+85561 777 090
Logo
កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ
Updated on: January 6, 2023, 7:10 a.m.
Published on: January 6, 2023, 7:10 a.m.

កាក់កបណាស់ ! គម្រោងធំៗ៣បោះទុន១៦លានដុល្លារនឹងរះលើទឹកដីខេត្តកំពង់ស្ពឺ


តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖

ទី១- ក្រុមហ៊ុន WINDARA INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបស្ពាយពីក្រោយ កាបូប​ដំណេក តង់ កាត់ដេរសម្លៀកបំពាក់ និងកម្រាលក្រាលដេក ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ C ភូមិល្វា ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បានចំនួន ២.៧១៤កន្លែង ។

ទី២- ក្រុមហ៊ុន YUE WING CHEONG MANUFACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែល​មាន​ទីតាំងវិនិយោគស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៤លាន​ដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៣៨កន្លែង ។

ទី៣- ក្រុមហ៊ុន XIN SHUN JIE (CAMBODIA) LEATHER CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និង​កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១៣៣កន្លែង។

Comments