+85561 777 090
Logo
ដី​កាន់តែ​ឡើងថ្លៃ ! ៣​គម្រោង​បោះទុន​ជាង​១២​លាន​ដុល្លារ​បង្កើត​ការងារ​ជិត​៤០០០​កន្លែង​លើ​ទឹកដី​កំពង់ស្ពឺ
Updated on: June 6, 2022, 2:09 p.m.
Published on: April 6, 2022, 4:18 a.m.

ដី​កាន់តែ​ឡើងថ្លៃ ! ៣​គម្រោង​បោះទុន​ជាង​១២​លាន​ដុល្លារ​បង្កើត​ការងារ​ជិត​៤០០០​កន្លែង​លើ​ទឹកដី​កំពង់ស្ពឺ


តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជា​ច្រើន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ៖

កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២២ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដល់​ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែល​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ២,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៦០៣​កន្លែង ។

រីឯ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២២ វិញ​បាន​ចុះបញ្ជី​វិនិយោគ​សម្រាប់​ក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែល​ជា​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រំលេច ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ ៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១.៦២០​កន្លែង ។

ចំណែកឯ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ កន្លងទៅនេះតាម​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ របស់​ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​រំដួល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ក្នុង​ទុន​វិនិយោគ​ប្រមាណ ៥,៧ លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១.៦៤៨​កន្លែង ។

គម្រោង​ទាំង​៣​នេះ​សរុប​ចំនួន​១២,១​លាន​ដុល្លារ និង​បង្កើត​ការងារ​ចំនួន​៣,៨៧១​កន្លែង​បន្ថែម​ទៀត​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ៕

អត្ថបទដោយ

Comments