+85561 777 090
Logo
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 7:00 a.m.
Events & Announcements
Realestate News

ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!


ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ!

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៥ និងទី៦ ខែ ឧសភា នៅសណ្ឋាគារណាហ្គាហ្វើល (សាលធំជាន់ទី២) វេលាម៉ោង ១០ៈ០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច

+ មានគម្រោងអភិវឌ្ឍន៍ចូលរួមប្រមាណ ២០គម្រោង

+ សិក្ខាសាលាដែលមានការចូលរួមពីអ្នកជំនាញ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកច្បាប់

+ ឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះពីក្រុមហ៊ុនខេមបូឌៀរអង្គរអ៊ែរ

+ ការបើកបរសាកល្បងជាមួយរថយន្តម៉ាក Porsche និង Mercedes

ចូលរួមដោយសេរី ដោយមិនមានការចុះឈ្មោះអ្វីឡើយ

សូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ លោកអ្នកអាចចូលរួមជាមួួយមិត្តភក្តិ និងក្រុមគ្រួសារបាន ភ្ជាប់ទំនាក់ទំនង និងស្វែងយល់អំពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនាំមកជូនដោយ Realestate.com.kh!

សូមចុឈ្មោះនៅទីនេះ និងទទួលយកព័ត៌មានថ្មីៗ

គោលបំណងនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នេះគឺដើម្បីផ្សព្វផ្សាយ​ពីប្រទេសកម្ពុជា និងវិស័យអចលនទ្រព្យកម្ពុជាទៅក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យមកក្នុងការតាំងបង្ហាញនេះ។

ក្នុងអំឡុងពេល២ថ្ងៃនៃព្រឹត្តិការណ៍នេះ (ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) អ្នកចូលរួមទាំងអស់ក៏មានឱកាសចូលរួមជាមួយសិក្ខាសាលាអប់រំផ្សេងៗគ្នាដែលនឹងជួយដល់អ្នកទិញអចលនទ្រព្យ និងវិនិយោគិនឲ្យបានស្វែងយល់អំពីទីផ្សារកាតព្វកិច្ចស្រ​បច្បាប់នៃកម្មសិទ្ធិកាន់កាប់អចលន ទ្រព្យ និងក៏ដូចជាជួយដល់អ្នក​ទិញឲ្យមានភាពច្បាស់លាស់នៅពេលដែលទិញអចលនទ្រព្យនៅកម្ពុជា។

ប្រធានបទនឹងត្រូវធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះរួមមាន៖ ច្បាប់អចលនទ្រព្យ កម្មសិទ្ធិកាន់កាប់កាតព្វកិច្ចពន្ធ ការវិភាគពីការវិនិយោគក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា​ការពិចារណាពីការគ្រប់គ្រងអចលនទ្រព្យ និងប្រធានបទសំខាន់ៗផ្សេងៗទៀត។

សិក្ខាសាលានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនេះគឺអាចចូលរួមដោយសេរីសម្រាប់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមក៏អាចចោទជាសំនួរទៅកាន់វាគ្មិននីមួយៗដែលបានធ្វើបទបង្ហាញ។

កាលវិភាគលម្អិតសម្រាប់វគ្គសិក្ខាសាលានៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍​ មានដូចខាងក្រោម៖

កាលវិភាគសម្រាប់ថ្ងៃទី១ ថ្ងៃសុក្រ ទី៥ ខែឧសភា៖

ទស្សនលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការឈានចូលទីផ្សារ​សមាគមន៍អាស៊ាន (១២:៣០ – ១:០០រសៀល)

លោក​ បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw

Cambodia, Transition from ‘Live Era’ to ‘Life Era’ (1:00PM - 1:15PM)

Anita Cui អនុប្រធានចាត់ការទូទៅក្រុមហ៊ុន GRED

vKirirom Project Development (1:15PM - 1:45PM)

លោក Takeshi Izuka នាយកគ្រប់គ្រងគម្រោង vKirirom

កម្មសិទ្ធិកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តន៍) (២:៣០ – ៣:១៥រសៀល)

លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolaw

ការពង្រឹងសុវត្ថិភាពដើម្បីបង្កើនតម្លៃអចលនទ្រព្យ (៣:១៥ – ៣:៤៥រសៀល)

លោក Athanasius Pang នាយកគ្រប់គ្រងនៃក្រុមហ៊ុន Trivox Global Security Group និងជាប្រធានសាខានៃ DL Edvance

ទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (៣:៤៥ – ៤:៣០រសៀល)

លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group

ពន្ធសម្រាប់វិនិយោគិន៖ ការពិចារណាលើពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា (៤:៣០ – ៤:៤៥រសៀល)

លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management

ការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនៅភ្នំពេញ (៤:៤៥ – ៥:១៥រសៀល)

លោក Benny Tan ប្រធានប្រឹក្សានៃក្រុមហ៊ុន SC Capital

កាលវិភាគសម្រាប់ថ្ងៃទី២ ថ្ងៃសៅរិ៍ ទី៦ ខែឧសភា៖

និន្នាការរបស់អតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (១:៣០ – ២:០០រសៀល)

លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh

អចលនទ្រព្យ​ផ្នែក​ឧស្សាហកម្មជាមួយនឹង​ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេសក្នុង​ទីផ្សារងើបឡើង​ថ្មី និង​ផលប្រយោជន៍​នៃ​រោងចក្រ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ​(២:០០ – ២:៣០រសៀល)

លោក Edmond Lim ប្រធានគម្រោងរបស់ក្រុមហ៊ុន Cambodia Propnex

ឱកាស​វិនិយោគ​នៅក្នុង​តំបន់​ជ្រោយចង្វារ​  ​(២:៣០ – ២:៤៥រសៀល)

លោក Leang Ki ប្រធានផ្នែកលក់របស់គម្រោង Highland Condominium

ឱកាសសម្រាប់វិនិយោគជាមួយគម្រោង vKirirom  ​(២:៤៥ – ៣:០០រសៀល)

លោក Takeshi Izuka ប្រធានគម្រោង vKirirom

ការរីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​៖ ការវិនិយោគ​តំបន់ឆ្នេរ​ក្នុង​ប្រទេសកម្ពុជា ​​(៣:៣០ – ៤:១៥រសៀល)

លោក Christophe Forsetti ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន KC JSM

ស្វែងយល់ពីសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌូចិន (៤:១៥ – ៤:៣០រសៀល)

លោក Johnny Chan ប្រធានទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Creed Group

ការគ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​៖ ការពិចារណា​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​ (៤:៣០ – ៥:០០រសៀល)

លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ  Metro Global

ការស្វែងយល់ពីទិន្នន័យក្រៅប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យ ​(៥:០០ – ៥:៣០រសៀល)

លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital

ទាញយកកាលវិភាគទាំងស្រុងនៅទីនេះ

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យគឺចាប់ផ្តើមនៅសប្តាហ៍នេះ!

ព្រឹត្តិការណ៍​នេះ​នឹងចាប់ផ្តើម​ឡើង​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រិ៍ --​ ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល (សាលធំជាន់ទី២) ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​ពីម៉ោង​១០ ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​

+ មានគម្រោងអភិវឌ្ឍន៍ថ្មីជាង២០ នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ

+ សិក្ខាសាលាអប់រំពីអ្នកសេដ្ឋកិច្ច​ ភ្នាក់ងារអចលនទ្រព្យ និងអ្នកច្បាប់

+ ឈ្នះសំបុត្រយន្តហោះទៅក្រៅប្រទេសពីក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ

+​ សាកល្បងបើកជាមួយរថយន្តម៉ាក Porsche និង Mercedes.

អាច​ចូលរួម​ដោយ​សេរី និង​មិនចាំបាច់​មានការ​ចុះឈ្មោះ​អ្វី​ឡើយ​!

ឬអាចចុះឈ្មោះ​ដើម្បីទទួលបានព័ត៌មានថ្មីៗ​!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង +855 17 436 756 / +855 69 436 756 info@realestate.com.kh

ស្វែងរកព័ត៌មានថ្មីៗបំផុតជាមួយ Realestate.com.kh!

borey-ads-580-x-90-khmer

Comments