ប្រសិនបើលោកអ្នកកំពុងស្វែងរកទិញផ្ទះសម្រាប់លំហែកាយ ឬ វិនិយោគលើអនលនទ្រព្យនៅតំបន់មាត់សមុទ្រខេត្តព្រះសីហនុជាខេត្តដែលកំពុងមានការរីកចម្រើនយ៉ាងខ្លាំងនោះ ឳកាសរបស់អ្នកមកដល់ហើយជាមួយការផ្ដល់ជូនយ៉ាងពិសេសពីគម្រោង New Landmark ជាមួយតម្លៃចាប់ពី៤ម៉ឺនដុល្លារ លោកអ្នកនឹងក្លាយជាម្ចាស់យូនីតមួយនៅក្នុងអគារខុនដូរដ៏ស្អាតជាប់ឆ្នេរសមុទ្រមួយនេះ។
មានចម្ងាយត្រឹម២០០ ម៉ែត្រពីឆ្នេរសមុទ្រដ៏ល្បីក្នុងខេត្តព្រះសីហនុគឺឆ្នេរអូរឈើទាល។ គម្រោង New Landmark ស្ថិតនៅលើទីតាំងមួយដែលមានសក្ដានុពលខ្លាំងបំផុតព័ទ្ធជុំវិញទៅដោយ សាលារៀន មន្ទីពេទ្យ ភោជនីដ្ឋាន ហាងលក់ទំនិញ ធនាគារ កាស៊ីណូ និង កន្លែងកំសាន្តជាច្រើនទៀត។
អភិវឌ្ឍដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដ៏ល្បីមកពីប្រទេសចិនលើវិស័យសំណង់ China Construction Group គម្រោង New Landmark មានអគារទំនើបសរុបទាំងអស់ចំនួនបួនរួមមាន ខុនដូរ សណ្ឋាគារលំដាប់ផ្កាយ៥ ក្លឹបកំសាន្ត និង អគារពាណិជ្ជកម្មដែលមាន ហាងទំនិញ ធនាគារ ភោជនីយដ្ឋានចិននិងអឺរ៉ុប ហាងកាហ្វេ ហាងកែសម្ផស្ស និង ស្ប៉ា។
ជាមួយផ្ទៃដីអភិវឌ្ឍសរុប ២០០,០០០ ម៉ែត្រការ៉េគម្រោង New Landmark ក៏មានសាងសង់កន្លែងហាត់ប្រាណ អាងហែលទឺក ទីលានវាយកូនហ្គោល ទីលានវាយតេនីស ផ្លូវថ្មើរជើង មជ្ឈមណ្ឌលវប្បធម៌ សាលប្រជុំសាធារណៈ និង ចំណតរថយន្តក្រោមដី។
យូនីតនៅក្នុងខុនដូរបស់គម្រោង New Landmark មានទំហំផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោរហូតដល់យូនីតដែលមានបន្ទប់គេងពីរជាមួយទំហំចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ។
គ្រប់យូនីតនីមួយៗត្រូវបានធ្វើការរចនា និង តុបតែងដោយយកចិត្តទុកដាក់បំផុតជាមួយការប្រើប្រាស់ និង បំពាក់ឧបករណ៍បរិក្ខារទំនើបទាន់សម័យ និង មានគុណភាពល្អ ដើម្បីធនាបាននូវផាសុកភាពរបស់អ្នករស់នៅ និង ផ្ដល់ជូនពួកគេនូវផ្ទះមួយដែលមានគុណភាពល្អ។
ម្យ៉ាងវិញទៀតបើលោកអ្នកកំពុងស្វែងរកយូនីតធំទូលាយមានបន្ទប់គេងច្រើននោះ គម្រោង New Landmark ក៏មានផ្ដល់ជូនយូនីតដែលមានទំហំធំរហូតដល់ ១០៦ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះក្រុមហ៊ុនកំពុងធ្វើការលក់យូនីតនៅក្នុងអគារ B ដែលមានកម្ពស់រហូតទៅដល់ ៣៧ ជាន់ ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។
អ្វីដែលកាន់តែពិសេស អ្នករស់នៅក្នុងអគារខុនដូនៃគម្រោង New Landmark ក៏អាចរីករាយជាមួយការបំពាក់បច្ចេកវិទ្យាចុងក្រោយ ដូចជាការគ្រប់គ្រងការចេញចូលដោយប្រព័ន្ធ QR កូដ បើកសោរ ឬ ចាក់សោរដោយប្រើប្រាស់ក្រយៅដៃ និង ប្រើប្រាស់អ៊ីនធើណេតដោយឥតគិតថ្លៃ។ ជាងនេះទៅទៀតនៅក្នុងអគារនេះក៏មានតំឡើងប្រព័ន្ធចម្រោះទឹកដែលអាចអនុញ្ញាតឲ្យអ្នកពិសារទឹកចេញពីក្បាលរ៉ូម៉ាណេដោយផ្ទាល់។
សម្រាប់ព័ត៌មានបន្ថែម អំពីគម្រោង New Lankmark សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០៩២ ៩២ ១០០០ ឬ អ៊ីម៉ែល info@realestate.com.kh.
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។
Comments