+85561 777 090
Logo
គម្រោងខុនដូ LEEDON HEIGHTS បានបើកសម្ពោធហើយ ចង់ដឹងទេថា មានចំណុចពិសេសអ្វីខ្លះ ដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាន
Updated on: June 6, 2022, 8:27 p.m.
Published on: August 14, 2020, 8:09 a.m.

គម្រោងខុនដូ LEEDON HEIGHTS បានបើកសម្ពោធហើយ ចង់ដឹងទេថា មានចំណុចពិសេសអ្វីខ្លះ ដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាន


ថ្ងៃដែលទន្ទឹងរង់ចាំរបស់អតិថិជនទិញ និងកក់គម្រោងខុនដូ LEEDON HEIGHTS បានមកដល់ហើយ ដោយមានការផ្ដល់ជូនចំពោះអតិថិជននូវការបញ្ចុះតម្លៃពិសេស រហូតដល់៨% ជាមួយនឹងលក្ខខណ្ឌកាន់តែពិសេសៗជាច្រើនផ្សេងទៀត។ តើអ្នកទាំងអស់គ្នាចង់ដឹងទេថានៅក្នុងគម្រោងដ៏អស្ចារ្យមួយនេះមានចំណុចពិសេសអ្វីខ្លះទៅដែលធ្វើឱ្យអតិថិជនមិនអាចមើលរំលងបាននៅគម្រោងខុនដូនេះ?

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ ពិធីសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និង លោកជំទាវ គឹង ចាន់ឌី រួមទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិតិ្តយសសំខាន់ៗជាច្រើនរូបទៀត។

នេះបើតាមលោក ហ៊ង ភាព អគ្គនាយក និង ម្ចាស់ភាគហ៊ុន គម្រោងខុនដូ LEEDON HEIGHTS, លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់ និងលោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន CBRE Cambodia - ភ្នាក់ងារលក់ផ្តាច់មុខប្រចាំកម្ពុជា និងជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ LEEDON HEIGHTS បានលើកឡើងពីគម្រោងនេះថា៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណិតមួយនេះ មានការច្នៃប្រឌិតខ្ពស់តាមបែបស្ដង់ដារអន្ដរជាតិ ដែលនឹងផ្ដល់ជូននូវការរស់នៅដ៏សម្បូរបែបទាន់សម័យ និងប្រកបដោយផាសុកភាពខ្ពស់។ ដោយគម្រោងខុនដូនេះមានពាក្យស្លោកមួយថា៖ «លំនៅឋានថ្មី ជាមួយនឹងរស់នៅបែបបទថ្មី» ហើយអ្វីដែលកាន់តែពិសេសនោះ គឺមានអគារប៉មចំនួន៤ ដែលអគារនីមួយៗមានកម្ពស់រហូតដល់ទៅ ៣៦ជាន់ នឹងសាងសង់ឡើងលើផ្ទៃដី១.៥ហិកតា ដែលស្ថិតនៅភាគខាងជើងនៃរាជធានីភ្នំពេញ និងជាតំបន់កំពុងតែមានសក្ដានុពលខ្ពស់ ព្រោះជាតំបន់ដែលសម្បូរទៅដោយទីប្រជុំជន។

ចំពោះលក្ខណៈពិសេសនៃគម្រោងខុនដូនេះវិញ គឺមានចំណុចសំខាន់ៗចំនួន៤ ដែលអង្រួនដល់ចិត្តអតិថិជនមិនអាចមើលរំលងបាន ដោយមានដូចជា៖

១.ទីតាំង

ជាគម្រោងខុនដូមួយ ដែលបានហ៊ុមព័ន្ធទៅដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើប អ៊ីអនសែនសុខ និងមជ្ឈមណ្ឌលព្រីមៀសែនសុខ ដែលចំណាយពេលតែ៣នាទីទេពីគម្រោងខុនដូ នៅជិតមជ្ឈមណ្ឌលលក់ដុំម៉ាក្រូ និងហ្គូប៊លហៅស៍ ដែលចំណាយពេលតែ៧នាទីប៉ុណ្ណោះ ដោយនៅជុំវិញគម្រោងនេះមានសាលាជាតិ-អន្តរជាតិចំនួន៥ និងមានសួនទឹក បូករួមជាមួយនឹងទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនផ្សេងទៀត។

២.ប្រវត្តិក្រុមហ៊ុន និងបទពិសោធ

ដោយគម្រោងខុនដូ LEEDON HEIGHTS មានការសហការរួមគ្នារវាងកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធជាច្រើនឆ្នាំ ដោយធ្លាប់បានសាងសង់គម្រោងពីររួចមកហើយ ដែលមានដូចជា Lyve Inc Hotel និង Lyve Ine Hotel & Residence ដែលទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន រហូតទទួលបានពានរង្វាន់ ASIA PROPERTY AWARDS នេះបញ្ជាក់ថា អ្នកអភិវឌ្ឍន៍គម្រោងនេះមិនមែនជាក្រុមហ៊ុនថ្មីថ្មោងនោះទេ គឺពួកគាត់មានបទពិសោធខ្ពស់ក្នុងការសាងសង់ និងមានកេរ្តិ៍ឈ្មោះក្នុងការអភិវឌ្ឍអចលនទ្រព្យជាដើម។

៣.គុណភាព និងសោភ័ណភាព

មិនថាគម្រោងណានោះទេ ចំពោះគុណភាពសំណង់ គឺជាកត្តាចាំបាច់ដែលយើងត្រូវយកចិត្តទុកដាក់បំផុត។ សម្រាប់គម្រោងនេះវិញ ទាក់ទងទៅនឹងការរចនាឌីហ្សាញ គឺធ្វើឡើងដោយក្រុមហ៊ុន CREATE ARCHITECTURE ដែលមកពីប្រទេស សឹង្ហបូរី និងធ្វើឡើងតាមរចនាបថពីរ គឺ Urban Oasis មានន័យថា មានថ្លុកទឹកនៅកណ្តាល និង Leaf Anatomy ដែលមានទស្សនវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ» ដោយការរចនាបណ្តាញផ្លូវដើរឆ្លងកាត់ខ្វាត់ខ្វែងគ្នា ដែលដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង»។

៤.លក្ខខណ្ឌចំពោះការបង់ប្រាក់

ការផ្ដល់ជូនលើសពីការរំពឹងទុកជូនរបស់អតិថិជននោះ ក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ គម្រោងខុនដូមួយនេះ នឹងផ្ដល់ជូននូវការបញ្ចុះតម្លៃពិសេស រហូតដល់៨% និងលក្ខខណ្ឌកាន់តែពិសេសជាច្រើនទាំងតម្លៃ កាដូ និងរង្វាន់ជាច្រើនផ្សេងទៀត សម្រាប់អតិថិជន អញ្ជើញទៅទស្សនា ទិញ ឬ កក់គម្រោងខាងលើនេះ។ ហើយអ្វីដែលសំខាន់ទៀតនោះ គឺគម្រោងខុនដូ LEEDON HEIGHTS នេះបានផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី១៧០០ដុល្លារ/ម៉ែត្រការ៉េ។

គួរបញ្ជាក់ផងដែរថា៖ នៅក្នុងឱកាសបើកសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នេះ ក្រុមហ៊ុន LEEDON HEIGHTS CO., LTD បានចូលរួមការងារមនុស្សធម៌ដែលបានឧបត្ថម្ភផ្ទះចំនួន ១០ខ្នង ជូនសមាគមអតីតយុទ្ធជនកម្ពុជា ដែលស្មើនឹងទឹកប្រាក់ ៣០,០០០ដុល្លារអាមេរិកផងដែរ៕

Comments