លឿនជាងមុន កាន់តែមិនប៉ះពាល់បរិស្ថាន ពិសេសគ្មានពីរ ជំហានទីពីរនៅក្នុងអគ្គិសនីភាវូបនីយកម្មរថយន្ដរបស់ Trident Brand ។ Maserati Cambodia បានសម្ពោធរថយន្ត Maserati Levante GT Hybrid ថ្មី យ៉ាងជោគជ័យកាលពីសប្តាហ៍មុននៅអគារតាំងបង្ហាញរថយន្ត Maserati ។
បុគ្គលវិនិយោគអាជីវកម្មជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះហើយបានរួមចំណែកជាផ្នែកមួយនៃ ប្រវត្តិសាស្រ្តនៃការវិវត្តរបស់រថយន្តម៉ាក Maserati ព្រមទាំងវត្តមានរបស់ ភ្ញៀវកិត្តិយសជាច្រើនកុះករបានក៏បានចូលរួមជាសក្ខីភាពនៃគំនិតថ្មីដ៏មានឥទ្ធិពលនៃអនាគត នៅក្នុងព្រះរាជាណាចក្រកម្ពុជានេះ។
- បន្ទាប់ពីរថយន្ដ Ghibli Hybrid រថយន្ដ Levante Hybrid គឺជាដំណាក់កាលទីពីរនៃយុទ្ធសាស្ត្ររបស់ Maserati សម្រាប់អគ្គិសនីភាវូបនីយកម្មរថយន្ដ ដែលជាការអភិវឌ្ឍ Trident Brand ឆ្ពោះទៅអនាគត
- Levante Hybrid គឺ "លឿនជាងមុន កាន់តែមិនប៉ះពាល់បរិស្ថាន ពិសេសគ្មានពីរ": លឿនជាងប្រភេទ ម៉ាស៊ីនម៉ាស៊ូត ប៉ះពាល់បរិស្ថានតិចជាងប្រភេទម៉ាស៊ីនម៉ាស៊ូត ឬសាំង និងមានលក្ខណៈពិសេសគ្មានពីរផ្ទាល់របស់ខ្លួន។
- វិធីសាស្ត្ររបស់ Brand ដែលជ្រើសរើសយកម៉ាស៊ីនហៃប្រ៊ីតគឺផ្តោតទៅលើទាំងសមត្ថភាពរបស់រថយន្ដ និងការសំចៃប្រេង។
- Levante Hybrid រួមបញ្ចូលនូវប្រភេទម៉ាស៊ីន 4 ស៊ីឡាំង ចំណុះចំហេះ 2 លីត្រ ជាមួយនឹងប្រព័ន្ធហៃប្រ៊ីតកម្លាំង 48 វ៉ុល ដែលស្តារថាមពលមកវិញក្នុងអំឡុងពេលបន្ថយល្បឿន និងចាប់ហ្វ្រាំង។
- សំឡេងពិសេសគ្មានពីររបស់ Maserati គឺនៅដដែលគ្មានការផ្លាស់ប្ដូរ។
- ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុងរថយន្ដគឺរំលេចទៅដោយពណ៌ខៀវ ដែលត្រូវបានជ្រើសរើសជាពណ៌តំណាងឲ្យម៉ូដែលហៃប្រ៊ីតរបស់ Brand។
- ប្រព័ន្ធទស្សនា និងស្ដាប់ជំនាន់ចុងក្រោយបំផុត MIA (Maserati Intelligent Assistant) ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android Automotive ផ្ដល់នូវមាតិកាឌីជីថល និង User Experience ប្រកបដោយនវានុវត្តភាព។
- Levante Hybrid នឹងមានវត្តមានក្នុងទីផ្សារអឺរ៉ុបចាប់ពីខែមិថុនា ឆ្នាំ 2021 តទៅ។
ទីក្រុងម៉ូដេណា - Maserati បន្តបង្កើនអគ្គិសនីភាវូបនីយកម្មរថយន្ដ ដែលជាការអភិវឌ្ឍរបស់ខ្លួនឆ្ពោះទៅអនាគត: ក្រុមហ៊ុនបានផលិតនូវរថយន្ដ Levante Hybrid ដែលជាប្រភេទរថយន្ដ SUV ហៃប្រ៊ីតដំបូងរបស់ Brand។ អនាគតកាលគឺជាបច្ចុប្បន្នកាល។
បន្ទាប់ពីមានការបើកសម្ពោធដាក់លក់រថយន្ដ Ghibli Hybrid ក្នុងទីផ្សារកាលពីឆ្នាំមុន រថយន្ដ Levante Hybrid គឺជាដំណាក់កាលទីពីរនៃយុទ្ធសាស្ត្រអគ្គិសនីភាវូបនីយកម្មរថយន្ដរបស់ Maserati ដែលក្នុងនោះនឹងមានអគ្គិសនីភាវូបនីយកម្មលើម៉ូដែលថ្មីទាំងអស់នៃរថយន្ដរបស់ខ្លួន ដែលជាការសំរេចចិត្តមួយធ្វើឡើងផ្អែកទៅលើការវិវត្តរបស់ទីផ្សារ និងការប្ដេជ្ញារបស់ Brand ក្នុងការនាំមុខគេក្នុងវិស័យនេះនៅគ្រប់ផ្នែកទាំងអស់នៃនវានុវត្តភាព។
Maserati គឺមានលក្ខណៈនវានុវត្តភាពពីធម្មជាតិ។ ជាមួយនឹង Levante ក្រុមហ៊ុនបន្តសម្រេចនូវទស្សនវិស័យដែលជាឫសគល់នៃការចូលទៅក្នុងពិភពអគ្គិសនីភាវូបនីយកម្មរបស់ខ្លួន: គោលបំណងកែលម្អសមត្ថភាពរថយន្ដដោយរក្សានូវគុណតម្លៃពិតរបស់ Brand តាមរយៈការបង្កើនសមត្ថភាព និងភាពប្រណិតទៅដល់កម្រិតមួយថ្មី។ ជាលទ្ធផល គឺបាននាំមកនូវរថយន្ដប្រភេទ SUV ហៃប្រ៊ីត ដែលរក្សានូវគ្រប់ចំណុចពិសេសទាំងអស់របស់ Maserati។
ការសម្រេចបាននូវរថយន្ដ Levante Hybrid ថ្មីនេះ បានបង្កើននូវប្រភេទរបស់ Maserati ដែលពេលនេះ គឺកាន់តែមានសមត្ថភាពប្រកួតប្រជែង ប្រកបដោយនវានុវត្តភាពកាន់តែខ្ពស់ និងឆ្លើយតបទៅតាមតម្រូវការទីផ្សារកាន់តែល្អ។
ហេតុអ្វីហៃប្រ៊ីតបន្តិច?
Levante Hybrid រួមបញ្ចូលនូវប្រភេទម៉ាស៊ីន 4 ស៊ីឡាំង ចំណុះចំហេះ 2 លីត្រ ជាមួយនឹងប្រព័ន្ធហៃប្រ៊ីតកម្លាំង 48 វ៉ុល ដែលស្តារថាមពលមកវិញក្នុងអំឡុងពេលបន្ថយល្បឿន និងចាប់ហ្វ្រាំង។ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល (DNA) របស់ខ្លួន Maserati បានជ្រើសរើសយកដំណោះស្រាយហៃប្រ៊ីតដែលមានគោលបំណងជាចម្បងបំផុតគឺរក្សានូវសមត្ថភាពរថយន្ដឲ្យស្ថិតក្នុងកម្រិតខ្ពស់ដ៏ពិសេសមួយ ក្នុងខណៈដែលអាចសន្សំសំចៃប្រេងបានផងដែរ។
លទ្ធផលដែលទទួលបានគឺល្អឥតខ្ចោះ: សមត្ថភាពរថយន្ដរឹតតែអស្ចារ្យ ជាមួយនឹងការសន្សំសំចៃប្រេងកាន់តែខ្ពស់។ សមត្ថភាពដ៏អស្ចារ្យនៃម៉ាស៊ីនសាំង V6 គឺនៅរក្សាបានដដែល ប៉ុន្តែសន្សំសំចៃប្រេងជាងមុន ដែលបានធ្វើឲ្យ Levante Hybrid មានភាពសន្សំសំចៃជាងប្រភេទ Levante ដែលបំពាក់ដោយម៉ាស៊ីនសាំង ឬម៉ាស៊ីនម៉ាស៊ូត V6 ។
Levante Hybrid ផ្ដល់ជូនអ្នកបើកបរនូវរថយន្ដមួយដែលពួកគេមានអារម្មណ៍រីករាយក្នុងការបើកបរ ជាមួយនឹងសំឡេងពិតៗរបស់ Maserati។ រថយន្ដអាចបត់ក្រឡឹងយ៉ាងរលូនដូចរថយន្ដម៉ាស៊ីនម៉ាស៊ូត 6 ស៊ីឡាំង និងកម្លាំងបង្វិលជុំទាប។ ប្រព័ន្ធហៃប្រ៊ីតផ្ដល់នូវការសន្សំសំចៃដូចរថយន្តម៉ាស៊ីនម៉ាស៊ូត ជាមួយនឹងថាមពលចេញ និងសំទុះ 350 hp ដូចម៉ាស៊ីនសាំង V6 ដែលទាំងអស់ត្រូវបានរួមបញ្ចូល ដោយមាន ការកាត់បន្ថយការបំភាយឧស្ម័ន CO2 គួរឲ្យកត់សម្គាល់ ក្នុងកម្រិត 18% ប្រៀបធៀបទៅនឹងម៉ាស៊ីនសាំង និង 3% ប្រៀបធៀបទៅនឹងម៉ាស៊ីនម៉ាស៊ូត យោងតាមទិន្នន័យ WLTP ។
ប្រព័ន្ធហៃប្រ៊ីតកម្លាំង 48 វ៉ុលរបស់ Maserati មានបួនផ្នែក: BSG, អាគុយ, eBooster និងដុំបម្លែង DC/DC។ BSG (Belt Starter Generator) មានតួនាទីជាឌីណាម៉ូ ដែលទាញថាមពលមកវិញក្នុងអំឡុងពេលចាប់ហ្វ្រាំង និងបន្ថយល្បឿន ព្រមទាំងសាកអាគុយរបស់រថយន្ដ ដែលផ្ដល់ថាមពលដល់ eBooster របស់ម៉ាស៊ីន។ ហេតុផលក្នុងការដំឡើង eBooster នៅក្នុងរថយន្ដគឺដើម្បីជំនួយដល់ទែរបូធម្មតា ដែលធ្វើការទន្ទឹមនឹង វាក្នុងការរក្សាថាមពលចេញរបស់ម៉ាស៊ីនបានប្រកបដោយស្ថិរភាពក្នុងល្បឿនចលករទាប។
យុទ្ធសាស្ត្រ ប្រតិបត្តិការរបស់ប្រព័ន្ធហៃប្រ៊ីតធានាថា eBooster គឺមានដំណើរការជានិច្ចកាលតាមរយៈអាគុយ ឬ BSG នៅពេលណាដែលត្រូវការវា។ បន្សំរវាង BSG និង eBooster ក៏ផ្ដល់នូវកម្លាំងជំរុញបន្ថែមផងដែរ នៅពេល ដែលល្បឿនចលកររបស់ម៉ាស៊ីនបានឡើងដល់កម្រិតកំពូលនៅក្នុងម៉ូត Sport ដែលជាចំណុចដែលលោក អ្នកអាចរីករាយនឹងសមត្ថភាពរបស់រថយន្ដ ហើយនៅក្នុងម៉ូតធម្មតា វារក្សាតុល្យភាពរវាងការស៊ីប្រេង និង សមត្ថភាពបើកបរ។
ចំពោះ Levante Hybrid គ្រប់យ៉ាងត្រូវបានរៀបចំរចនាឡើងដើម្បីផ្ដល់នូវសមត្ថភាពបើកបរល្អបំផុត។ រថយន្ដប្រភេទហៃប្រ៊ីតមានទម្ងន់ស្រាលជាងប្រភេទរថយន្ដប្រភេទម៉ាស៊ីន 6 ស៊ីឡាំង ហើយជាពិសេស បំផុតនោះ វាមានរបាយទម្ងន់ល្អជាង ដោយសារម៉ាស៊ីនត្រូវបានបំពាក់នៅខាងមុខ ហើយអាគុយត្រូវ បានបំពាក់នៅខាងក្រោយ ដោយមិនប៉ះពាល់ដល់សមត្ថភាពផ្ទុកបន្ទុក ព្រមទាំងរក្សាតុល្យភាពម៉ាស រថយន្ដបានល្អបំផុត។ គ្រប់យ៉ាងទាំងអស់ត្រូវរចនាឡើងដើម្បីធ្វើឲ្យ Levante Hybrid មានភាពកាន់ តែរហ័សរហួន និងកាន់តែរីករាយក្នុងការបើកបរ។
សមាសធាតុមេកានិចនៅខាងក្នុងម៉ាស៊ីនចំហេះ 2 លីត្រ 4 ស៊ីឡាំង ដែលបានបានដំឡើងសម្រាប់រថយន្ដ Ghibli Hybrid ត្រូវបានរចនាឡើងតាមរយៈកិច្ចការវិស្វកម្មស៊ីជំរៅនៅ Innovation Lab របស់ Maserati ក្នុងទីក្រុងម៉ូដេណា ដើម្បីទទួលបានកម្លាំងបង្វិលកាន់តែខ្លាំង និងអាចឲ្យទែរបូ (turbocharger) និង eBooster ផ្ដល់នូវថាមពលកាន់តែខ្លាំង។ ប្រព័ន្ធត្រួតពិនិត្យអេឡិចត្រូនិករបស់ម៉ាស៊ីនក៏មានការផ្លាស់ ប្ដូរ ទាំងស្រុងផងដែរ ជាមួយនឹងនឹងការប្ដូរប្រើ ECU ជំនាន់ថ្មីរបស់ Bosch ។ ម៉ាស៊ីនគឺបានផលិត ឡើងនៅ ទីក្រុងទែរម៉ូលី (Termoli)។
ដោយសារថាមពេលចេញអតិបរមា 330 hp និងកម្លាំងបង្វិល 450 Nm ដែលផ្ដល់ចេញពីកម្លាំងចលករត្រឹមតែ 2250 rpm ជាមួយនឹងតម្លៃរហូតដល់ 90% ចាប់តាំងពី 1750rpm ទិន្នន័យសមត្ថភាពបើកបររបស់ Levante Hybrid ថ្មី ដែលមានសម្រាប់តែរថយន្ដប្រភេទប៉ុងពីរ គឺគួរឲ្យចាប់អារម្មណ៍ណាស់: ល្បឿនអតិបរមា >240 km/h និងសំទុះពី 0 ទៅ 100 km/h ក្នុងថិរវេលា 6 វិនាទី។ ថាមពលចេញរបស់ Levante Hybrid គឺស្មើគ្នាទៅនឹងរថយន្ដប្រភេទម៉ាស៊ីនសាំង V6 និងល្អជាងប្រភេទម៉ាស៊ីនម៉ាស៊ូត។ វាមានសំទុះខ្លាំងជាងប្រភេទម៉ាស៊ីនម៉ាស៊ូតក្នុងកម្រិត 165 hp/l (ក៏ខ្ពស់ជាងប្រភេទម៉ាស៊ីនសាំងផងដែរ) ហើយពិសេសបំផុតនោះ វាបំភាយឧស្ម័ន CO2 ក្នុងកម្រិត 231-252 g/km ក្នុងវដ្ដ WLTP ក៏ដូចជា សន្សំសំចៃប្រេងបានជាង 18% ប្រៀបធៀបទៅនឹងប្រភេទម៉ាស៊ីន V6 កម្លាំង 350 hp ដោយរក្សាបាននូវសមត្ថភាពបើកបរក្នុងកម្រិតដូចគ្នា។
សំឡេងរបស់ Maserati
Levante Hybrid គឺនៅតែជា “Maserati of SUVs” នៅក្នុងគ្រប់ចំណុចទាំងអស់ រាប់បញ្ចូលទាំង សំឡេងរបស់ខ្លួន ដែលទោះបីជាប្រើប្រព័ន្ធម៉ាស៊ីនហៃប្រ៊ីតក៏ដោយ ក៏នៅតែឮគ្រហឹមប្លែកជាពិសេសរបស់រថយន្ដម៉ូដែល Trident Brand ដដែល។ សំឡេងមានដោយពុំត្រូវការអំភ្លី គឺដោយគ្រាន់តែកែតម្រូវឌីណាមិចលំហូរនៃបំពង់ផ្សេង និងការរៀបចំឧបករណ៍រំញ័រ ដើម្បីទទួលបានសំឡេងជាពិសេសផ្ទាល់របស់ខ្លួន។ អ្នកដែលនៅលើរថយន្ដហៃប្រ៊ីតរបស់ Maserati នៅតែអាចឮសំឡេងរណ្ដំពិសេសគ្មានពីររបស់ម៉ាស៊ីន Maserati។
Levante Hybrid: លក្ខណៈពិសេសនៃផ្នែកខាងក្រៅ និងខាងក្នុង
Levante Hybrid នឹងមានប្រើថ្នាំពាសលោហៈថ្មីពណ៌ខៀវបីស្រទាប់ដែលមានឈ្មោះថា Azzurro Astro។ ពណ៌នេះនឹងមានផ្ដល់ជូននៅក្នុងកម្មវិធី Maserati Fuoriserie។ លើសពីនេះទៅទៀត ប្រភេទពណ៌ Levante នឹងមានបន្ថែមសម្រាប់ប្រភេទហៃប្រ៊ីត Grigio Evoluzione ដែលមានរួចមកហើយសម្រាប់រថយន្ដ Ghibli Hybrid។ ផ្នែកខ្លះគឺមានពណ៌ខៀវបែបលោហៈកូបាល់ ដែលជាពណ៌ជ្រើសសម្រាប់កំណត់រថយន្តហៃប្រ៊ីត ដែល Maserati បានប្រើរួចមកហើយសម្រាប់សម្គាល់រថយន្ដ Ghibli Hybrid ។
នៅផ្នែកខាងក្រៅ ពណ៌ខៀវមាននៅលើរន្ធអ៊ែរនៅចំហៀងទាំងបី នៅលើថ្ពាមហ្វ្រាំង (តាមជម្រើស) និងរូបសញ្ញា C-pillar។ ពណ៌ខៀវដូចគ្នានេះក៏មាននៅផ្នែកខាងក្នុងរថយន្ដផងដែរ ជាពិសេសនៅតាមថ្នេរប៉ាក់របស់កៅអី។ Levante Hybrid នឹងមានរំលេចទៅដោយរូបសញ្ញាថ្មីដ៏ប្រណិតរបស់ខ្លួនជាលើកដំបូង។ រូបសញ្ញារាងពងក្រពើនឹងមានការកែប្រែ រូបសញ្ញា C-pillar នឹងមាន Trident នៅលើវា សញ្ញាសំគាល់ GT នឹងត្រូវបានរំលេចឡើងនៅខាងលើរន្ធអ៊ែរចំហៀងទាំងបី ហើយនឹងមានអក្សរពីខាងក្រោយថ្មី។ នៅក្នុងផ្នែកខាងក្នុង រូបសញ្ញានៅប្រព័ន្ធទស្សនា និងស្ដាប់ក៏ត្រូវបានកែសម្រួលផងដែរ។
Levante Hybrid ចាប់ផ្ដើមថ្មីជាមួយនឹងរឹម GT របស់ខ្លួន
Levante Hybrid ចាប់ផ្ដើមជាមួយនឹងរឹម GT ថ្មី ដែលមានលក្ខណៈរចនាប័ទ្ម GranLusso ផ្នែកខាងក្រៅ រួមជាមួយនឹង Sport Pack ដែលផ្ដល់ជូនទៅតាមជម្រើស។ វាមានក្រូមស្រោបនៅកាងមុខ និងប្រដឹសមុខ ដូចមានឃើញរួចមកហើយនៅលើប្រភេទ Granlusso ហើយរូបសញ្ញា GT នឹងត្រូវបានរំលេចនៅខាងលើស្លាបព្រិលអ៊ែរចំហៀងទាំងបី។ ផ្នែកខាងក្នុង GT សម្គាល់ទៅដោយ Standard Leather Grain A និង Black Piano Trim។ ស្បែកសត្វ និងរឹមពិសេសគ្រប់ប្រភេទរបស់ Levante នឹងមានផ្ដល់ជូនទៅតាមជម្រើស។
ម៉ូតរចនាបែប “Maserati of SUVs”
ទស្សនទានម៉ូតរចនា Levante រួមបញ្ចូលនូវខ្សែបន្ទាត់គូប៉េ (coupé) ជាមួយនឹងទំហំខាងក្នុងសម្រាប់មនុស្សប្រាំ និងប្រសិទ្ធភាពកម្លាំងខ្យល់ពិសេស។ “The Maserati of SUVs” តែងតែ ត្រូវបានមើលស្គាល់ពីចម្ងាយដោយសារប្រដឹសដ៏ប្រណិតលេចធ្លោរបស់ខ្លួន។ ជាមួយនឹង MY21 ផ្នែកខាងមុខត្រូវបានកែលម្អបំពាក់ប្រដឹសខាងមុខថ្មីជាមួយនឹងម៉ូតរចនារាងដូចសម។ ប្រដឹសខាងមុខនេះមានស្រោបក្រូមសម្រាប់ប្រភេទរថយន្ដហៃប្រ៊ីត។
Levante Hybrid មានបំពាក់កញ្ចុំអំពូលភ្លើងខាងក្រោយមានម៉ូតរចនារាងកណ្ដៀវ (boomerang) ដោយយកលំនាំតាមរថយន្ត Maserati ពីអតីតកាល និងបានបំពាក់រួចមកហើយសម្រាប់ប្រភេទ MY21 ដែលបានបង្ហាញឡើងវិញយ៉ាងមានប្រសិទ្ធភាពនូវនិមិត្តរូបរបស់ Maserati SUV ។ ដើម្បីរំលេចនូវរាងកណ្ដៀវ (boomerang) កញ្ចុំអំពូលត្រូវបានផលិតឡើងដោយបបច្ចេកវិទ្យាពុម្ពចាក់ 3K ដ៏ទំនើប ដែលធ្វើឲ្យអំពូលនីមួយៗមានឡង់ទីបីពណ៌: ពណ៌ខ្មៅនៅជុំវិញគែម ពណ៌ក្រហមនៅកណ្តាល និងពណ៌ថ្លានៅផ្នែកខាងក្រោម។ លក្ខណៈផ្នែកខាងក្រៅត្រូវបានសម្គាល់ទៅដោយស៊េរីក្រូមដ៏ស្រស់ស្អាតបញ្ចូលនៅផ្ទៃខាងមុខ បន្ទះខាងមុខ/ខាងក្រោយក្រូម កាងកន្ទុយត្រីខាងក្រោយពណ៌តួ ថ្ពាមហ្វ្រាំង ខៀវ កូបាល់ (តាមជម្រើស) និងយ៉ាន់កង់អាលុយមីនីញូម Zefiro ទំហំ 19 អ៊ិន្ឈ៍។
ផ្នែកខាងក្នុង
ផ្នែកខាងក្នុងរួមមាន ស្គ្រីនធំទំហំ 8”4 មានរ៉េសូលូសិន និងក្រាហ្វិចខ្ពស់ ហើយពិសេសបំផុតនោះគឺរូបភាពដែលធ្វើឲ្យវាមើលទៅដូចជាស្រ្គីនកោងតែមួយផ្ទាំង ដោយមានរន្ធអ៊ែរកាត់ចូលទៅក្នុងវាអាចឲ្យមានអក្សររត់តាមទិសបញ្ឈរនៅលើអេក្រង់ទាំងមូល។
នៅផ្នែកខាងក្រោមនៃអេក្រង់ រូបសញ្ញាអក្សរ Maserati ត្រូវបានបង្កប់នៅក្នុងអេក្រង់ និងមានលក្ខណៈបីវិមាត្រ។
បណ្ដុំឧបករណ៍ ដែលរួមបញ្ចូលកុងទ័ររង្វិលជុំម៉ាស៊ីន និងកុងទ័រល្បឿនដ៏ធំ (នៅតែប្រើជាលក្ខណៈទ្រនិច ប៉ុន្តែមានក្រាហ្វិកថ្មី) នៅផ្នែកម្ខាងនៃអេក្រង់ TFT ទំហំ 7 អ៊ិន្ឈ៍ មានរូបរាងទំនើបខាងបច្ចេកវិទ្យា។ រូបភាពសម្រេចបានដោយការឆ្លាស់គ្នានៃពណ៌ខ្មៅរលោង និងស្រអាប់។ រង្វង់ជុំវិញដែលមានលេខគឺពណ៌ខ្មៅរលោងភ្លឺចាំង រីឯរង្វង់កណ្តាលដែលមានភ្លើងសញ្ញាគឺពណ៌ខ្មៅ។ រេសូលូសិន និងក្រាហ្វិករបស់អេក្រង់នៅចន្លោះកុងទ័ររង្វិលជុំម៉ាស៊ីន និងកុងទ័រល្បឿនក៏ត្រូវបានកែលម្អថ្មីផងដែរ។ ពេលនេះ កុងទ័រទាំងនេះស្របទៅនឹងអេក្រង់កណ្តាលដ៏ធំ ដោយមានពណ៌មាសព័ទ្ធជុំវិញមើលទៅកាន់តែប្លែក និងប្រណិត។
Q4 Intelligent All-Wheel Drive
Maserati Hybrid ត្រូវបានបំពាក់ដោយស្ថាបត្យកម្មនៃប្រព័ន្ធ Q4 Intelligent All-Wheel Drive របស់ Maserati ដោយផ្អែកលើអំប្រីយ៉ាអេឡិចត្រូនិក ដែលបានដំឡើងនៅខាងក្នុងប្រអប់លេងភ្ជាប់ដោយកាឡេទៅភ្លៅខាងមុខ។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវអត្ថប្រយោជន៍ទាំងអស់របស់រថយន្ដប៉ុងក្រោយបែបប្រពៃណីរបស់ Maserati សូម្បីតែនៅក្នុងស្ថានភាពផ្លូវរអិលក៏ដោយ។ ប្រព័ន្ធដំណើរការដោយការផ្ទេរកម្លាំងអូសទៅកង់មុខតាមតម្រូវការ និងោដយមានការឆ្លើយតបភ្លាមៗ។
នៅក្នុងស្ថានភាពបើកបរធម្មតា Q4 ផ្តល់នូវកម្លាំងបង្វិល 100% ទៅកង់ក្រោយ។ លើផ្ទៃផ្លូវរអិល ឬក្នុងករណីបាត់បង់ការអូសនៅកង់ខាងក្រោយ (ការចាប់ផ្តើមលំនឹង ឬការបត់ផ្លូវកែងក្នុងល្បឿនលឿនខ្លាំង) ប្រព័ន្ធនេះមានប្រតិកម្មភ្លាមៗ ហើយផ្ទេរការអូសចាំបាច់ទៅកង់ខាងមុខ ផ្លាស់ប្តូរកម្លាំងបង្វិលខាងមុខ/ខាងក្រោយដោយបំបែកពី 0 : 100% ទៅ 50:50% ក្នុងថិរវេលាត្រឹម 150 មិល្លីវិនាទី។
Q4 Intelligent All-Wheel-Drive ជាមួយនឹងការកំណត់កម្លាំងបង្វិលជុំគឺតែងតែមានភាពសកម្ម និងឆ្លើយតបភ្លាមៗចំពោះការប្រែប្រួលនៃលក្ខខណ្ឌបើកបរ។ ទោះបីជាការផ្លាស់ប្តូរនៃការបំបែកកម្លាំងបង្វិលជុំគឺមិនអាចមើលឃើញក៏ដោយ ក៏សកម្មភាពរបស់ប្រព័ន្ធអាចត្រូវបានត្រួតពិនិត្យក្នុងពេលវេលាជាក់ស្តែងនៅលើអេក្រង់ផងដែរ។
កម្មវិធីដ៏ស្មុគ្រស្មាញដែលត្រូវបានបង្កើតឡើងដោយវិស្វករ Maserati ផ្តល់នូវការត្រួតពិនិត្យក្នុងពេលវេលាជាក់ស្តែងនៃគម្លាតប៉ារ៉ាម៉ែត្រថាមពលរថយន្ត (ល្បឿនកង់ ចង្កូត និងមុំបង្វែរ ថាមពលចេញ ល្បឿន និងសកម្មភាពហ្វ្រាំង) ក៏ដូចជាភាពកកិតរបស់កង់ និងរបៀបនៃការបើកបរ។
តាមរយៈការដំណើរការទិន្នន័យទាំងអស់នេះ ប្រព័ន្ធអាចបង្កើនភាពកកិតជាក់លាក់សម្រាប់កង់នីមួយៗ ដូច្នេះវាធានាបាននូវការគ្រប់គ្រងល្អបំផុតលើកម្លាំងបើកបររបស់រថយន្តដើម្បីសមស្របនឹងគ្រប់ស្ថានភាពផ្លូវនៅគ្រប់ពេល។ គោលបំណងគឺដើម្បីធានានូវភាពរីករាយក្នុងការបើកបរដោយមិនប៉ះពាល់ដល់សុវត្ថិភាព ឬសមត្ថភាពដ៏អស្ចារ្យរបស់រថយន្ដ។
ប៉ុងការពាររអិលស្វ័យប្រវត្តិមានកំណត់ (LSD)
Levante Hybrid ត្រូវបានបំពាក់ដោយ Limited-Slip Differential (LSD) នៅភ្លៅខាងក្រោយ។ ដោយដំឡើងតាមស្តង់ដារ វាធានាបាននូវភាពកកិតល្អបំផុតរបស់កង់នៅក្នុងគ្រប់ស្ថានភាពនៃការបើកបរ។ មុខងារចាក់សោ asymmetric ផ្តល់នូវការចាក់សោរ 25% នៅក្រោមថាមពល និង 35% នៅស្ថានភាពដោះសោ។
វ៉ិចទ័រកម្លាំងបង្វិល
មុខងារវ៉ិចទ័រកម្លាំងបង្វិលជុំដែលត្រូវបានអភិវឌ្ឍបន្ថែមសម្រាប់ Levante បង្កើនលក្ខណៈស្ព័ររបស់រថយន្ត SUV និងភាពរីករាយក្នុងការបើកបរដោយភ្ជាប់ជាមួយ LSD និង Q4 Intelligent All-Wheel-Drive ។ នៅពេលបត់ផ្លូវកែង ប្រព័ន្ធធ្វើការចែកចាយកម្លាំងបង្វិលបន្ថែមទៀតទៅកាន់កង់នៅខាងក្រៅដោយប្រើកម្លាំងហ្វ្រាំងបន្តិចទៅកង់នៅខាងក្នុង។
សាក់ស៊ី
Levante បានផលិតឡើងក្នុងគោលបំណងផ្ដល់រថយន្ដដែលមានលក្ខណៈអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ រួមជាមួយនឹងសមត្ថភាពបើកបរនៅលើផ្លូវដែលសក្តិសមជារថយន្ត Maserati ។ តួរបស់ Levante ត្រូវបានរចនាឡើងដើម្បីធានាបាននូវភាពរឹងពិសេស ទីប្រជុំទម្ងន់ទាបបំផុត និងរបាយទម្ងន់ខាងមុខ/ខាងក្រោយ 50:50 ដ៏ល្អ ខណៈពេលដែលរក្សាទម្ងន់ស្រាល។ Levante គឺជារថយន្តប្រភេទ SUV ពិតប្រាកដនៃរថយន្តស្ព័រ Maserati ប្រពៃណី ដោយមានការយកចិត្តទុកដាក់ខ្លាំងទៅលើធាតុនានាដើម្បីបង្កើនសមត្ថភាពរថយន្ដ ។
សាក់ស៊ីនេះប្រើប្រាស់នូវសារធាតុទម្ងន់ស្រាល សម្រាប់គោលបំណងពីរគឺការកាត់បន្ថយទម្ងន់ និងសុវត្ថិភាពអតិបរមាសម្រាប់អ្នកបើកបរ និងអ្នកដំណើរ។ ផ្នែកខាងមុខនៃសាក់ស៊ីមានតួអាលុយមីញ៉ូម ជាមួយនឹងការពង្រឹងដែលជួយផ្តល់នូវភាពរឹងម៉ាំគ្រប់ចំណុច ខណៈដែលផ្នែកខាងក្រោយត្រូវបានផលិតពីដែករមូរធ្ងន់ជាងមុន ដើម្បីបង្កើនប្រសិទ្ធភាពនៃកម្លាំង និងរបាយទម្ងន់។ ទ្វារ កាបូ និងឃ្លប់គឺផលិតពីអាលុយមីញ៉ូមស្រាលបំផុត។ រថយន្តនេះក៏មានសមាសធាតុម៉ាញេស្យូម (តាប្លូ) ផងដែរ។
កុងភីគូរ៉ាស្យុងប្រព័ន្ធបូម
ស៊ុមបូម ស្លាបប្រចៀវ ដែកទាមស្នូល ប៉ម និងបង្ខាំដំណាប់ទាំងអស់គឺផលិតពីសំលោហៈអាលុយមីញ៉ូមស្រាល។ ម៉ូដែលនេះរក្សានូវកុងភីគូរ៉ាស្យុងប្រព័ន្ធបូមខ្យល់របស់ Ghibli ប៉ុន្តែជាមួយនឹងការកែប្រែសំខាន់ៗមួយចំនួនដែលសមស្របទៅនឹងរថយន្ត SUV៖ ការធ្វើដំណើរកាន់តែច្រើនសម្រាប់ការបើកបរ off-road ការក្រិតតាមខ្នាតរឺស័រថ្មីដើម្បីដោះស្រាយជាមួយនឹងផ្លូវលំបាក និងការគ្រប់គ្រងកាន់ខ្លាំងទៅលើបម្រែបម្រួលនៃផ្លូវខ្នងអណ្ដើក និងដើម្បីឆ្លើយតបទៅនឹងការកំណត់កម្ពស់បើកបរខុសៗគ្នា។
ប្រព័ន្ធបូមខ្យល់មានធាតុផ្សំ និងខ្នាតធរណីមាត្រដូចគ្នាជាមួយនឹងម៉ូដែល Levante ផ្សេងទៀតដែរ ។ ស៊ុមបូម ស្លាបប្រចៀវ ដែកទាមស្នូល ប៉ម និងបង្ខាំដំណាប់ទាំងអស់ត្រូវបានផលិតឡើងពីអាលុយមីញ៉ូមស្រាល ដោយប្រើបច្ចេកវិទ្យាស្មិតដែលធានាបាននូវភាពរឹងម៉ាំជាងមុន ដោយមិនមានការបង្កើនទម្ងន់។ ជាការពិត ស្របតាមប្រពៃណីសម្រាប់រថយន្តប្រណាំងរបស់ Maserati។ Levante មានប្រព័ន្ធបូមផ្នែកខាងមុខដែលមានស្លាបប្រចៀវភ្លោះ និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់ការគ្រប់គ្រង និងការបត់បែនបានល្អប្រសើរ និងសុក្រិត។ ប្រព័ន្ធបូមត្រូវបានបញ្ចូលភ្ជាប់ទៅក្នុងសាក់ស៊ីរថយន្ត។
ស្ថាបត្យកម្មនៃប្រព័ន្ធស្លាបប្រចៀវភ្លោះផ្តល់នូវការបត់ចង្កូតបានផ្ទាល់ និងសុក្រិត។ ប្រព័ន្ធបូមខាងក្រោយពហុតំណត្រូវបានជ្រើសរើស ដើម្បីធានាបាននូវផាសុកភាព និងសមត្ថភាពរថយន្ដក្នុងការបើកបរបានល្អ។ ដើម្បីកាត់បន្ថយទម្ងន់ តំណភ្ជាប់ចំនួន 4 គឺផលិតពីអាលុយមីញ៉ូម និងមួយនៅក្នុងអាលុយមីញ៉ូមស្មិត។
ទាំងប្រព័ន្ធបូមខាងមុខ និងខាងក្រោយ មានរបារទប់ការក្រឡាប់ ដែលមានប្រហោងនៅខាងមុខដើម្បីកាត់បន្ថយទម្ងន់ថែមទៀត។ បង្ខាំដំណាប់ភ្ជាប់ផ្នែកខាងក្រោយនៃស៊ុមបូមទៅផ្នែកខាងក្រោមតួរថយន្ដ ដើម្បីបង្កើនភាពរឹងមាំ។
ប្រព័ន្ធបូមខ្យល់
ដូចម៉ូដែល Levante ផ្សេងទៀត Hybrid ត្រូវបានបំពាក់តាមស្តង់ដារទៅដោយប្រព័ន្ធបូមខ្យល់ដ៏ទំនើប។ ប្រព័ន្ធខ្យល់បិទជិតនេះមានរឺស័រខ្យល់ដាច់ពីគ្នាចំនួន 4 ដែលនីមួយៗមានសេនស័រចាប់កម្រិត ប្រអប់ស្តុក 2 ដែលត្រូវបានតំឡើងនៅលើលំយោលនៃប្រព័ន្ធបូមខាងក្រោយ ប្រព័ន្ធបណ្ណែនមានសន្ទះបិទបើក និង ECU ដែលរួមបញ្ចូលនៅក្នុងប្រព័ន្ធត្រួតពិនិត្យបូប Skyhook។ ក្រៅពីអត្ថប្រយោជន៍ជាក់ស្តែងដូចជាការបើកបរ ផាសុកភាព និងសុវត្ថិភាពសកម្មកាន់តែប្រសើរនោះ ប្រព័ន្ធបូមខ្យល់ជួយសន្សំសំចៃប្រេង និងកាត់បន្ថយការបំភាយឧស្ម័ន CO2 ព្រោះវាជួយកាត់បន្ថយកម្លាំងប្រឹងរបស់រថយន្តនៅពេលបើកបរ កាត់បន្ថយការអូសក្នុងល្បឿនមធ្យម និងខ្ពស់។
លំនឹង និងកម្លាំងប្រឹងរបស់រថយន្តត្រូវបានកែលម្អបន្ថែមទៀតដោយមានទីប្រជុំទម្ងន់ទាប និងការថយចុះនៃការផ្ទេរបន្ទុកដោយសារតែលំនឹងពិសេស សូម្បីតែក្នុងល្បឿនខ្ពស់បំផុតក៏ដោយ។ ប្រព័ន្ធបូមខ្យល់មានលក្ខណៈពិសេសសម្រាប់ការបើកបរះប្រាំមួយកម្រិតផ្សេងគ្នា (រួមទាំងធម្មតា និងសំចត)។
អ្នកបើកបរអាចផ្លាស់ប្តូរកម្ពស់បើកបរដោយដៃតាមរយៈកុងតាក់រ៉កនៅក្បែរដែរ ឬដោយជ្រើសរើសរបៀបបើកបរផ្សេងៗគ្នានៅលើកុងសូលកណ្តាល។ បំរែបំរួលកម្ពស់ពីទីតាំងទាបបំផុតទៅខ្ពស់បំផុតគឺ 75 មីលីម៉ែត្រ - រហូតដល់ 85 មីលីម៉ែត្រជាមួយនឹងកម្ពស់សំចត។ នៅពេលដែលរថយន្តឈប់ កម្ពស់របស់វាត្រូវបានបន្ទាប 45 mm មានន័យថា 10 mm ច្រើនជាងនៅក្នុងម៉ូត Aero 2 ដើម្បីសម្រួលដល់អ្នកបើកបរ និងអ្នកដំណើរពេលចូល និងចេញពីរថយន្ត។ បូមត្រឡប់មកស្ថានភាពបើកបរធម្មតាវិញនៅពេលមានល្បឿន 24 គីឡូម៉ែត្រក្នុងមួយម៉ោង។
កម្ពស់នៃការបើកបរប្រែប្រួលឆ្លើយតបទៅតាមល្បឿន ដើម្បីបង្កើនសុវត្ថិភាព និងការគ្រប់គ្រងរថយន្ដ។ ដោយសារប្រព័ន្ធផែនទីឆ្លាតវៃ ប្រព័ន្ធបូមនឹងបន្ទាបរថយន្តដោយស្វ័យប្រវត្តិក្នុងល្បឿនលឿន ហើយបើកដំណើរការកម្ពស់ខ្ពស់ (ម៉ូត Off Road) ក្រោមល្បឿនកំណត់ជាមុន ដែលជាធម្មតាសម្រាប់ការបើកបរ off-road។
សមត្ថភាពសម្របទៅនឹងគ្រប់ស្ថានភាពផ្លូវ
ម៉ូតបើកបរត្រូវបានរចនាឡើងដើម្បីធ្វើឱ្យ Levante កាន់តែងាយស្រួល និងគួរឱ្យរំភើបក្នុងការបើកបរ។ ម៉ូតធម្មតាត្រូវបានដំណើរការដោយស្វ័យប្រវត្តិនៅពេលដែលរថយន្តត្រូវបានចាប់ផ្តើមបញ្ឆេះ ខណៈពេលដែលម៉ូត Sport និង Off Road – និង Corsa នៅលើ Trofeo trim – គឺជាម៉ូតបើកបរដែលបង្ហាញពីលក្ខណៈទ្វេររបស់ Levante ល្អបំផុត តាមរយៈការផ្លាស់ប្តូរវាពី GT បែបស្ព័រប្រកបដោយថាមពលទៅជារថយន្តដែលមានមុខងារ និងផាសុកភាពខ្ពស់សម្រាប់គ្រប់ស្ថានភាពផ្លូវ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។
អ្នកបើកបរអាចបិទកម្មវិធី Maserati Stability Program (MSP) ទាំងស្រុង និងកែតម្រូវកម្ពស់បើកបររបស់រថយន្ត ដោយប្រើកុងតាក់ប្រព័ន្ធបូមខ្យល់ដែលស្ថិតនៅខាងលើប៊ូតុងភ្លើងគ្រោះថ្នាក់។ ការបំបែកកម្លាំងបង្វិលជុំខាងមុខ/ខាងក្រោយគឺដូចគ្នាបេះបិទនៅក្នុងគ្រប់ម៉ូតបើកបរទាំងអស់៖ 0:100 ដែលប្រព័ន្ធអាចកែប្រែរហូតដល់ 50:50 ក្នុងរយៈពេលត្រឹមតែ 150 មិល្លីវិនាទីប៉ុណ្ណោះ។
នៅក្នុងម៉ូត Normal អ្នកបើកបរអាចជ្រើសរើសរវាងការកំណត់បូមពីរផ្សេងគ្នា៖ Normal ឬ Aero 1(-20mm)។ ការកំណត់បូមគឺជាលក្ខណៈពិសេសដែលបង្ហាញបានល្អបំផុតនូវការប្ដូររវាងលក្ខណៈរថយន្ដស្ព័រ និងផាសុកភាព។
នៅពេលដែលម៉ូត Sport ត្រូវបានជ្រើសរើស អ្នកបើកបរអាចរក្សាកម្ពស់បើកបរជាមូលដ្ឋាន ឬបន្ថយរថយន្តទៅកម្ពស់ Aero 1។ ក្នុងម៉ូតនេះ MSP ផ្តល់នូវការកំណត់បូបប្រភេទស្ព័រជាក់លាក់មួយ ហើយកម្លាំងបង្វិលជុំគឺមានភាពសកម្មឡើង។
នៅពេលដែលអ្នកបើកបរចុចប៊ូតុងប្រព័ន្ធ Skyhook ថ្មី ភាពរឹងនៃប្រព័ន្ធបូមត្រូវបានបង្កើន ហើយការបើកបរនឹងប្តូរទៅ Aero 1។ អ្នកបើកបរក៏អាចប្តូរកម្ពស់បើកបររបស់រថយន្តពី Aero 1 ទៅ Normal ដោយមិនចាំបាច់ចាកចេញពីទម្រង់ Sport ឬបាត់បង់ការកំណត់បែបស្ព័រនៃប្រព័ន្ធបូម Skyhook ទេ។
ម៉ូត Off Road អាចត្រូវបានជ្រើសរើសដោយចុចប៊ូតុងដែលបានផ្តល់ ឬប្រើកុងតាក់រ៉កដែលបានដំឡើង។ កម្ពស់បើកបររបស់រថយន្តត្រូវបានបង្កើន 25 មីលីម៉ែត្រ ហើយការឆ្លើយតបរបស់ប្រព័ន្ធ Skyhook ត្រូវបានកែប្រែ។ កម្ពស់បើកបររបស់រថយន្តក៏អាចត្រូវបានបង្កើន 15 មីលីម៉ែត្របន្ថែមទៀត (Off Road 2) ដល់ប្រហែល 40 មីលីម៉ែត្រពីលើការកំណត់មូលដ្ឋាន ឬមិនតិចជាង 247 មីលីម៉ែត្រ។
ប្រព័ន្ធសំឡេង
ប្រព័ន្ធអូឌីយ៉ូឧបករណ៍បំពងសំឡេង 8 កម្លាំង 180 W គឺជាស្តង់ដារសម្រាប់ Levante Hybrid ។ ប្រព័ន្ធសំឡេងជុំវិញ Harman Kardon Premium និង Bowers & Wilkins Premium មានផ្ដល់ជូនតាមជម្រើស។
ប្រព័ន្ធសំឡេង Harman Kardon Premium ជាមួយឧបករណ៍បំពងសម្លេង 14 និងអំភ្លី 900 W។ កម្លាំងវ៉ាត់បន្ថែមធៀបនឹងប្រព័ន្ធស្ដង់ដារ លំនាំក្រឡាចត្រង្គពណ៌ខ្មៅនៅលើទ្វារដែលមានស្លាកសញ្ញា Harman Kardon និងអំភ្លីបណ្ដាញ 12 រួមជាមួយនឹងឧបករណ៍បំពងសំឡេងដែលសមត្ថភាពខ្ពស់ គឺជាប្រព័ន្ធដ៏ល្អបំផុតក្នុងការរក្សាតុល្យភាពរវាងភាពច្បាស់នៃសំឡេង និងសមត្ថភាព។
ប្រព័ន្ធសំឡេងជុំវិញ Bowers & Wilkins Ultra-Premium សម្រាប់អ្នកដែលត្រូវការឧបករណ៍ Hi-Fi ល្អបំផុត។ Maserati ផ្តល់ជូននូវប្រព័ន្ធសំឡេងជុំវិញ Bowers & Wilkins Premium ជាមួយនឹងឧបករណ៍បំពងសំឡេងចំនួន 17 អំភ្លី 1,280 W និង QuantumLogic™ Surround ដែលបានកំណត់យ៉ាងល្អឥតខ្ចោះ។
ប្រព័ន្ធសំឡេងជុំវិញ Bowers & Wilkins Premium មានស្នូល Kevlar 100 mm និង tweeters 25 mm ចំនួនបី ដែលមួយនៅចំកណ្តាលតាប្លូ និងពីរនៅចំពីខាងលើ។ ទ្វារខាងមុខមាន woofer 165 mm និងស្នូលឧបករណ៍បំពងសំឡេងមធ្យម Kevlar 100 mm រីឯទ្វារខាងក្រោយនីមួយៗមាន woofer Kevlar 165 mm និង tweeter 25 mm។ ធ្នើរខាងក្រោយមាន Kevlar 100 mm មធ្យមចំនួនពីរ និង subwoofer 315x200 mm។
ប្រព័ន្ធនេះរួមបញ្ចូលមុខងារ Clari-Fi ជាស្តង់ដារ ដែលវិភាគហ្វាលអូឌីយ៉ូឌីជីថលដូចជាហ្វាល MP3 ក្នុងពេលជាក់ស្តែង និងកែតម្រូវរាល់បញ្ហានានាដែលមាន។ Clari-Fi ដំណើរការដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានការកំណត់ជាក់លាក់ទេ តាមរយៈការកែប្រែវិធីដែលសំឡេងត្រូវបានដំណើរការក្នុងការឆ្លើយតបទៅនឹងគុណភាពនៃស៊ីញ៉ាល់ពីប្រភពនីមួយៗ។
ADAS: សុវត្ថិភាពកាន់តែខ្ពស់ជាមួយនឹង Active Driving Assist
ទោះបីជា ADAS គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងការធានាបាននូវការបើកបរប្រកបដោយសុវត្ថិភាពជាងក៏ដោយ Maserati ក៏នៅតែប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលរបស់ខ្លួនក្នុងនាមជាអ្នកផលិតរថយន្តទេសចរណ៍ដ៏ធំសម្បើមដែលមានសក្ដានុពលពិសេសមានសមត្ថភាពផ្តល់នូវបទពិសោធន៍បើកបរដែលមិនអាចប្រៀបផ្ទឹមបាន។
Active Driving Assist គឺជាការវិវត្តនៃ Highway Assist ដែលបានប្រើប្រាស់ជាមួយនឹង MY18។ មុខងារ "hands-on" (អ្នកបើកបរតម្រូវឱ្យរក្សាការគ្រប់គ្រងរថយន្តគ្រប់ពេលវេលា) វាត្រូវបានបម្រុងទុកសម្រាប់ប្រើប្រាស់នៅលើផ្លូវគ្រប់ប្រភេទ ដរាបណាវាស្ថិតក្នុងស្ថានភាពល្អ។
ខណៈពេលដែលប្រភេទមុនៗអាចប្រើបានតែនៅលើផ្លូវហាយវេប៉ុណ្ណោះ សព្វថ្ងៃនេះវាមាននៅលើផ្លូវដែលត្រូវមានការថែទាំយ៉ាងល្អ ក្នុងល្បឿនរហូតដល់ 145 គីឡូម៉ែត្រក្នុងមួយម៉ោងដោយមានត្រូវបានបើកមុខងារ Adaptive Cruise Control៖ វាជួយកាត់បន្ថយភាពល្ហិតល្ហៃរបស់អ្នកបើកបរ ហើយជាលទ្ធផលបង្កើនសុវត្ថិភាព ដោយអនុញ្ញាតឱ្យរថយន្តរក្សាខ្លួនវានៅលើផ្លូវ និងសម្រួលល្បឿនដែលបានជ្រើសរើសជាមុនដោយស្វ័យប្រវត្តិទាំងស្រុង។
ប្រព័ន្ធនេះប្រើរ៉ាដា និងកាមេរ៉ាមើលទៅមុខ ហើយធ្វើការជាមួយ EPS ដើម្បីគ្រប់គ្រងទិសដៅរបស់រថយន្ត។ កាមេរ៉ាពហុមុខងារចាប់សញ្ញាសម្គាល់ផ្លូវ ហើយគណនាចម្ងាយ និងល្បឿនទៅមុខរបស់រថយន្ដ។ Highway Assist រួមមានវិទ្យុទាក់ទងដែលផ្តល់ព័ត៌មានអំពីផ្លូវ និងប្រព័ន្ធចាប់សញ្ញា 'hands on wheel' ។ អ្នកបើកបរអាចបញ្ជាពីលើប្រព័ន្ធនេះបានគ្រប់ពេល ។
ប្រព័ន្ធស្ដាប់ និងទស្សនាជំនាន់ថ្មី
Levante Hybrid ត្រូវបានបំពាក់ដោយប្រព័ន្ធស្ដាប់ និងទស្សនាជំនាន់ចុងក្រោយ MIA (Maserati Intelligent Assistant) ។ ចំណុចស្នូលនៃ MIA គឺប្រព័ន្ធប្រតិបត្តិការ Android Automotive ដ៏មានអានុភាព ដែលផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ ប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាពខ្ពស់ ដោយអាចធ្វើការកំណត់ផ្ទាល់ខ្លួនបានទាំងស្រុងទៅតាមចំណូលចិត្តរបស់អ្នកបើកបរ។
ជានិច្ចកាលភ្ជាប់ជាមួយ Maserati Connect
Levante Hybrid ត្រូវបានភ្ជាប់ដោយកម្មវិធី Maserati Connect ថ្មី។ ការមាន Maserati ភ្ជាប់គ្រប់ពេល អាចជួយក្នុងការតាមដានសុខភាពរបស់រថយន្ត ហើយ Maserati Connect នឹងជូនដំណឹងដល់អ្នកបើកបរនៅពេលដែលត្រូវការសេវាកម្មថែទាំ ដែលធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ថែទាំអតិថិជន។
Maserati Connect ក៏បង្កើនសុវត្ថិភាព និងសន្ដិសុខផងដែរ ដោយមានជំនួយក្នុងគ្រាមានអាសន្ន និងក្នុងករណីមានចោរលួចរថយន្ត។ ជាមួយនឹងស្មាតហ្វូន ឬ Smartwatch អ្នកបើកបរអាចរក្សាទំនាក់ទំនងជាមួយ Maserati របស់ពួកគេបានជានិច្ច តាមរយៈ Maserati Connect App ។ ទំនាក់ទំនងនេះក៏អាចធ្វើពីផ្ទះបានតាមរយៈជំនួយការអនឡាញផ្ទាល់ខ្លួនរបស់ពួកគេ (Amazon Alexa & Google Assist)។
Maserati Connect អនុញ្ញាតឱ្យប្រើប្រាស់សេវាកម្ម Amazon Alexa នៅលើរថយន្ដ និងការបង្កើត Wi-fi Hotspot នៅក្នុង Maserati ។ ដោយសារប្រព័ន្ធបង្ហាញផ្លូវដែលបានតភ្ជាប់ និងរួមបញ្ចូលគ្នា អ្នកបើកបរតែងតែមានព័ត៌មានចរាចរណ៍ថ្មីបំផុតក្នុងពេលជាក់ស្តែង ក៏ដូចជាផែនទីដែលបានធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។
លក្ខណៈបច្ចេកទេស |
|
Levante Hybrid |
|
ម៉ាស៊ីន |
|
ប្លង់ |
L4 ហៃប្រ៊ីតតិចជាមួយនឹង eBooster និង 48V BSG |
បំលាស់ទី (cc) |
1995 |
ទំហំស៊ីឡាំង x ស្រូក (mm) |
84 x 90 |
អនុបាតបណ្ណែន |
9.5:1 |
ថាមពលអតិបរមា (hp @ rpm) |
330 @ 5750 |
កម្លាំងបង្វិលអតិបរមា (Nm @ rpm) |
450 @ 2250 |
ប្រព័ន្ធបាញ់ប្រេង |
បាញ់ប្រេងផ្ទាល់ GDI |
សម្ពាធបាញប្រេង (bar) |
200 |
អាំងឌុចស្យុង |
1 ទែរបូម៉ូណូរមូរ |
វិឡឺប្រេកាំង |
ដែកថែប |
ប្រេងរំអិល |
ស្នប់ប្រេងបំលាស់ទីផ្សេងគ្នា |
ប្រព័ន្ធកំណត់ពេល |
ខ្នើយជើងចាបពីលើច្រវាក់ឡាកាម 1 ជាមួយនឹង Multiair |
សមត្ថភាព |
|
សំទុះ 0-100 km/h (s) |
6.0 |
ល្បឿនអតិបរមា |
>240 |
ចម្ងាយជាន់ហ្វ្រាំងពី 100 ទៅ 0 km/h (m) |
36 |
ការស៊ីប្រេង និងការបំភាយឧស្ម័ន CO2 |
|
វដ្ដបន្សំ WLTP (l/100 km) |
TBC *រង់ចាំការបញ្ជាក់ថ្មី |
វដ្ដបន្សំ WLTP (g/km) |
231-252 |
ប្រព័ន្ធលេខ |
|
ប្រអប់លេខ |
ប្រព័ន្ធលេខស្វ័យប្រវត្តិប្រាំបីល្បឿន ZF |
អនុបាតស្ពឺប្រអប់លេខ |
ទី 1 5; ទី 2: 3.2; ទី 3: 2.14; ទី 4: 1.72; ទី 5: 1.31; ទី 6: 1.00; ទី 7: 0.82; ទី 8: 0.64; ថយក្រោយ: 3.46; ចុងក្រោយ: 3.27 |
ប្រព័ន្ធលេខ |
ប៉ុងពីរជាមួយនឹងប៉ុងការពាររអិលមេកានិចស្វ័យប្រវត្តិនៅកង់ក្រោយ |
បូម |
|
ខាងមុខ |
ស្លាបប្រចៀវភ្លោះ មានរបារការពារក្រឡាប់ |
ខាងក្រោយ |
របារការពារក្រឡាប់ពហុតំណ |
ហ្វ្រាំង |
|
ខាងមុខ |
ថាស 345x32 mm, ថ្គាមហ្រ្វាំង 2-ពីស្តុង |
ខាងក្រោយ |
ថាស 330x22 mm, ថ្គាមហ្វ្រាំង 1-ពីស្តុង |
វិមាត្រ និងទម្ងន់ |
|
សំបកកង់ខាងមុខ/ខាងក្រោយ |
265/50 R19 |
L x D x H (mm) |
5005 x 1981 x 1693 |
គម្លាតរវាងកង់មុខ និងកង់ក្រោយ (mm) |
3004 |
គម្លាតរវាងកង់សងខាងខាងមុខ/ខាងក្រោយ (mm) |
1631 / 1662 |
សមត្ថភាពផ្ទុកទម្ងន់ (l) |
580 |
ចំណុះធុងសាំង (l) |
80 |
ទម្ងន់ស្ដង់ដារ (kg) |
2090 |
Comments