+85561 777 090
Logo
Lorn City Group សម្ពោធឲ្យដំណើរការផ្សារទំនើប TL Sky Mall កាលពីខែកុម្ភៈនេះ
Updated on: June 5, 2022, 11:57 a.m.
Published on: March 10, 2020, 10:34 a.m.

Lorn City Group សម្ពោធឲ្យដំណើរការផ្សារទំនើប TL Sky Mall កាលពីខែកុម្ភៈនេះ


កាលពីខែកុម្ភៈកន្លងទៅទៅក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្អឈ្មោះ Lorn City Group បានសម្ពោធដាក់ឲ្យដំណើរការផ្សារទំនើបរបស់ខ្លួនដែលមានឈ្មោះថា TL Sky Mall ក្នុងគោលបំណងបង្កភាពងាយស្រួលទៅដល់ប្រជាជនរស់នៅក្នុងគម្រោងបុរីរបស់ខ្លួន។

TL Sky Mall គឺគម្រោងផ្សារទំនើបដំបូងគេបង្អស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាខណ្ឌមួយក្នុងចំណោម ខណ្ឌទាំងអស់នៅក្នុងរាជធានីភ្នំពេញដែលកំពុងមានការអភិវឌ្ឍខ្លាំងបំផុតនាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយវត្តមាននៃគម្រោងអភិវឌ្ឍជាច្រើន រួមមាន លំនៅដ្ឋាន ហេដ្ឋានរចនាសម្ព័ន្ធ អគារពាណិជ្ជកម្ម និងគម្រោងជាច្រើនផ្សេងទៀត។

គម្រោងមួយក្នុងចំណោមគម្រោងជាច្រើននោះគឺបុរី Lorn City Lotussana ជាគម្រោងទី២ របស់ Lorn City Group សាងសង់លើផ្ទៃដីអភិវឌ្ឍសរុប១០ហិចតា ដែលមានចម្ងាយត្រឹមតែ៦០០ ម៉ែត្រប៉ុណ្ណោះពីរង្វង់មូលចោមចៅ ដែលជាចំណុចប្រសព្វរវាងផ្លូវជាតិលេខ៣ និងលេខ៤។

គ្រោងបញ្ចប់នៅខែមិថុនាឆ្នាំ២០២១នេះ គម្រោង Lorn City Lotussana មានផ្ទះសរុបចំនួន១៤៨ខ្នង ជាប្រភេទផ្ទះអាជីវកម្ម និងវីឡាកូនកាត់ បែងចែកជា៤ប្រភេទផ្សេងគ្នា រួមមាន៖ ផ្ទះប្រភេទ Cherry Lotussana, Blue Star Lotussana, Chawan Lotussana និង Asiatic Lotussana ជាមួយតម្លៃលក់ចាប់ផ្ដើមចាប់ពី ៩៨.៨០០ ដុល្លារ។

ផ្សារទំនើប TL Sky Mall មានទីតាំងស្ថិតនៅបណ្ដាយផ្លូវជាតិលេខ៣ចំងាយត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះពីបុរី Lorn City Lotussana ក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ផ្សារទំនើបនេះមានហាងទំនិញគុណភាពល្អ និងផលិតផលម៉ាក់ល្បីច្រើនមុខ និងសេវាកម្មចម្រុះជាច្រើនដូចជា៖ ភោជនីយដ្ឋាន កន្លែងសម្រាប់ក្មេងលេង រោងកុន និងហាងកាហ្វេ។

គម្រោងផ្សារទំនើប TL Sky Mall ស្ថិតក្នុងទីតាំងមានសក្ដានុពលខ្ពស់ក្នុងតំបន់ទីប្រជុំជន ជិតសាលារៀន មន្ទីរពេទ្យ តំបន់ពាណិជ្ជកម្ម ក្រុមហ៊ុន អាគាររដ្ឋាភិបាល​ និងរោងចក្រ។

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៤ និង ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

 

 

Comments