិនត្រូវក្រែងចិត្តនរណា។ បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងស្ទាត់ជំនាញអនុញ្ញាតឲ្យការបម្លាស់ទីពីបន្ទប់មួយ ទៅបន្ទប់មួយកាន់តែមានភាពងាយស្រួល។

លំនៅឋាននាអនាគត

ខុនដូ Le Condé BKK1 បានបញ្ចូលនូវលក្ខណៈពិសេសទាំងអស់នេះចូលគ្នា ជាមួយនឹងប្រព័ន្ធផ្ទះឆ្លាតវៃ។ ប្រព័ន្ធគ្រប់គ្រងផ្ទះនេះត្រូវបានបង្កើតឡើងដោយ ក្រុមហ៊ុន Xiaomi Techologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតមួយរបស់ប្រទេសចិន។ ប្រព័ន្ធលំនៅឋានឆ្លាតវៃនេះ នឹងផ្សារភ្ជាប់ទៅនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលអនុញាតឱ្យម្ចាស់អាផាតមិនធ្វើការគ្រប់គ្រង និងបញ្ជាឧបករណ៍ក្នុងផ្ទះពីចម្ងាយ ដូចជាការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ការកំណត់ម៉ោងរោទិ៍សម្រាប់ការងារផ្ទះ និង បច្ចេកវិទ្យាសន្សំសំចៃ ថាមពលដោយស្វ័យប្រវត្តិដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។ តើអ្នកណាដឹងថាការរស់នៅទំនើបបែបនេះមកដល់រាជធានីភ្នំពេញឆាប់ដល់ថ្នាក់នេះ?

គម្រោង Le Condé BKK1 ជាឧទាហរណ៍មួយនៃការអភិវឌ្ឍន៍ជាច្រើនដែលអ្នកអាចរកបាននៅភ្នំពេញ។ យើងសុទ្ធតែដឹងអំពីវិបត្តិសេដ្ឋកិច្ចដែលកើតមាននៅក្នុងឆ្នាំ២០២០ ដែលវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកវិនិយោគមួយចំនួន ប៉ុន្តែ​គម្រោង Le Condé BKK1 បានឈរជើងយ៉ាងរឹងមាំ បើទោះបីជាមានការប៉ះទង្គិចបន្តិចបន្ទួចពីទីផ្សារនេះក៏ដោយ។ តើលោកអ្នកត្រៀមខ្លួនរស់នៅក្នុងយុគសម័យនៃការរស់នៅថ្មីនេះហើយឬនៅ?

ចង់ដឹងព័ត៌មានលម្អិតបន្ថែមជាមួយ គម្រោង Le Condé BKK1 នៅថ្ងៃនេះ

Comments