ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 (Cambodia Real Estate Expo 2022) ដែលនឹងមកដល់នាខែក្រោយថ្ងៃទី02-03 កក្កដា ជាភាពរីករាយបំផុតមួយសម្រាប់វិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ឱកាសច្រើនសម្រាប់វិនិយោគិនមិនថាខ្មែរ ឬបរទេស ម្ចាស់អភិវឌ្ឍន៍គម្រោងនានា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនល្បីៗជាច្រើនផ្សេងទៀត ។ល។ អាចបង្ហាញវត្តមានរបស់ពួកគេនៅកន្លែងតែមួយដើម្បីផ្តល់ផលិតផល ឬសេវាកម្មរបស់ខ្លួនទៅកាន់អតិថិជនគោលដៅរៀងៗខ្លួន ។
ក្នុងនោះផងដែរ សម្រាប់អ្នកដែលត្រៀមនឹងចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុងអំឡុងថ្ងៃតាំងពិព័រណ៍ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា « LOUISE » មានមូលដ្ឋាននៅទីក្រុងមែលប៊នក៏នឹងត្រៀមដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេក្នុងសាលតាំងពិព័រណ៍ផងដែរ ។
LOUISE ផ្តល់ជូនអ្វីគ្រប់យ៉ាងគ្រប់តម្រូវការ
LOUISE ជាក្រុមហ៊ុនអចលនទ្រព្យលំនៅឋានថ្មី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ត្រៀមនឹងបង្ហាញជូននូវឱកាសដ៏ល្អសម្រាប់លោកអ្នកវិនិយោគដែលកំពុងស្វែងរកឱកាសនៅក្រៅប្រទេស និងក្នុងប្រទេសអូស្ត្រាលី!
- មានទីតាំងស្ថិតនៅមន្ទីរពេទ្យ Alfred ដែលជាតំបន់មានប្រជាប្រិយមួយក្នុងប្រទេសអូស្ត្រាលី
- ចម្ងាយត្រឹមតែ 10 នាទីប៉ុណ្ណោះពីសកលវិទ្យាល័យកំពូលៗក្នុងប្រទេសអូស្ត្រាលី រួមមាន Melbourne Uni & RMIT
- ត្រឹមតែ 2 គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងមែលប៊ន
- សាងសង់ដោយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត និងមានបទពិសោធន៍ក្នុងប្រទេសអូស្ត្រាលី
ក្នុងនាមជាគម្រោងថ្មីបំផុតមួយនៅក្នុងតំបន់កណ្តាលទីក្រុងមែលប៊ន ដែលអាចរីករាយនឹងបច្ចេកវិទ្យាថ្មីៗ និងការរចនាចុងក្រោយបំផុតសម្រាប់លំនៅឋានបែបទំនើប ។ LOUISE ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cera Stribley ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីបង្ហាញពីអារម្មណ៍ក្នុងការស្នាក់នៅលំនៅឋានដែលបំផុសគំនិតដោយទាំងបេតិកភណ្ឌប្រចាំសង្កាត់ និងអគារសហសម័យសម្រាប់សម្គាល់តំបន់នាថ្ងៃអនាគត ។
ការវិនិយោគនៅទីក្រុងមែលប៊នជាការវិនិយោគសម្រាប់ពេលអនាគត
ជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងទីផ្សារការងារដ៏រឹងមាំ ដែលជាកត្តាធ្វើឱ្យទីក្រុង Melbourne ក្លាយទៅជាទីក្រុងដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលី ។ វិស័យឯកជន និងសាធារណៈរបស់ទីក្រុងមែលប៊នកំពុងវិនិយោគយ៉ាងច្រើនជាបន្តបន្ទាប់ដូចជា ការអប់រំ, ឱសថ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
គួរកត់សម្គាល់ថា ទីក្រុងមែលប៊នបានទាក់ទាញវិនិយោគិនលោកខាងលិច និងអាស៊ីជាច្រើនរួចមកហើយសម្រាប់អ្នកដែលចង់បង្កើតគ្រួសារនៅក្នុងទីក្រុង ។ យ៉ាងណាមិញ សកលវិទ្យាល័យចំនួន 2 ក្នុងចំណោមសកលវិទ្យាល័យកំពូលទាំង 100 មានទីតាំងនៅទីក្រុង Melbourne ដែលមានសកលវិទ្យាល័យ Melbourne និងសកលវិទ្យាល័យ Monash ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់និស្សិតក្នុងការសិក្សានៅក្នុងស្ថាប័នអប់រំលំដាប់កំពូលនៅលើពិភពលោក ។
ការផ្តល់ជូនពិសេសៗពី LOUISE មានតែក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022តែប៉ុណ្ណោះ
LOUISE នឹងមានការផ្តល់ជូនផ្តាច់មុខជាច្រើនក្នុងអំឡុងពេល EXPO 2022 ក្នុងនាមជាអ្នកតាំងពិព័រណ៍អចលនទ្រព្យបរទេសសម្រាប់ភ្ញៀវរបស់ខ្លួន។ ជាការពិត អ្នកចូលរួមពិព័រណ៍ EXPO 2022 នឹងទទួលបានការទស្សនាពិធីសម្ពោធផ្តាច់មុខរបស់ LOUISE ។
ការតាំងពិព័រណ៍ EXPO 2022 មិនខុសពីព្រឹត្តិការណ៍មុនៗដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នោះឡើយ ។ ព្រឹត្ត្តការណ៍នេះនឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ក្នុងរយៈពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 2-3 ខែកក្កដា ឆ្នាំ2022 នៅសាលពិព័រណ៍ដ៏ធំ The Premier Center Sen Sok ។
Comments