+85561 777 090
Logo
លាហើយទឹកលិចផ្លូវ ! រដ្ឋចំណាយ១១០លានដុល្លារកែផ្លូវជាតិ១នេះកុំឱ្យស្ទះ និងលិចទឹកទៀត
Updated on: June 7, 2022, 4:02 a.m.
Published on: March 9, 2022, 4:26 a.m.

លាហើយទឹកលិចផ្លូវ ! រដ្ឋចំណាយ១១០លានដុល្លារកែផ្លូវជាតិ១នេះកុំឱ្យស្ទះ និងលិចទឹកទៀត


ផ្លូវជាតិ​លេខ​៤​ដែល​បច្ចុប្បន្ន​កំពុង​តែ​មានការ​ធ្វើ​ចរាចរណ៍​រាល់ថ្ងៃ​ដែល​ធ្វើ​ឱ្យ​មានការ​កកស្ទះ ហើយ​មិនតែប៉ុណ្ណោះ​ក៏​មានការ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​នា​ពេល​កន្លង​ទៅ​នេះ ។ ថ្មី​ៗ​នេះ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តីជូនដំណឹង​ថ្មី​ដោយ​ធ្វើការ​ស្ថាបនា និង​ពង្រីក​ផ្លូវជាតិ​លេខ​៤​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កំពុង​តែ​កើត​មាន ។

ការជន់លិចលើផ្លូវជាតិលេខ៤ (ឆ្នាំ២០២០)

តាម​ប្រភព​សេចក្តីជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បានឱ្យ​ដឹង​ថា គម្រោង​ស្ថាបនា និង​ព​ង្រឹ​ក​ផ្លូវជាតិ​លេខ​៤​នេះ​ធ្វើ​ឡើង​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារពិភពលោក (១១០​លាន​ដុល្លារ​) តាម​រយៈ​គម្រោង​លេខ IDA Credit. 6279-KH សម្រាប់​ធ្វើការ​ស្ថាបនា និង​ព​ង្រឹ​ក​ផ្លូវជាតិ​លេខ​៤ ដើម្បី​ធន់​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បង្កើន​សុវត្ថិភាព​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។

តាម​រយៈ​សេចក្តីជូនដំណឹង​ដដែល​បានឱ្យ​ដឹងផង​ដែរ​ថា ក្រសួង​នឹង​ចាប់ផ្តើម​ធ្វើការ​ពង្រីក និង​ជួសជុល​ផ្លូវជាតិ​លេខ​៤​នេះ ចាប់ពី​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល (​គ​.​ម ១៩ + ៧០០) និង​បញ្ចប់​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ( គ​.​ម ២១៥ + ៨០០) ។

National Road 4

ក្រសួង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ការ​ស្ថាបនា និង​ពង្រីក​ផ្លុ​វ​ជាតិ​លេខ​៤​គឺ​មានការ​ពង្រីក​ផ្លូវ​កៅស៊ូ​បច្ចុប្បន្ន​ពី​ទទឹង​៧​ម៉ែត្រ​ឡើង​ទៅ​១០​ម៉ែត្រ​, ការងារ​ពង្រីក​ស្ពានបេតុង និង​លូ​ចំនួន​៤៦​ទីតាំង និង​ការងារ​ស្ថាបនា​ស្ពាន​ថ្មី​ចំនួន​០៨​ទីតាំង ដើម្បី​ធានា​ដល់​ការ​ធ្វើ​ចរាចរណ៍​គ្រប់​រដូវ​កាលដែល​ឆ្នាំ​ខ្លះ​ត្រូវ​ទឹកជំនន់​ជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៤ ។ ហើយ​រយៈពេល​នៃ​ការងារ​ស្ថាបនា និង​ជួល​ជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤​នេះ​ធ្វើ​ឡើង​ចាប់ពី​ខែធ្នូ ឆ្នាំ​២០២១ រហូត​ដល់​ខែធ្នូ ឆ្នាំ​២០២៦ ខាង​មុខ ៕

Comments