គម្រោង LE CONDÉ BKK1 ដែលជាគម្រោងលំនៅឋានឆ្លាតវៃដំបូងគេបង្អស់ក្នុងរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍លក់ខុនដូបញ្ចុះតម្លៃ VVIP Sales Event នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងនាំមកជូនលោកអ្នកនូវឱកាសដ៏ពិសេសក្នុងការក្លាយជាម្ចាស់ខុនដូទំនើបនៃគម្រោង LE CONDÉ BKK1 ជាមួយនឹងតម្លៃចាប់ផ្តើមត្រឹមតែ $8X,XXX ប៉ុណ្ណោះ។ កាន់តែពិសេស អតិថិជនដែលធ្វើការទិញខុនដូនៅក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់បន្ថែមទៀត រួមមាន គ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់យ៉ាងល្អប្រណីត ព្រមទាំងម៉ូតូដ៏ថ្មីសន្លាងថែមទៀតផង!
ព្រឹត្តិការណ៍ LE CONDÉ BKK1 VVIP Sales Event ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ Wangfu Guoji ក្រោមការសហការពីសំណាក់ក្រុមហ៊ុន Century 21 Apex Property។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តធ្វើឡើងនៅការិយាល័យលក់នៃគម្រោង LE CONDÉ ក្នុងសង្កាត់បឹងកេងកង១ នាថ្ងៃទី០៥ ខែកញ្ញា ចាប់ពីម៉ោង ១០ព្រឹកដល់៨យប់។
បើនិយាយពីគោលគំនិតនៃ «លំនៅឋានទំនើប» វិញ ពិតណាស់ វាមានលក្ខណៈវិនិច្ឆ័យជាច្រើន ដែលអាចកំណត់បានថាគម្រោងអភិវឌ្ឍន៍មួយជាគម្រោងលំនៅឋានទំនើប ចាប់ពីការរចនាម៉ូដ រហូតដល់ ផាសុកភាពនៃគេហដ្ឋាន ក៏ប៉ុន្តែមិនទាន់មានគម្រោងណាមួយដែលមានបច្ចេកវិទ្យាលំនៅឋានឆ្លាតវៃនោះឡើយ។
ដោយហេតុនេះហើយទើបធ្វើឱ្យគម្រោង Le Conde BKK1 មានភាពលេចធ្លោនៅលើទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងនាមជាគម្រោងលំនៅឋានឆ្លាតវៃដំបូងគេបង្អស់ក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Wangfu Guoji ដែលជាអ្នកអភិវឌ្ឍន៍នៃគម្រោង Le Conde BKK1 បានចាប់ដៃគូសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Xiaomi Techologies ក្នុងការបំពាក់បច្ចេកវិទ្យាលំនៅឋានឆ្លាតវៃសម្រាប់គ្រប់យូនីតនៅលើអគារ។ បច្ចេកវិទ្យាដ៏ទំនើបនេះអនុញាតឱ្យម្ចាស់ខុនដូធ្វើការបញ្ជាឧបករណ៍ប្រើប្រាស់ក្នុងផ្ទះពីចម្ងាយ ដូចជា ការគ្រប់គ្រងសីតុណ្ហភាពក្នុងបន្ទប់ ការបិទបើកអំពូលភ្លើង ក៏ដូចជាឧបករណ៍ប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែចុចប៊ូតុងនៅលើទូរស័ព្ទតែប៉ុណ្ណោះ។
ជាមួយនឹងកម្ពស់អគារកប់ពពករហូតដល់ ៤៣ជាន់ គម្រោង Le Conde BKK1 នឹងក្លាយជាគម្រោងខុនដូខ្ពស់បំផុតនៅក្នុងតំបន់បឹងកេងកង១។ គម្រោងនេះមានខុនដូសរុបចំនួន ១,០៨០ យូនីត ចាប់ពីបន្ទប់ស្ទូឌីយោ រហូតដល់ ខុនដូបន្ទប់គេង២ និងទំហំច្រើនប្រភេទ ចាប់ពី ៣០ ដល់ ៤២ ម៉ែត្រការ៉េ សម្រាប់បន្ទប់ស្ទូឌីយោ, ៥០ ដល់ ៦២ម៉ែត្រការ៉េ សម្រាប់ខុនដូបន្ទប់គេង១, និងទំហំ ៧០ ដល់ ៩០ម៉ែត្រការ៉េ សម្រាប់ខុនដូបន្ទប់គេង២។ អ្វីដែលពិសេស គ្រប់យូនីតទាំងអស់សុទ្ធសឹងតែត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារយ៉ាងពេញលេញ សម្រាប់ជីវិតរស់នៅជំនាន់ថ្មីក្នុងសតវត្សរ៍ទី ២១។
លើសពីនេះទៀត ការបម្រើសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់អគារនឹងត្រូវផ្ដល់ជូនដោយក្រុមហ៊ុន HOPETREE របស់ប្រទេសជប៉ុន ដែលល្បីឈ្មោះចំពោះការផ្ដល់ជូនសេវាកម្មប្រកបដោយគុណភាព។ ក្រុមហ៊ុន HOPETREE នឹងពាំនាំនូវសេវាកម្មលំដាប់ផ្កាយ៥ ដូចជា សេវាសម្អាតគេហដ្ឋាន និងសេវាលាងរថយន្តជាដើម។
គម្រោង LE CONDÉ BKK1 មានទីតាំងប្រកបដោយសក្ដានុពលស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ដែលហ៊ុមព័ទ្ធដោយក្រុមហ៊ុនធំៗ សាលារៀនល្បីៗ ហាងកាហ្វេ និងភោជនីយដ្ឋានជាច្រើន។ មិនថាលោកអ្នកជាអ្នកប្រកបអាជីពវ័យក្មេង ឬ អ្នកមានគ្រួសារឡើយ ទីតាំងដ៏ប្រណីតរបស់ LE CONDÉ នឹងនាំមកជូនលោកអ្នកនិងគ្រួសារនូវបទពិសោធនៃការរស់នៅដ៏ងាយស្រួល និងប្រកបដោយផាសុកភាពបំផុត នៅក្នុងរាជធានីភ្នំពេញ។
ទទួលយកបទពិសោធដ៏ទំនើបនៃជីវិតរស់នៅក្នុងយុគសម័យសតវត្សរ៍ទី ២១ ជាមួយនឹងគម្រោងខុនដូ LE CONDÉ ហើយឆក់យកឱកាសចំណេញប្រាក់រហូតដល់ ៥២,០០០ ដុល្លារក្នុងព្រឹត្តិការណ៍ដ៏កម្រនេះ។ សូមចូលទៅកាន់ គេហទំព័រព្រឹត្តិការណ៍ដើម្បីធ្វើការចុះឈ្មោះ។ ជួបគ្នានៅថ្ងៃទី០៥ ខែកញ្ញា ខាងមុខនេះ!
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួមព្រឹត្តិការណ៍ LE CONDÉ BKK1 VVIP Sales Event សូមទាក់ទងមកាន់ 0962121010 / 061555075។
Comments