+85561 777 090
Logo
គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣
Updated on: May 11, 2023, 9:59 a.m.
Published on: May 9, 2023, 7:18 a.m.

គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣


គម្រោងមានជ័យ រ៉េស៊ីដិនស៍ អភិវឌ្ឍដោយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ជាគម្រោងលំនៅឋានដ៏ប្រណិតភាពដែលស្ថិតនៅក្នុងតំបន់ប្រកបដោយសក្តានុពលក្នុងរាជធានីភ្នំពេញ។ គម្រោងត្រូវបានបើកលក់ជាផ្លូវការ សម្រាប់អ្នកដែលមានបំណងចង់ទិញលំនៅឋានសម្រាប់ការប្រកបអាជីវកម្ម និងការរស់នៅ ប្រកបដោយឧត្ដមភាព និងភាពស៊ីវីល័យ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។


ប្រភេទលំនៅឋានទាំងអស់របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ នឹងផ្តោតសំខាន់លើការរស់នៅរបស់អតិថិជន។ រួមបញ្ចូលការរចនាបែបទំនើប និងស៊ីវិល័យ បែបបស្ចិមប្រទេស ផ្សារភ្ជាប់ជាមួយការច្នៃប្រឌិតបរិបទបែបថ្មី បំពាក់នូវសម្ភារបរិក្ខារទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅដ៏ទាន់សម័យ បរិវេណរស់នៅដ៏ធំទូលាយ មានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ នឹងមានសួនច្បារទំហំជាង ០.៦ ហិកតា ដែលជាសួនច្បារធំបំផុតនៃគម្រោងលំនៅឋាន ឬគម្រោងពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវ ៦០មនេះ។

គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំសម្បើមមួយនៅលើផ្ទៃដីទំហំ ២០ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់នឹងផ្សារទំនើប អុីអន ម៉ល មានជ័យ (AEON 3)ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដោយលោកអ្នកអាចធ្វើដំណើរតាមរយៈថ្មើរជើងពីគម្រោងតែម្ដង។

គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ មានជម្រើសវីឡាដល់ទៅ ៤ ប្រភេទ និងហ្សបហោស៍ដល់ទៅ ២ ប្រភេទ ដែលជម្រើសវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និង វីឡាព្រីនសេស ខណៈដែលជម្រើស ហ្សបហោស៍ មាន ហ្សបហោស៍ និង ហ្សបហោស៍ស្ពេសហ្សល។ លំនៅឋាន ហ្សបហោស៍របស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ទាំងអស់គឺបែរមុខទៅកាន់ផ្សារទំនើប AEON 3 ដែលល្អបំផុត សម្រាប់ការប្រកបអាជីវកម្មលក់ផ្សេងៗ ក៏ដូចជាការរស់នៅដោយសុខដុមរមនាផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ 078 / 086 / 090 72 77 88

Comments