កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) បានរៀបចំវេទិការសាធារណៈមួយស្តីអំពី “បច្ចុប្បន្នភាពឧស្សាហកម្មអចលទ្រព្យកម្ពុជា” នៅសណ្ឋាគា រសូហ្វីតែលភ្នំពេញ។ ព្រឹត្តិការណ៍នេះបានចូលរួមដោយអ្នកពាក់ព័ន្ធផ្សេងៗគ្នារួមមានអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយភ្នាក់ងារអចលនទ្រព្យ ស្ថាប័នហិរញ្ញវត្ថុ និងសាធារណៈជនទូទៅ។
នៅក្នុងការពិភាក្សាតុមូលស្តីពី “ឱកាស និងបញ្ហាប្រឈមលើការអភិវឌ្ឍន៍លំនៅដ្ឋាន” លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “អ្នកទាំងអស់គ្នាសុទ្ធតែត្រូវការលំនៅដ្ឋាន ដូច្នេះហេតុអ្វីបានជាយើងត្រូវទិញផ្ទះពីក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់? តើលក្ខ ខណ្ឌនេះមានសារៈសំខាន់ដូចម្តេចចំពោះអ្នកទិញ?”
អ្នកអភិវឌ្ឍន៍ត្រូវធ្វើអ្វីខ្លះដើម្បីទទួលបានអជ្ញាប័ណ្ណអភិវឌ្ឍន៍នៅកម្ពុជា?អ្នកស្រីលើកឡើងថា “ជាទូទៅមុនពេលចេញអាជ្ញាប័ណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ ជាពិសេសមួយទៀតគម្រោងអភិវឌ្ឍន៍ក៏ត្រូវមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ដើម្បីបង្ហាញដល់ក្រសួង។”
“ក្រសួងធ្វើការត្រួតពិនិតថាតើជាការភិវឌ្ឍន៍ត្រឹមត្រូវ នឹងអាចទទួលបានជោគជ័យឫក៏អត់នៅពេលអនាគត! ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើគម្រោងធ្វើការបំប៉ោងតម្លៃទីផ្សារដែរឬទេប្រសិនបើមានករណីនេះកើតឡើងក្រសួង នឹងចាត់វិធានការភ្លាមៗ។” នោះបើតាមការលើកឡើងរបស់លោកស្រីសុជាតា។
ក្នុងពេលនោះដែរ លោកស្រី សុជាតាក៏លើកឡើងដែរថា “ប្រសិនបើរកឃើញថាគម្រោងលក់ចេញទាបជាងតម្លៃទីផ្សារ នោះយើង(ក្រសួង)អាចជួបពិភាក្សាជាមួយម្ចាស់គម្រោងក្នុងការពិចារណាលើតម្លៃលក់ឡើងវិញ ធៀបទៅនឹងតម្លៃថ្លៃដើម និងការចំណាយផ្សេងៗទៀត ដើម្បីឲ្យគម្រោងលក់ចេញក្នុងតម្លៃសមរម្យមួយ។ ”
អ្នកស្រីបានបន្ថែមថា “នៅពេលចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ត្រូវមាន២%នៃប្រាក់ដើមទុនសរុប សម្រាប់ដាក់តម្កល់នៅធនាគារកម្ពុជា ឫធនាគារពាណិជ្ជណាមួយនៅក្នុងប្រទេសកម្ពុជា។ បើទោះបីប្រាក់ចំនួន២%ជាទឹកប្រាក់តិចតួចក៏ដោយ តែវាអាចបញ្ជាក់បានថាគម្រោងមិនធ្វើនំដោយឥតម្ស៉ៅ ហើយក៏ធ្វើឲ្យអតិថិជនមានទំនុកចិត្តផងដែរ។”
សរុបសេចក្តី លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានអាជ្ញាប័ណ្ណពីក្រសូួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណែកអ្នកទិញវិញគួរពិចារណាឲ្យបានម៉ត់ចត់មុនពេលទិញលំនៅដ្ឋានមួយ។ សូមគិតនៅក្នុងចិត្តជានិច្ចថាតើគម្រោងមានអាជ្ញាប័ណ្ណត្រឹមត្រូវដែរឬទេ ដើម្បីការពារផលប្រយោជន៍ របស់ខ្លួនផ្ទាល់ និងមិនចំណាយលុយចោលឥតប្រយោជន៍។”
សូមស្វែងរកបុរីចុងក្រោយបំផុត និងគម្រោងអភិវឌ្ឍន៍ថ្មីជាមួយRealestate.com.khថ្ងៃនេះ!
Comments