+85561 777 090
Logo
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងសាងសង់​នៅឆ្នាំ២០១៨
Updated on: June 6, 2022, 5:06 p.m.
Published on: May 5, 2016, 6:14 p.m.
Realestate News

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនឹងសាងសង់​នៅឆ្នាំ២០១៨


កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ម្សិលមិញនៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក Li Keqiang នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន។ ភាគីកម្ពុជា និងចិនបានចុះកិច្ចហត្ថលេខាលើអនុសារណយោគយល់ថ្មីចំនួន ១៩  ពោលគឺផ្តោតសំខាន់លើការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងវិស័យសុខាភិបាល។

យោងតាមគេហទំព័រព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងនឹងសាងសង់​មានប្រវែង១៩០,៦៣គីឡូម៉ែត្រទទឹង២៤ ម៉ែត្រសាងសង់ដោយក្រុមហ៊ុនចិនជាទម្រង់ BOT ត្រូវបានចាត់ជាគម្រោងអាទិភាពសម្រាប់ឆ្នាំ ២០១៨។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទានផ្លូវការសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុត្រូវបានធ្វើឡើងរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានជាមួយភាគីចិនតំណាងដោយលោក Liu Qitao ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន។

គម្រោងសាងសង់ផ្លូវល្បឿនលឿននេះនឹងត្រូវសាងសង់ដោយវិនិយោគិនចិននៅឆ្នាំ២០១៨ជាផ្លូវមាន០៤គន្លង មានប្រវែងសរុប១៩០,៦៣គីឡូម៉ែត្រចេញពីភ្នំពេញរហូតដល់ខេត្តព្រះសីហនុជាផ្លូវថ្មីទាំងស្រុងដែលផ្លូវនោះមានទទឹង ២៤ម៉ែត្រក្រាលកៅស៊ូ AC មានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស មានទីតាំងឈប់សម្រាក មានរបងបាំងសងខាងផ្លូវ។

បច្ចុប្បន្នផ្លូវជាតិលេខ៤បានដើរតួយ៉ាងសំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា ហើយបន្ទាប់ពីបញ្ចប់ការសាងសង់រួចផ្លូវល្បឿនលឿននេះនឹងកាន់តែជួយសម្រួលដល់ចរន្តដឹកជញ្ជូនទំនិញ និងការធ្វើ ដំណើរទូទៅឲ្យកាន់តែមានភាពងាយស្រួល។ ពាក់ព័ន្ធនឹងវិស័យទេចរណ៍ នឹងជម្រុញកំណើនអ្នកទស្សនានៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត។  លើសពីនេះទៀតវិស័យអចលនទ្រព្យនៅតាម បណ្តោយផ្លូវជាតិថ្មីនេះនឹងកាន់តែរីកចម្រើនពិសេសកំណើននៃការវិនិយោគនៅក្នុងខេត្តព្រះសីហនុ​នឹងកាន់តែប្រសើរឡើង។

ស្វែងរកព័ត៍មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh
ស្វែងរកអចលនទ្រព្យសម្រាប់លក់ជួលតាមរយៈ Realestate.com.kh

Comments