ជាទូទៅមនុស្សភាគច្រើនចង់រស់នៅក្នុងផ្ទះធំ ផ្ទះវីឡា ឬផ្ទះដែលមានទំហំទូលាយដោយសារគេជឿថាវា អាចធ្វើឲ្យអារម្មណ៍នៃការរស់នៅកាន់តែមានសុភមង្គល។ នេះប្រហែលជាការពិតមែនហើយ។ ប៉ុន្តែវាមិន មែនមានន័យផ្ទះដែលមានបន្ទប់តិច និងមានទំហំតូចមិនអាចផ្តល់ក្តីសុខឲ្យដល់ជីវិតនោះឡើយ។
ការពិតផ្ទះតូច ឬធំវាអាចធ្វើឲ្យអ្នកដែលជាម្ចាស់ផ្ទះទទួលបានអារម្មណ៍កក់ក្តៅដូចគ្នា និងអាចរស់នៅក្នុងជីវិតបែបទាន់សម័យដូចគ្នា។ ប៉ុន្តែប្រហែលជាផ្ទះទំហំតូច មានកន្លែងតូចចង្អៀត បន្តិច ដូច្នេះហើយម្ចាស់ផ្ទះត្រូវតែមានភាពឆ្លាតវៃក្នុងការរៀបចំផ្ទះតូច ឲ្យទៅជាលំនៅដ្ឋានល្អបំផុត។
ខាងក្រោមជាចំណុចខ្លះៗ ដែលអាចផ្លាស់ប្តូរការគិតបែបអវិជ្ជមានចំពោះផ្ទះដែលមានទំហំតូច៖
ទីតាំង
ទីតាំងជាកត្តាសំខាន់បំផុតសម្រាប់អចលនទ្រព្យ។ ទីតាំងកាន់តែល្អ យូនីតកាន់តែថ្លៃ ដូច្នេះយូនីត លំនៅដ្ឋានតូចៗល្មម បែបខុនដូ អាផាមេន ផ្ទះល្វែងជាន់លើជាជម្រើសអ្នកមានប្រាក់មានកំណត់។ បើទោះបីផ្ទះរបស់អ្នកមានទំហំតូចពិតមែន តែអ្នកទទួលបានចំណេញដ៏ច្រើនពីសក្តានុពល និងសេវាកម្មដែលមានស្រាប់នៃតំបន់លំនៅដ្ឋានរបស់អ្នក។ ហើយទាំងនេះប្រហែលជាអ្វីដែលអ្នកកំពុងតែត្រូវការចាំបាច់។
ឧទារណ៍ អ្នកមានផ្ទះ ដែលមានបន្ទប់គេងមួយនៅក្នុងសង្កាត់បឹងកេងកេង ១ ឬដូនពេញ អ្នកនឹងទទួលបានសេវាកម្មគ្រប់បែបយ៉ាងដូចជា៖ សាលារៀន មន្ទីរពេទ្យ ហាទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ ពិតណាស់អ្នកត្រូវការសេវាកម្មទាំងនេះ។
ប្លង់បន្ទប់ស្អាត
ទំហំបន្ទប់តូចមិនមែនតែងតែជាបញ្ហានោះទេ ប្រសិនបើវាមានប្លង់ ដែលមានរៀបចំដោយអ្នកជំនាញ ដែលបានបែងចែកច្បាស់លាស់នូវកន្លែងមុខងារសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងញ៉ាំអាហារ បន្ទប់ទឹក បន្ទបគេង និងរានហាលជាដើម។ ការរៀបចំប្លង់បានត្រឹមត្រូវ អ្នកនិងមិនមានអារម្មណ៍ថាផ្ទះរបស់អ្នក មានទំហំតូចនោះទេ។ ជាក់ស្តែងអ្នកអាចរកបានផ្ទះ ឬខុនដូប្រភេទជាមួយគម្រោង The View គម្រោង ឡាវីស្តារ និងគម្រោង CPEC Roman garden ជាដើម។
សម្រាប់បុរីវិញ នៅពេលបច្ចុប្បន្ននេះ ផ្ទះបែបនេះត្រូវបានអភិឌ្ឍន៍សាងសង់ចាប់ពី ៤ ម៉ែត្រ គុណ ៨ ម៉ែត្រឡើងទៅ។ វាតូចពិតមែន ប៉ុន្តែប្លងផ្ទះស្អាតគួរសម។
ចេះរៀបចំ និងដេគ័របន្ថែម
បើអ្នករៀបចំ អ្នកនឹងទទួលបានបន្ទប់ស្អាត។ ការរៀបចំសំដៅដល់ការតុបតែលម្អឲ្យបន្ទប់នីមួយៗ មានភាពទាក់ទាញជានិច្ច។ ពោលគឺការបោសសម្អាតបន្ទប់នីមួយឲ្យស្អាត ការតុបតែទ្វារ និងផ្លូវចូល ការលាបពណ៌បន្ថែម ការដាក់កម្រាលព្រំនៅមុខទ្វារផ្ទះ មានផើងផ្ការ ឬដាំកូនរុក្ខជាតិឱ្យមានសណ្តាប់ធ្នាប់ និងស្រស់ស្អាត។ ក្រៅពីនេះវាក៏ទាមទាឲ្យចេះរៀបចំប្រភពទឹក ឬសួន ដោយរៀបចំឱ្យមានរបៀប ហើយនៅក្នុងបន្ទប់គួរប្រើកញ្ចក់ដើម្បីឲ្យបន្ទប់មើលទៅលូលាយ។
អ្នកនឹងកាន់តែពេញចិត្ត បើសិនបើក្នុងផ្ទះរបស់អ្នកមានការិយាល័យសម្រាប់ធ្វើការងារ ឬអានសៀវភៅ។
អ្នកប្រហែលជាកំពុងស្វែងរកទិញផ្ទះហើយមើលទៅ សូមចូលទៅកាន់ Realestate.com.kh ដើម្បីមើលគម្រោងបុរី ខុនដូ ឬគម្រោងថ្មីៗជាច្រើន!
Comments