(រូបភាពពីលើអាកាសនៃតំបន់ជ្រោយចង្វារក្នុងពេលបច្ចុប្បន្ន / Realestate.com.kh)
មានប្រជាជនសរុបចំនួនត្រឹមប្រមាណ ៧១,៥០៦ នាក់ និង ផ្ទៃដីសរុប ៨,៣៩៩ ហិចតា ខណ្ឌជ្រោយ ចង្វារដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៤ ដោយកាត់ចេញពីខណ្ឌឬស្សីកែវ បានកំពុងក្លាយជា ខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញដែលមានសក្ដានុពលខ្លាំងបំផុត និង មានការរីកចម្រើនយ៉ាងឆាប់រហ័សជាពិសេសលើវិស័យអចលនទ្រព្យ។
ជាក់ស្ដែងខណ្ឌជ្រោយចង្វារបានទាក់ទាញគម្រោងអភិវឌ្ឍធំៗជាច្រើនរួមមាន អគាលំនៅដ្ឋាន ពាណិជ្ជកម្ម ផ្សារ និង ទីក្រុងរណបជាច្រើន។ ថ្មីៗនេះក្រុមហ៊ុនវិនិយោគផ្នែកអចលនទ្រព្យ Morganford Group ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនបានប្រកាសពីគម្រោងអភិវឌ្ឍចម្រុះរបស់ខ្លួន ដែលមានឈ្មោះ Morgan EnMaison ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ។
Morgan EnMaison គឺជាគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះថ្មីមួយដែលមានទុនវិនយោគរហូតទៅដល់ ១៦០ លានដុល្លារអាមេរិច។ គម្រោងនេះទើបតែត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាក់ និង ជាពិសេសការផ្ដល់កិត្តិយសចូលរួមពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។
អំពីគម្រោង Morgan EnMaison
គម្រោង Morgan EnMaison នឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបប្រមាណ ២៥,០០០ ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតក្នុងតំបន់ទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់កំពុងមាកការរីកលូត លាស់លឿនបំផុតនៅក្នុងទីក្រុង។
គម្រោង Morgan EnMaison ទាំងមូលមានអគារសរុបទាំងអស់ចំនួន ៥ ដោយ អគារចំនួន ២ មានកម្ពស់ ៤៧ ជាន់ និង អគារចំនួន២ទៀតមានកម្ពស់ ៥៤ ជាន់ និង អគារមួយទៀតដែលខ្ពស់ជាង គេមានកម្ពស់រហូតទៅដល់ ៧០ជាន់។ សម្រាប់គម្រោងទាំងមូលមានយូនីតសរុបរហូតទៅដល់ ៦,០៤៦ ជាមួយ ៣៩ ភាគរយនៃផ្ទៃគម្រោងទាំងមូលត្រូវបានអភិវឌ្ឍជាសួនច្បារបៃតង។
តាមកាលបរិច្ឆេទកំណត់ គម្រោង Morgan EnMaison នឹងត្រូវបញ្ចប់ ការសាងសង់ និងប្រគល់ផ្ទះ ជាផ្លូវការនៅឆ្នាំ២០២២ ខាងមុខ។
លក្ខណៈពិសេសរបស់គម្រោង Morgan EnMaison
អ្វីដែលពិសេសបំផុតចំពោះ គម្រោង Morgan EnMaison គឺថាគម្រោងនេះមានសាងសង់ កន្លែងចតឧទ្ធម្ភាគចក្រលើដំបូលអគារកម្ពស់ ២២០ ម៉ែត្រ និងមានក្លឹបប្រណីតលើអាកាស ដែលអាចផ្តល់ជូននូវបទពិសោធន៍ប្លែកអារម្មណ៍ ដើម្បីបំពេញតាមតម្រូវការរបស់អភិជន និងអ្នកជំនួញ។
មិនត្រឹមតែជាគម្រោងលំនៅដ្ឋានប៉ុណ្ណោះទេ Morgan EnMaison ក៏នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដ៏ធំមួយ ភ្ជាប់មកជាមួយសេវាកម្មផ្សេងៗដូចជា៖ អគារការិយាល័យ សណ្ឋាគារ ផ្សារទំនើបលំដាប់ពិភពលោក អាងហែលទឹក ភោជនីយដ្ឋាន ហាងកាហ្វេ ក្លឹប បារ កន្លែងហាត់ប្រាណ សូណា និង សួនច្បារលើអាកាស។ គ្រប់អគារនីមួយៗមានបំពាក់ជណ្តើរយន្តល្បឿនលឿន ជាមួយសេវាសន្តិសុខ ២៤ ម៉ោង និងមានចំណតរថយន្តរហូតទៅដល់២,០០០ កន្លែង។
ហេតុអ្វី Morganford Group ជ្រើសរើសតំបន់ជ្រោយចង្វារ?
តាមការបញ្ជាក់ពីក្រុមហ៊ុន Morganford Group មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តជ្រើសយកតំបន់ ជ្រោយចង្វារសម្រាប់ធ្វើការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ពីព្រោះដោយសារមើលឃើញពី សក្ដានុពល និង ការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងតំបន់នេះ។
លក្ខណៈពិសេសមួយចំនួនរបស់តំបន់ជ្រោយចង្វារមានដូចជា៖
- នៅជិតកន្លែងអប់រំល្បីៗជាច្រើន ទាំងជាតិ និង អន្តរជាតិ ដូចជា៖ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងសាលាអន្តរជាតិអូស្រ្តាលីភ្នំពេញ។
- តភ្ជាប់ដោយផ្លូវជាតិលេខ ៦A ដែលជាផ្លូវដ៏សំខាន់ភ្ជាប់ទៅតាមបណ្តាខេត្តនានា
- នៅជិតកន្លែងផ្តល់សេវាវេជ្ជសាស្រ្តធំៗដូចជា មន្ទីរពេទ្យសាន់រ៉ាយជប៉ុន និងមន្ទីរពេទ្យកាល់ម៉ែត
- ព័ទ្ធជុំវិញទៅដោយ ភោជនីដ្ឋានល្បីៗ ហាងកាហ្វេ ផ្សារទំនើប និង មជ្ឈមណ្ឌលកំសាន្ដជាច្រើន
- នៅជិតតំបន់កំសាន្ដជាច្រើនដូចជា៖ សាហ្វារីវើល សួនទឹក ពហុកីឡាដ្ឋានជាតិថ្មីមរតកតេជោ កោះដាច់ និង តំបន់ជាច្រើនទៀត
- នៅក្បែរស្ពានឆ្លងកាត់ទន្លេគឺ ស្ពានមិត្តភាពកម្ពុជាជប៉ុន និង ស្ពានមិត្តភាពកម្ពុជាចិន ដែលជួយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទាំងចេញ និង ចូលតំបន់កណ្ដាលទីក្រុង
ឱកាសចំណេញខ្ពស់
ជាការពិតណាស់ ផ្ទះនៅក្នុងគម្រោង Morgan EnMaison មានលក្ខណៈប្រណីត ដោយមានការរចនាកំរិតស្តង់ដារអន្តរជាតិ និង បានជ្រើសរើសយកក្រុមហ៊ុនស្ថាបត្យកម្ម និងសំណង់ដ៏ធំមួយឈ្មោះថា ZHUBO DESIGN & EDGC ឲ្យធ្វើការលើផ្នែកស្តង់ដារ និងសោភ័ណភាព
យូនីតនៅក្នុងគម្រោង Morgan EnMaison មានតម្លៃចាប់ពី ៩ ម៉ឺនដុល្លារឡើងទៅ ជាមួយការបង់ប្រាក់កក់ដំបូងត្រឹមតែ ៣ ពាន់ដុល្លារតែប៉ុណ្ណោះ។
ក្រុមហ៊ុនបានដាក់ការវាយតម្លៃខ្ពស់ចំពោះផលចំណេញត្រលប់ពីការវិនិយោគជាមួយគម្រោង Morgan EnMaison។ ដោយផ្នែកលើទីផ្សារក្នុងតំបន់ជាទូទៅ អ្នកអាចនឹងទទួលបានផលចំណេញប្រហែល ២០% ពីការលក់ចេញវិញនៅពេលអនាគត៕
ស្វែងយល់បន្ថែមអំពីគម្រោង Morgan EnMaison សូមចុចត្រង់នេះ!
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះ សូមទាក់ទងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែលមកកាន់ info@realestate.com.kh។
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។
សម្រាប់កម្មវិធី iOS និង Android។
Comments