+85561 777 090
Logo
ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ
Updated on: January 16, 2023, 7:30 a.m.
Published on: January 16, 2023, 7:30 a.m.

ជិត​លែង​ស្ទះ​ហើយ ! ស្ពាន​ថ្មី​ឆ្លងកាត់​ទន្លេសាប​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​សម្រេច​បាន​៩៣%​ហើយ


ការដ្ឋាន​សាងសង់​ស្ពានបេតុង​ឆ្លងកាត់​ទន្លេសាប​ស្រប​នឹង​ស្ពាន​បា​ឡេ​នៅ​ចំណុច​មុខ​ឃ្លាំង​សាំង​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ ត​ភ្ជាប់​ទៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដែល​សាងសង់​ដោយ​ក្រុមហ៊ុន OCIC បាន​ឈាន​ដល់​កា​រត​ភ្ជាប់​តួ​ស្ពាន​ហើយ ដោយនៅ​ព្រឹក​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ភ្ជាប់​ស្ពានបេតុង​ខ្សែកាប​នេះ ។

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ គិត​ត្រឹម​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៣ នេះ​ការដ្ឋាន​សាងសង់​ស្ពានបេតុង​ខ្សែកាប​ឫស្សី​កែវ​សម្រេច​បាន​៩៣% ហើយ​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ដើម​ខែមេសា ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។​

សូម​បញ្ជាក់​ផង​ដែរ​ថា ស្ពាន​នេះ​សាងសង់​ដោយ​ក្រុមហ៊ុន OCIC ដោយ​ប្រើ​រយៈពេល ២៨​ខែ ដែល​ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប មាន​ប្រវែង​៩២២​ម៉ែត្រ ទទឹង​២០,៥​ម៉ែត្រ ចិញ្ចើម​ស្ពាន​សម្រាប់​ថ្មើរជើង​មាន​ទទឹង​១,២៥​ម៉ែត្រ​សងខាង កម្ពស់​សរសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​ធៀប​នឹង​កម្រាល​ស្ពាន​៣៤​ម៉ែត្រ ។

សរសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​សរសរ​ចំនួន​៤, គន្លង​ខ្សែ​យានយន្ត​ទទឹង ៣.៧៥​ម៉ែត្រ​, គន្លង​ធ្វើ​ចរាចរ ២​ខ្សែ ទៅ និង​២​ខ្សែ មក​, កម្ពស់​នាវាចរ​ក្រោម​ស្ពាន​អតិបរមា​នៅ​រដូវវស្សា ១០.៥​ម៉ែត្រ​, កម្ពស់​នាវាចរ ក្រោម​ស្ពាន អប្បរ​មា នៅ​រដូវប្រាំង ២០,៥​ម៉ែត្រ បំពាក់​បង្គោល​ភ្លើង​បំភ្លឺ និង​ដាក់​ស្លាក​សញ្ញា​ចរាចរ ។

ក្រោយ​ការ​ស្ថាបនា​រួចរាល់ ស្ពានបេតុង​ខ្សែកាប​នេះ​នឹង​បង្កើត​លំហូរ​ចរាចរ​ថ្មី​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ នៃ​ខណ្ឌឫស្សីកែវ និង​ផ្លូវជាតិ​លេខ​៦ នៃ​ខណ្ឌ​ជ្រោយចង្វា ហើយ​ក៏​ជា​ការ​បង្កើត​ផ្លូវ​ថ្មី​ត​ភ្ជាប់​ចរាចរ​ក្នុង​ទីក្រុង​ទៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផង​ដែរ ៕

Comments