+85561 777 090
Logo
LE URBAN ECO PARK  គេហដ្ឋានថ្មី  សម្រាប់ការរស់នៅបែបបៃតង​ប្រកបដោយ​និរន្តរភាពនៅក្នុងប្រទេសកម្ពុជា
Updated on: June 6, 2022, 5:06 p.m.
Published on: May 23, 2016, 10:08 a.m.
Property Reviews
Realestate News

LE URBAN ECO PARK គេហដ្ឋានថ្មី សម្រាប់ការរស់នៅបែបបៃតង​ប្រកបដោយ​និរន្តរភាពនៅក្នុងប្រទេសកម្ពុជា


LeUrban-ECO-Park-Exterior ភ្នំពេញ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៦៖ ក្រុមហ៊ុនវិនិយោគ C.I.A.C មានសេចក្ដីសោមនស្សរីករាយដើម្បីជម្រាបជូនអំពីការបង្កើតទីក្រុងរណបដែលជួយថែទាំបរិស្ថានដំបូងគេនៅប្រទេសកម្ពុជាគឺ   ‘Le Urban Eco Park’ គម្រោងអភិវឌ្ឍចម្រុះធ្វើឡើងតាមដងផ្លូវជាតិលេខ ៣ ដែលចំណាយពេលត្រឹម ១៥ នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និង ៣០ នាទីពីកណ្ដាលរាជធានី កំពុងលើកកម្ពស់បទដ្ឋានការងារថែទាំបរិស្ថានបៃតង និងកន្លែងរស់នៅល្អ ។ ឧទ្យាន Le Urban Eco បានបង្កើតឡើងតាមគោលការណ៍អភិវឌ្ឍសហគមន៍រួម និងពិសេស ដែលរួមបញ្ចូលក្នុងនោះមានទាំងតំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ ដោយធ្វើតាមវិធីសាស្ត្រថ្មីមួយដើម្បីឆ្លើយតបចំពោះការយកចិត្តទុកដាក់នឹងបញ្ហាបរិស្ថាន។
SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY
ស្ថិតក្រោមការបំផុសគំនិតអំពីទស្សនៈវិស័យដែលមើលឃើញសហគមន៍មួយប្រកបដោយភាពជឿនលឿន តុល្យភាពសុខុដុមរមនាជាមួយនឹងបរិស្ថានល្អ និងដោយមើលឃើញអំពីការផ្លាស់ប្ដូរ និងផែនការថាមពលគ្រប់គ្រាន់ ក្រុមការងារវិនិយោគ C.I.A.C បានដាក់បញ្ចូលនូវការការអនុវត្តចម្រុះប្រកបដោយនិរន្តរភាព ជាមួយនឹងនវានុវត្តន៍ផ្នែកបច្ចេកវិទ្យា ដើម្បីកាត់បន្ថយសមាសធាតុកាបូនពីគ្រប់ទីកន្លែងទាំងអស់។ អាគារ និងកន្លែងធ្វើការនៅឧទ្សាន Le Urban Eco  ដ៏មានមោទនភាពនេះបានរចនាឡើងក្នុងគោលបំណងសន្សំសំចៃថាមពល គ្រប់គ្រងធនធាន និងបន្ថយកាកសំណល់។ អត្ថប្រយោជន៍នៃការរស់នៅ និងប្រកបអាជីវកម្មបានស្រួលដោយសារមានការចំណាយទាបលើសេវាកម្មប្រើប្រាស់ គឺជាលទ្ធផលរបស់ស្ថាបនិកក្នុងការរចនាប្រព័ន្ធថាមពលប្រកបដោយប្រសិទ្ធភាពមានដូចជា ប្រព័ន្ធទឹកក្ដៅប្រើថាមពលសូឡា ការគ្រប់គ្រងរន្ទះកម្រិតខ្ពស់ ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយប្រើប្រាស់កាតសុវត្ថិភាព និងប្រព័ន្ធបន្សុទ្ធទឹកស្តង់ដារបស់ប្រទេសសិង្ហបុរី។ ទីក្រុងរណបឧទ្យាន Le Urban Eco ជាសហគមន៍រួមដែលលើកកម្ពស់សុខុមាលភាពរបស់ម្ចាស់លំនៅដ្ឋានស្របនឹងបរិយាកាសរស់នៅប្រកបដោយភាពស្អាត និងបរិស្ថានល្អ។ ការប្រើប្រាស់ពន្លឺពីធម្មជាតិ និងរបកគំហើញសមាសធាតុមួយចំនួនដូចជា ឬស្សី ជួយធ្វើឲ្យឧទ្យានកាន់តែមានភាពត្រជាក់ កាន់តែមានពន្លឺ ហើយបរិស្ថានថាមពលកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈដែលមានការផ្ដល់អារម្មណ៍ និងទស្សនីយភាពទាន់សម័យ។ លើសពីនេះ ស្ថាបនិកនឹងផ្ដល់ជូនទីធ្លាដាំដើមឈើជាង ៣០ ភាគរយ ទុកសម្រាប់ប្រើប្រាស់ជាឧទ្យានសាធារណៈ ទីកន្លែងសម្រាកលំហែកាយ និងជាកន្លែងសម្រាប់វិស្សមកាល។ គំនិតរចនាសោភ័ណភាពដ៏ថ្មីស្រឡាងនឹងជាប្រយោជន៍សម្រាប់ការរស់នៅ និងប្រកបការងារដល់គ្រប់ៗគ្នាក្នុងមជ្ឍដ្ឋានថែទាំបរិស្ថាន។ “ជាមួយនឹងបទពិសោធន៍អស់រយៈពេលច្រើនជាង ២០ ឆ្នាំក្នុងឧស្សហកម្មអភិវឌ្ឍ និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា យើងខ្ញុំចង់ជំរុញ និងផ្តួចផ្ដើមគោលគំនិតថ្មីដែលពិសេសជាមួយនឹងការថែរក្សាទុកថាមពល និងនិរន្តរភាពយូរអង្វែងដែលជាអាទិភាពរបស់យើង។” យើងខ្ញុំជឿថាទាំងអស់គ្នាមានកាតព្វកិច្ចការពារបរិស្ថាន។ ក្នុងនាមជាស្ថានិក យើងខ្ញុំជាសមាជិកដែលមានតួនាទីទទួលខុសត្រូវលើសហគមន៍របស់យើង។ យើងខ្ញុំយកចិត្តទុកដាក់លើរបៀបប្រើប្រាស់ធនធានទឹក វត្ថុធាតុយើងត្រូវប្រើប្រាស់ វិធីចាត់ចែងកាកសំណល់ និងព្យាយាមរក្សាធនធានឲ្យបានច្រើនតាមដែលយើងអាចធ្វើបាននៅក្នុងតំបន់ដើម្បីបន្តគាំទ្រសហគមន៍ទាំងមូលឲ្យបានយូរអង្វែង។ យើងខ្ញុំក៏ចង់ឲ្យបុគ្គលិកធ្វើការក្នុងបរិយាកាសកាន់តែមានផាសុខភាពថែមទៀតដែរ ដែលសំដៅលើបរិយាកាសប្រកបដោយ ភាពស្អាត បរិស្ថាន និងសុខភាពល្អ។ យើងខ្ញុំជឿជាក់ថាបរិយាកាសការងារល្អនាំឲ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ។ “ទីក្រុងរណបឧទ្យាន Le Urban Eco Park មាននិរន្តរភាពលើសមាហរណកម្ម អព្ភន្ដរញ្ញាណ និងនវានុវត្តន៍។៉ -លោក Kelvin Chua នាយកផ្នែកលក់ និងទីផ្សាររបស់ឧទ្យាន Le Urban Eco ក្រុមហ៊ុនវិនិយោគ C.I.A.C. មានមោទនភាពជម្រាបជូនថា អាគារឧស្សាហកម្មរបស់ឧទ្យាន Eco បានទទួលរង្វាន់ Green Mark Gold Certification ពី BCA (អាជ្ញាធរគ្រប់គ្រងអាគារ និងការសាងសង់) ដែលមានប្រតិបត្តិការស្ថិតក្រោមក្រសួងអភិវឌ្ឍជាតិរបស់ប្រទេសសិង្ហបិរី។ ការដ្ឋានសាង់សង់ទាំងនេះនឹងសាងសង់រួចរាល់ជាមួយអាគារស្នាក់នៅរបស់និយោជិត កង់ទីន និងកន្លែងសម្រាក ហើយមានទំហំសរុប ១៨ ហិកតាដោយមានរហូតដល់ ១០០.០០០ ម៉ែត្រការ៉េសម្រាប់ជួល ឬទិញ។ ខុនដូរសម្រាប់ស្នាក់នៅមិនមានការរឹតត្បិតលើជនបរទេសចំពោះការទទួលបានកម្មសិទ្ធកាន់កាប់ទេ។ មានការធានាថាប្រគល់ជូន ៣០ % វិញក្នុងរយៈពេល ៥ ឆ្នាំ ហើយផ្ដល់អត្ថប្រយោជន៍យ៉ាងល្អក្នុងការជួល និងការបណ្ដាក់ទុនខ្ពស់គួរជាទីពេញចិត្ត។ មានធនាគារផ្ដល់កម្ចីហិរញ្ញរត្ថុសម្រាប់ទិញគេហដ្ឋានសម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ ក្នុងរយៈពេល ២៥ ឆ្នាំ អត្រាការប្រាក់ ៩ % ក្នុងមួយឆ្នាំ។ សំណង់គេហដ្ឋាននេះជិតរួចរាល់ហើយ ដោយអាចប្រគល់ជូនឲ្យស្នាក់នៅមុនចុងឆ្នាំ ២០១៦។ ការអភិវឌ្ឍនេះក៏បង្ហាញពីបទពិសោធន៍ទីផ្សារលក់រាយថ្មីផងដែរ “ផ្សារទំនើបអ៊ីកូ” រួមជាមួយពាណិជ្ជកម្ម និងក្រុមហ៊ុនអចលនទ្រព្យ ស្តង់លក់អាហារ និងបង្អែម ក្នុងតំបន់ប្រើប្រាស់រួមសម្រាប់អ្នកស្នាក់នៅ និងពាណិជ្ជកម្ម។ ផ្សារទំនើប គឺជាទីតាំងដំបូងបង្អស់នៅក្នុងតំបន់ បើកបម្រើដល់សាធារណៈជន ហើយនឹងផ្ដោតគោលដៅលើយុវវ័យ និងអាជីវកម្មលក់រាយនូវសម្ភារប្រើប្រាស់ បច្ចេកវិទ្យា ភាពងាយស្រួល និងហាងលក់សម្ភារទាន់សម័យ និងនាំមកឲ្យអ្នកប្រើប្រាស់ដែលជាយុវវ័យ គ្រួសារ និងអ្នកដំណើរជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។ ផ្ទះសម្រាប់ប្រកបអាជីវកម្មមានលក់នៅក្នុងប្លង់ និងសម្ភោធជាផ្លូវការនៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៦ ជាមួយនឹងគំរូសំណង់ដែលនឹងបញ្ចប់នៅឆ្នាំ ២០១៧។ អំពីឧទ្យាន Le Urban Eco: ឧទ្យាន Le Urban Eco ជាគំនិត និងស្ថាបនាដោយក្រុមហ៊ុនរិនិយោគ C.I.A.C.លីមីធីត ជាអនុសាខារបស់ក្រុមហ៊ុន Ocean Sky Investment Pte Ltd., ប្រទេសសឹង្ហបុរី។ ដោយមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្ម និងអចលនទ្រព្យក្នុងប្រទេសកម្ពុជា  កិច្ចប្រឹងប្រែងបៃតងរបស់ក្រុមហ៊ុន គឺលើសពីទិដ្ឋភាពប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍  ប៉ុន្តែគឺដើម្បីរក្សាឥទ្ធិពលប្រកបដោយនីរន្តភាព និងវិជ្ជមានលើបរិស្ថាន។
SEE THE FULL LISTING AND INQUIRE FOR MORE DETAILS TODAY

Comments