តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន MAKRO (CAMBODIA) COMPANY LIMITED ក្នុងការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីដែលមានទុនប្រមាណ១២,៧លានដុល្លារ ។
ម៉ាក្រូ បានដំណើរការពង្រីកចំនួនសាខាដើម្បីចែកចាយផលិតផលឧបភោគបរិភោគដល់អតិថិជនសមាជិកដែលជាអ្នកប្រកការងារដែលរួមមានអ្នកលក់រាយ អ្នកប្រកបពាណិជ្ជកម្មបែបភោជនីយដ្ឋាន សណ្ឋាគារ និងអាជីវកម្មម្ហូបអាហារ រួមទាំងអ្នកប្រកអាជីវកម្មបែបសេវាកម្ម រួមទាំងទីភ្នាក់ងាររដ្ឋាភិបាល ឬស្ថាប័ន និងអាជីវកម្មផ្សេងទៀត ។
គួរបញ្ជាក់ផងដែរថា MAKRO (CAMBODIA) COMPANY LIMITED ដែលទើបតែត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូន សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១២,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦១កន្លែង ៕
Comments