អ្នកវិនិយោគអន្តរជាតិ និងក្នុងស្រុកជាច្រើនបានបញ្ជាទិញខុនដូក្នុងប្រទេសកម្ពុជា ការទិញនៅពេល អចលនទ្រព្យដាក់លក់មុន ការទិញមុនគម្រោងចាប់ផ្តើម ដោយផ្ទាល់ទៅកាន់អ្នកអភិវឌ្ឍន៍។ នៅពេលធ្វើការទិញ ដូចនេះពួកគាត់ត្រូវធ្វើកិច្ចសន្យាក្នុងការបញ្ជាទិញជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍។
កិច្ចសន្យាការទិញ ឬលក់ អចលនទ្រព្យ ឬប្រភេទខុនដូ ភាគីទំាងពីរត្រូវតែបំពេញកាតព្វកិច្ច នៅក្នុងលក្ខខណ្ឌទូទាត់ប្រាក់ និងដំណាក់កាលបញ្ចប់ខុនដូ។
ទោះបីជាមានមេធាវី ឬសារការីធ្វើជាសាក្សីនៅក្នុងកិច្ចសន្យាក៏នៅតែមានចំណុចខ្លះមានភាពស្រពិចស្រពិលដដែល។
ភាពស្រពិចស្រពិលកើតឡើងដោយសារ ទំាងកិច្ចសន្យាលក់ និងទិញ គ្រាន់តែធ្វើការចុះកិច្ច សន្យាដោយសហត្ថលេខី “ភាគីក” និង “ភាគីខ” មានន័យថា “អ្នកទិញ” និង “អ្នកលក់” ហើយ មានតួអង្គសាក្សីទៀតផងដែរ។
ដូចនេះមានសំណួរដូចខាងក្រោម៖ តើច្បាប់ក្នុងប្រទេសកម្ពុជាតម្រូវឲ្យមេធាវី ឬសារការីចុះហត្ថលេខាក្នុងផ្នែកសាក្សី? ប្រសិនបើមិនតម្រូវ តើវាមានសុវត្ថិភាពទេនៅពេលមេធាវី ឬសារការីចុះហត្ថលេខាជំនួស ប្រជាពលរដ្ឋស៊ីវិល? ចំលើយទំាងនេះមានដូចខាងក្រោម៖ ការប្រតិបត្តិនៃច្បាប់ស្តីពីការការអនុវត្តន៍ច្បាប់រដ្ឋប្បវេណីសម្រាប់កិច្ចសន្យានៃអចលនវត្ថុ៖អនុលោមទៅតាមមាត្រា៩ និងមាត្រា៣៣៦(២)នៃច្បាប់រដ្ឋប្បវេណី កិច្ចសន្យាមួយដែលបាន ធ្វើការផ្ទេទៅកាន់ម្ចាស់កម្មសិទ្ធិ លើអចលនវត្ថុ ដែលអាចចាត់ទុកមានប្រសិទ្ធភាពបាន លុះត្រាតែកិច្ចសន្យាធ្វើឡើងដោយ “ឯកសារសារការី”
មាត្រា៩នៃការអនុវត្តន៍ច្បាប់នៃច្បាប់រដ្ឋប្បវេណីបានបញ្ជាក់ច្បាស់ថាឯកសារសារការីដែល អាចទទួលបានដូច ខាងក្រោម៖
១) ធ្វើឡើងដោយសារការី ឬ២) ឯកសារ ដែលបានបញ្ជាក់ដោយសារការី និងត្រូវបានចុះហត្ថលេខា ជាមួយកាលបរិច្ឆេទ បន្ទាប់ពីត្រូវបានបញ្ជាក់រួចរាល់ ឬ
៣) ឯកសារដំណើរការចុះឈ្មោះមួយត្រូវបានធ្វើឡើងដោយមន្រ្តីមានសមត្ថកិច្ចដោយសារមានចំនួនសារការីនៅក្នុងប្រទេសកម្ពុជាប្រមាណតែ២០នាក់ នៅក្នុងការអនុវត្តមេធាវីកម្ពុជាត្រូវបានដើរតួជាសាក្សីសម្រាប់កិច្ចសន្យាអចលនទ្រព្យ។
ចំណុចមួយទៀតត្រូវដឹងថាច្បាប់ខាងលើ មានភាពមិនច្បាស់លាស់ ដូចនេះយើងត្រូវតែមានកិច្ចសន្យាធ្វើឡើងដោយសារការី នៅពេលអ្នកលក់ និងអ្នកទិញព្រមព្រៀងគ្នាក្នុងការលក់ឬទិញតម្រូវឲ្យធ្វើកិច្ចសន្យា ផ្លូវការសម្រាប់ធ្វើការផ្ទេរកម្មសិទ្ធិដោយចុះកិច្ចសន្យាអ្នកលក់ និងអ្នកទិញ ដែលតម្រូវឲ្យមន្រ្តីមានសមត្ថកិច្ច។
ដើម្បីមានសុវត្ថិភាព ត្រូវបា្រកដថាមេធាវី ឬសារការីមានវត្តមាននៅពេលដែល អ្នកលក់ និងអ្នកទិញចុះកិច្ចសន្យា ហើយមេធាវី ឬសាការីចុះហត្ថលេខានៅ ក្នុងភាគី សាក្សី។
កិច្ចសន្យាដែលបានចុះហត្ថលេខាដោយគ្មានភាគីសាក្សី ក្នុងកិច្ចព្រមព្រងរវាងលក់ និងអ្នកទិញ អាចចាត់ទុកជាមោឃៈ។
សូមស្វែងរកការផ្តល់ប្រឹក្សាផ្នែកច្បាប់នៅពេលអ្នកធ្វើកិច្ចសន្យាអចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា ជាមួយការផ្តល់បទពិសោធន៍ និងដំបូន្មានមានប្រយោជន៍។ ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយអ្នកជំនាញច្បាប់នៅថ្ងៃនេះ!
សិក្សាអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការពន្យល់ណែនំាលម្អិត។
Comments