+85561 777 090
Logo
មិនដល់១សប្ដាហ៍ប៉ុណ្ណោះ ទៅកាន់ព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ!
Updated on: June 6, 2022, 5:00 p.m.
Published on: May 28, 2021, 4:23 a.m.

មិនដល់១សប្ដាហ៍ប៉ុណ្ណោះ ទៅកាន់ព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ!


តើអ្នកត្រៀមខ្លួនហើយឬនៅ? ព្រឹត្តិការណ៍អនឡាញ​ Flash Sale អចលនទ្រព្យនឹងមកដល់ក្នុងពេលឆាប់ៗនេះ ដែលមានន័យថាអ្នកអាចទិញផ្ទះក្នុងសុបិន្ត ឬវិនិយោគលើអចលនទ្រព្យបន្ទាប់ ក្នុងតម្លៃពិសេសមិនធ្លាប់មាន!

របៀបទទួលការបញ្ចុះតម្លៃ៖

ថ្លៃកក់ការបញ្ចុះតម្លៃសងត្រលប់២០០ដុល្លារ នឹងត្រូវដកចេញពីតម្លៃលក់បញ្ចុះតម្លៃសរុប សម្រាប់អចលនទ្រព្យដែលអ្នកចង់ទិញ។

កុំរំលងឱកាស ទទួលបានការបញ្ចុះតម្លៃ សម្រាប់ផ្ទះក្នុងសុបិន្តរបស់អ្នក នាសប្ដាហ៍ក្រោយ - ការបញ្ចុះតម្លៃបែបនេះ មានតែក្នុងព្រឹត្តិការណ៍អនឡាញ Flash Sale តែប៉ុណ្ណោះ!

គម្រោងអភិវឌ្ឍដែលចូលរួម ក្នុងព្រឹត្តិការណ៍អនឡាញ Flash Sale អចលនទ្រព្យ

ទីក្រុងទេសចរណ៍ Stardream Lake

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ស្រុកបទុមសាគរ, ខេត្តកោះកុង

អ្នកអភិវឌ្ឍ៖ Coastal City Development Group Co. Ltd.,

គម្រោងអភិវឌ្ឍន៍ ទីក្រុងទេសចរណ៍​ Stardream Lake គ្រប់ដណ្ដប់លើផ្ទៃក្រឡា២៤៨ហិកតា ដោយរួមបញ្ចូលការអភិវឌ្ឍសួនឧទ្យានអេកូឡូស៊ីមួយ និងបឹងចំនួនពីរ នៅពេលអនាគត។ គម្រោងមួយនេះ នឹងត្រូវសាងសង់ក្រោយបញ្ចប់ការស្ថាបនា ទីធ្លាបៃតង អេកូឡូស៊ីធម្មជាតិ និងឆ្នេរខ្សាច់ដ៏ត្រកាល ដែលទាំងអស់នេះដើម្បីស្ថាបនាគ្រឹះ នៃសហគមន៍សហគ្រិនភាព និងទេសចរណ៍សម្រាកកំសាន្ត។

Angkor Grace Residence and Wellness Resort

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់ស្វាយដង្គំ, ក្រុងសៀមរាប

អ្នកអភិវឌ្ឍ៖ Angkor Hearta Development., Co Ltd, 

ស្ថិតនៅចម្ងាយតែពីរបីនាទីពីក្រុងសៀមរាបដ៏មមាញឹក Angkor Grace Residence and Wellness Resort នឹងផ្ដល់ឱ្យអ្នករស់នៅ ប្រណិតភាព នៃទេសភាពព័ណ៌បៃតង​កម្រមាន នៅក្នុងអចលនទ្រព្យបែបទំនើប និងទំហំធំបែបនេះ។ គម្រោងទាំងមូល គ្រប់ដណ្ដប់លើផ្ទៃដី២២,៦៧០ ម៉ែត្រក្រលា ដែលពោរពេញដោយទេសភាពព័ណ៌បៃតងល្អបរិសុទ្ធ ដែលឥទ្ធិពលធម្មជាតិព័ណ៌បៃតងនេះ ក៏ត្រូវបានប្រើប្រាស់ផងដែរ នៅក្នុងយូនីធសម្រាប់រស់នៅនីមួយៗ។

Vue Aston

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់និរោធ, ខណ្ឌច្បារអំពៅ

អ្នកអភិវឌ្ឍ៖ The Peninsula Capital Co., Ltd

Vue Aston គឺជាគម្រោងអភិវឌ្ឍខុនដូថ្មីមួយ ត្រូវបានសម្ពោធនៅឆ្នាំ២០២០។ គម្រោងអភិវឌ្ឍមួយនេះ មានទីតាំងតាមបណ្ដោយមាត់ទន្លេ នៃកោះនរាដែលជាតំបន់អភិវឌ្ឍលំនៅដ្ឋានថ្មី។ ការសាងសង់ស្ពានថ្មីមួយ ត្រូវបានកំណត់ថា នឹងចាប់ផ្ដើមសាងសង់ នៅក្នុងតំបន់នោះ ដែលស្ពាននោះ នឹងផ្ដល់ការផ្សារភ្ជាប់ ទៅកាន់ទីប្រជុំជនក្រុងភ្នំពេញ។ ការអភិវឌ្ឍការតភ្ជាប់នេះ ត្រូវបានរំពឹងថា នឹងទាក់ទាញកំណើនចរាចរណ៍ និងការឡើងតម្លៃនៃដីធ្លី ដែលនឹងធ្វើឱ្យតំបន់នេះ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល នាពេលខាងមុខ។

Le Condé BKK1

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ផ្លូវលេខ៣៥២, សង្កាត់បឹងកេងកងទី១

អ្នកអភិវឌ្ឍ៖ Wang Fu Guo Ji Property Development Co., Ltd

គម្រោងអភិវឌ្ឍ មានទីតាំងស្ថិតនៅ តំបន់ដ៏មមាញឹកដែលផ្ដល់អត្ថប្រយោជន៍ជា មជ្ឍមណ្ឌលអាជីវកម្ម ពាណិជ្ជកម្ម និងស្នាក់នៅ ដោយសារទីតាំងនេះមានជាមួយនូវ អាជីវកម្មពហុជាតិសាសន៍ សាលារៀន អង្គការអន្តរជាតិ និងភោជនីយដ្ឋានប្រណីត។ ផ្ដើមចេញពីរចនាបថបែបតំបន់ជនបទធម្មជាតិ នៃអាស៊ីអាគ្នេយ៍ ច្របាច់បញ្ចូលជាមួយ បែបបទស្ថាបត្យកម្មដ៏ល្បីល្បាញ របស់អតីតព្រឹទ្ធចារ្យវណ្ណ មូលីវណ្ណ LE CONDÉ BKK1 ជាគម្រោងអភិវឌ្ឍលំនៅដ្ឋានពាក់កណ្ដាលប្រណិត ដោយកិត្តិបណ្ឌិត និងតុល្យភាពរវាងភាពល្អឆ្នើម និងសាមញ្ញភាព។

The Peninsula Private Residences

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ខណ្ឌជ្រោយចង្វារ

អ្នកអភិវឌ្ឍ៖ CC Peninsula Co., Ltd

គម្រោង The Peninsula Private Residences គឺជាគម្រោងអចលទ្រព្យសម្រាប់វិនិយោគ និងស្នាក់នៅដ៏ប្រណិតបំផុត ប្រចាំព្រះរាជាណាចក្រកម្ពុជា។ គម្រោងអភិវឌ្ឍថ្មីនេះ ផ្ដល់ឱ្យលោកអ្នក ឱកាសវិនិយោគដ៏ប្រសើរ ឯកជនភាព សន្តិសុខ ផាសុកភាព និងជីវិតបែបប្រណីត។ គម្រោងខុនដូដែលមាន២៥ជាន់នេះ មានទីតាំងនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាតំបន់អភិវឌ្ឍលំនៅដ្ឋានថ្មី ស្ថិតនៅភាគខាងកើត នៃទីប្រជុំជនក្រុងភ្នំពេញ ត្រើយម្ខាងនៃទន្លេមេគង្គ។

Ratana Plaza Top Apartment

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់ទឹកថ្លា, ខណ្ឌសែនសុខ

អ្នកអភិវឌ្ឍ៖ Real Livest Ones (Cambodia) Co., Ltd

Ratana Plaza Top Apartment មានទីតាំងស្ថិតនៅជាមួយ ផ្សារទំនើប Ratana Plaza ដែលជាកន្លែងពេញនិយមសម្រាប់ការជួបជុំ នៅជិតផ្លូវ North Bridge (ផ្លូវក្រវ៉ាត់ក្រុងភ្នំពេញទី២)។ គម្រោងមួយនេះ ត្រូវបានអភិវឌ្ឍ ជាគម្រោងលំនៅដ្ឋាន ប្រកបដោយគុណភាព ដោយផ្ដល់លំនៅដ្ឋានជាយូនីធ ដែលមានទំហំចាប់ពី២៦ម៉ែត្រការ៉េ ដល់៤៥ម៉ែត្រការ៉េ។​ Ratana Plaza គឺជាគម្រោងអចលនទ្រព្យសម្រាប់ជួល ដែលគួរឱ្យទាក់ទាញ នៅក្នុងប្រទេសកម្ពុជា សក្ដិសមសម្រាប់ការវិនិយោគតម្លៃសមរម្យ និងជាជម្រើសល្អឯក សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

Morgan Park Villa

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់បាក់ខែង, ខ័ណ្ឌជ្រោយចង្វារ

អ្នកអភិវឌ្ឍ៖ Morgan Jovan (Cambodia) Real Estate Development Co., Ltd.

Morgan Park Villa គឺជាសហគមន៍វីឡាបែបប្រណីតទី១ នៅទីក្រុងភ្នំពេញ ដែលមានការបែងចែករវាងផ្លូវថ្មើរជើង និងទោចក្រយានយន្ត។ សហគមន៍មួយនេះ គោរពតាមទស្សនវិជ្ជារស់នៅ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ LOHAS អេកូធម្មជាតិ ព្រមទាំងផ្ដល់នូវបរិស្ថានបែបសួនច្បារអេកូធម្មជាតិ ជាមួយសក្ដានុពល នៃការវិនិយោគ ដែលពុំមានសោះឡើយនៅទីកន្លែងផ្សេងទៀត។ គុណភាពជីវិតកម្រិតខ្ពស់ ផ្ដល់ដោយគម្រោងសហគមន៍មួយនេះ នឹងឆ្លើយតបនូវតម្រូវការរបស់អ្នកវិនិយោគអន្តរជាតិ និងអ្នកមានជីវភាពធូធារ ដែលរស់នៅទីក្រុងភ្នំពេញ។ Morgan Park Villa គឺជាស្តង់ដារថ្មីមួយ និងជាគម្រោងដែលមិនធ្លាប់មាន សម្រាប់ការរស់នៅក្នុងទីក្រុងភ្នំពេញ!

Morgan EnMaison

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ទន្លេមេគង្គ, ខ័ណ្ឌជ្រោយចង្វារ

អ្នកអភិវឌ្ឍ៖ Cam-Jiachuang Real Estate Co., Ltd.

Morgan EnMaison ស្ថិតនៅតាមបណ្ដោយផ្លូវទន្លេមេគង្គ ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ ដែលនឹងក្លាយជាទីដៅដ៏គួរឱ្យចាប់អារម្មណ៍នាដងទន្លេ ស្ថាបនាដោយក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd។ ដំបូលនៃអាគារ ដែលមានកម្ពស់២២០ម៉ែត្រមួយនេះ ក៏នឹងមានកន្លែងចុះចតឧទ្ធម្ភាគចក្រផងដែរ។ ក្រៅពីនេះ Sky Club ប្រណីត ដែលមានច្រើនជាន់ ក៏នឹងបង្កើនសម្រស់ប្លែកភ្នែក នៃទេសភាពអាគារខ្ពស់របស់ក្រុងភ្នំពេញ ខណៈដែលគម្រោងអភិវឌ្ឍ ក៏នឹងរួមបញ្ចូលចំណត សម្រាប់នាវាឯកជនទៀតផង។

City Gem

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ

អ្នកអភិវឌ្ឍ៖ Thumbs Up International Co., Ltd

CITY GEM គឺជាគម្រោងអភិវឌ្ឍផ្ទះតម្លៃសមរម្យ សម្រាប់អ្នកទិញក្នុងស្រុក។ ខុនដូមួយនេះ ត្រូវបានរចនា និងសាងសង់ តាមស្តង់ដារអន្តរជាតិ និងតម្រូវសម្រាប់អ្នករស់នៅ ដែលចង់បានជីវិតរស់នៅបែបសាមញ្ញ។ គម្រោងនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Thumbs Up International Co., Ltd និងក្រុមហ៊ុន Outstanding International Co., Ltd. CITY GEM Condominium ស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងអភិវឌ្ឍអចលនទ្រព្យថ្មីមួយ សម្បូរបែបដោយការគម្រោងអភិវឌ្ឍអាគារពាណិជ្ជកម្ម និងស្នាក់នៅ។

R&F City

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ មហាវិថីសម្ដេចតេជោហ៊ុនសែន, ខណ្ឌមានជ័យ

អ្នកអភិវឌ្ឍ៖ R&F Group

R&F CITY ស្ថិតនៅលើ “អ័ក្សមាសកណ្ដាល” នៃទីក្រុងភ្នំពេញ ដោយស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន។ គម្រោងមួយនេះ ស្ថិតនៅតែ១០គីឡូម៉ែត្រ ពីប្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលផងដែរ ស្ថិតនៅជាប់តំបន់ស្ថានទូតនៅភាគខាងជើង និងគម្រោងដែលកំពុងអភិវឌ្ឍ ING City នៅភាគខាងត្បូង។ គម្រោងស្ថិតនៅជាប់មហាវិថីព្រះមុនីវង្ស ដែលជាមហាវិថីជាលក្ខណៈប្រវត្តិសាស្ត្រ និងមមាញឹក នៃទីក្រុងភ្នំពេញ ដែលទាំងអស់នេះនាំមកនូវលក្ខណៈពិសេសជាច្រើន សម្រាប់ព្រះរាជាណាចក្រមួយនេះ។ ក្រៅពីនេះ វាគឺជាសហគមន៍ប្រកបដោយភាពរស់រវើក ស្ថិតនៅជុំវិញដោយទីស្ថានអាជីវកម្ម មានដូចជាក្លឹបបាល់ទាត់ ហាងលក់ទំនិញមិនបង់ពន្ធ ហាងលក់រថយន្ត4S។ល។ ផងដែរ អ្នកអាចបើករថយន្តត្រឹមតែ១០នាទីប៉ុណ្ណោះ ពីគម្រោងអភិវឌ្ឍ ទៅកាន់ទីតាំងមានដូចជា ផ្សារទំនើប PH Mall និង Aeon 3 សម្រាប់ការទិញទំនិញ និងកម្សាន្ត។

R&F City MIRO

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ មហាវិថីសម្ដេចតេជោហ៊ុនសែន, ខណ្ឌមានជ័យ

អ្នកអភិវឌ្ឍ៖ R&F Group

R&F City MIRO គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានទើបសម្ពោធថ្មីៗ នៅក្នុងខណ្ឌមានជ័យ ដែលជាគម្រោងអភិវឌ្ឍទី២ នៅភាគខាងត្បូង នៃក្រុងភ្នំពេញ។ តំបន់ជុំវិញគម្រោងនេះ ពោរពេញទៅដោយគម្រោងកំពុងអភិវឌ្ឍ រួមបញ្ចូលតំបន់ពាណិជ្ជកម្ម អប់រំ និងខុនដូសម្រាប់រស់នៅថ្មី ភ្ជាប់ជាមួយគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអាគារខ្ពស់ៗគម្រូ ដោយមានផងដែរ មហាវិថីសម្ដេចតេជោហ៊ុនសែន។ មហាវិថីព្រះមុនីវង្ស ដែលជាផ្លូវប្រមូលផ្ដុំដោយស្ថានទូត និងអាគារពាណិជ្ជកម្មស្ថិតនៅតាមដងមហាវិថី និងជាមហាវិថីដែលភ្ជាប់ទីក្រុងភ្នំពេញ ពីជើងទៅត្បូង ក៏ស្ថិតនៅជិតគម្រោងអភិវឌ្ឍមួយនេះដែរ។

Borey Icon Kampot

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ស្រុកទឹកឈូ, ខេត្តកំពត

អ្នកអភិវឌ្ឍ៖ HL Nakara Development Co., Ltd

Borey ICON Kampot គឺជាគម្រោងអភិវឌ្ឍលំនៅដ្ឋានថ្មីមួយ ដែលចាប់ផ្ដើមនៅខេត្តសម្រាប់សម្រាកលំហែកំពត។ អភិវឌ្ឍដោយក្រុមហ៊ុន HL Nakara Development Co., Ltd. គម្រោង Borey ICON Kampot ត្រូវបានស្ថាបនាជាគម្រោងលំនៅដ្ឋានដំបូងគេ ដែលភ្ជាប់ជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់ភ្ញៀវទេសចរណ៍ សម្រាប់ខេត្តកំពត។ ទាំងមុខងារលំនៅដ្ឋាន និងពាណិជ្ជកម្មរបស់គម្រោង ត្រូវបានផ្សារភ្ជាប់ជាមួយពុទ្ធរូប កម្ពស់២៣.៩ម៉ែត្រ ដែលធ្វើឱ្យគម្រោងមួយនេះ ក្លាយជាគម្រោងប្រណីត ដែលអាចក្លាយជាគម្រោងល្បីល្បាញមួយ ប្រចាំខេត្តកំពត ក្នុងរវាង២-៣ឆ្នាំខាងមុខ។

បុរី ណាឌី

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់ព្រែកលៀប, ខណ្ឌជ្រោយចង្វារ

អ្នកអភិវឌ្ឍ៖ GC City Cambodia

បុរីណាឌី គឺជាគម្រោងសហគមន៍បែបប្រណីតថ្មីមួយ ដែលផ្សំបញ្ចូលគ្នារវាងជីវិតរស់នៅបែបទំនើបប្រណីត ជាមួយទេសភាពបែបធម្មជាតិ នៅក្នុងខណ្ឌដែលប្រកបដោយសក្ដានុពល នៃការអភិវឌ្ឍ ជ្រោយចង្វារ។ គម្រោងអភិវឌ្ឍលំនៅដ្ឋាន ដែលមានទំហំ៣៤ហិកតា ប្រកបដោយផ្ទះបែបប្រណីត ប្រភេទផ្សេងៗ ជាមួយការរចនាប្លែក ស្ថិតក្នុងទេសភាពរុក្ខជាតិបៃតង និងប្រកបដោយសន្តិភាព ផ្សំបន្ថែមដោយបរិស្ថានសំណង់ជុំវិញ ដែលមិនមាននៅកន្លែងឯទៀត ក្នុងទីក្រុងភ្នំពេញ!

ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ សង្កាត់បាក់ខែង, ខណ្ឌជ្រោយចង្វារ

អ្នកអភិវឌ្ឍ៖ WB Sport Village Co., Ltd

ភូមិកីឡាដ្ឋានវើលដ៏ប្រ៊ីជ គឺជាគម្រោងអភិវឌ្ឍចម្រុះ នៅតំបន់ដែលរីកចម្រើងលឿនរហ័ស នៃខណ្ឌជ្រោយចង្វារ ដែលមានចម្ងាយតែ២០នាទីប៉ុណ្ណោះ ពីទីប្រជុំជនកណ្ដាលក្រុងភ្នំពេញ។ គម្រោងមួយនេះ នឹងក្លាយជាភូមិកីឡាដ្ឋានដំបូងគេបំផុត ដែលផ្ដល់ឱកាសមួយបែប ក្នុងការទទួលបានបទពិសោធន៍ធ្វើការ និងកម្សាន្ត នៅក្នុងបរិយាកាសផាសុកភាពដែលប្លែកគេ នៃភូមិកីឡាដ្ឋានកម្រិតស្តង់ដារអន្តរជាតិ។

Golden Tower 322

ការបញ្ចុះតម្លៃ៖ បើកបង្ហាញ ថ្ងៃទី០៣-០៦ មិថុនា

ទីតាំង៖ ផ្លូវ៣២២, សង្កាត់បឹងកេងកងទី១

អ្នកអភិវឌ្ឍ៖ Chhun Sambath Development Co., Ltd.

Gold Tower 322 គឺជាអាគារលំនៅដ្ឋាន និងពាណិជ្ជកម្ម បែបនវានុវត្តន៍ ដែលមានទីតាំងនៅតំបន់មមាញឹក នៃសង្កាត់បឹងកេងកងទី១ ដែលជាបេះដូងនៃទីក្រុងភ្នំពេញ។ Golden Tower 322 មានទីតាំងនៅតំបន់ស្នូល នៃសង្កាត់បឹងកេងកងទី១ ដែលជាតំបន់ល្អឆ្នើមដូចTST ក៏ដូចជាភ្ជាប់ទៅកាន់មហាវិថីព្រះមុនីវង្ស ប្រដូចទៅនឹងផ្លូវ Nathan នៃទីក្រុងហុងកុង។​ Golden Tower 322 គឺជាអាគារកម្ពស់៤២ជាន់ ជាមួយលក្ខណៈអស្ចារ្យ ផ្ដល់ឱ្យគម្រោងអភិវឌ្ឍមួយនេះនូវគុណតម្លៃយូរអង្វែង ល្អសម្រាប់ការទិញដើម្បីវិនិយោគ ឬរស់នៅ។

ការបញ្ចុះតម្លៃ សម្រាប់គម្រោងគួរឱ្យទាក់ទាញទាំងនេះ នឹងបើកបង្ហាញ រវាងថ្ងៃទី០៣-០៦ ខែមិថុនា។ ចុះឈ្មោះឥលូវនេះ!

Comments