+85561 777 090
Logo
ការបោះឆ្នោតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាសម្រាប់ឆ្នំា ២០១៧-២០១៨
Updated on: June 6, 2022, 5:06 p.m.
Published on: November 30, 2016, 4:21 a.m.
Realestate News

ការបោះឆ្នោតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាសម្រាប់ឆ្នំា ២០១៧-២០១៨


Horizontal-Ribbon-Editorial

ជម្រាបសួរ! សូមស្វាគមន៍មកកាន់កម្មវិធី Realestate.com.khTV ថ្ងៃនេះពួកយើងមានកិត្តិយស នំាមកជូននូវព្រឹត្តិការណ៍ការបោះឆ្នោតប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

សមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា និងរៀបចំព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានសមាគមសម្រាប់ឆ្នំា ២០១៧-២០១៨ មានបេក្ខភាពចំនួន៤រូបបានឈរឈ្មោះជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

បេក្ខភាពប្រធានសមាគមទំាង៤រូបបានបង្ហាញពីចំណាប់អារម្មណ៍ និងផ្ញើសារជាគោលនយោបាយក្នុងការដឹកនំាសមាគមន៍ទៅកាន់ម្ចាស់សន្លឹកឆ្នោតរបស់ខ្លួនតាមរយៈ Realestate.com.kh

បេក្ខភាពប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាមាន៤រូប៖
លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុន Town City លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate អ្នកស្រី Grace Rachny Fong នាយិកានៃក្រុមហ៊ុន Century21 Cambodia លោក ស៊ន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate

សូមជម្រាបផងដែរថាបេក្ខភាពទំាង៤រូបខាងលើ មានវិជ្ជាជីវៈនិងបទពិសោធន៍ជាច្រើនឆ្នំានៅក្នុងវិស័យអចលនទ្រព្យពួកគាត់សុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន។ តើបេក្ខភាពរូបណានឹងក្លាយជាប្រធានថ្មីនៃសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា?

នៅថ្ងៃទី០៣ខែធ្នូឆ្នំា២០១៦ខាងមុខនេះលោកអ្នកនឹងដឹងថានរណាជាប្រធានថ្មីនៃសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា!
តាមដានព័ត៌មានថ្មីៗទាកទងនឹងអចលនទ្រព្យកម្ពុជាតាមរយៈ Realestate.com.kh
borey-ads-580-x-90-khmer

Comments