សាកស្រមៃមើលថាតើវាពិតជាពិសេសយ៉ាងណាប្រសិនបើអ្នកមានខុនដូលម្ហែកាយផ្ទាល់ខ្លួននៅជាប់ឆ្នេរសមុទ្រ ដែលអាចឱ្យអ្នកជួបជុំកម្សាន្តជាមួយគ្រួសារនៅថ្ងៃវិស្សមកាល ឬរំសាយអារម្មណ៍ពីភាពស្មុគស្មាញក្នុងការងារនៅចុងសប្តាហ៍?
គម្រោង New Landmark នឹងសម្រេចក្តីស្រមៃរបស់លោកអ្នកជាមួយនឹងខុនដូលំនៅដ្ឋាន និងលម្ហែកាយដ៏ប្រណីតដែលហ៊ុំព័ទ្ធដោយបរិយាកាសដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ឆ្នេរសមុទ្រ។
គម្រោងខុនដូប្រណីតមួយនេះមានទីតាំងស្ថិតនៅក្បែររង្វង់មូលតោពីរ ហើយមានចម្ងាយត្រឹមតែ២០០ម៉ែត្រប៉ុណ្ណោះពីឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ។ គម្រោងទាំងមូលមានយូនីតសរុបចំនួន ៤,១២៤ ក្នុងនោះ យូនីតចំនួន ៣,៤១៩ ជាអាផាតមិនដែលបែងចែកទៅជាប្រភេទយូនីតផ្សេងៗពីគ្នាចាប់ពីប្រភេទស្ទូឌីយោរហូតដល់យូនីតអាផាតមិនបន្ទប់គេង២ ជាមួយនឹងទំហំចាប់ពី ៣១ ទៅដល់១០៦ ម៉ែត្រការ៉េ។
យូនីតនីមួយៗត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់បំផុត ដោយបំពាក់នូវគ្រឿងសង្ហារិម និងឧបករណ៍បរិក្ខារទំនើបទាន់សម័យ និងមានគុណភាពខ្ពស់ដែលនាំមកនូវអារម្មណ៍ស្រស់ថ្លា ធូរស្បើយ និងផាសុកភាព ដូចបានសម្រាកនៅក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំ។ មិនតែប៉ុណ្ណោះគ្រប់យូនីតសុទ្ធតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យលោកអ្នកសម្រាកគយគន់ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើមហាសាគរដ៏ធំល្វឹងល្វើយជាមួយខ្យល់សមុទ្រដ៏ត្រជាក់នាពេលល្ងាច។
កាន់តែពិសេសជាងនេះអ្នកអភិវឌ្ឍគម្រោងបានយកចិត្តទុកខ្ពស់ពីសន្តិសុខ និងសុវត្ថិភាពរបស់អ្នករស់នៅដោយបានបំពាក់ប្រព័ន្ធសន្តិសុខបច្ចេកវិទ្យាចុងក្រោយបំផុត រួមមាន ប្រព័ន្ធគ្រប់គ្រងការចេញចូលដោយស្កេនកូដ QR ប្រព័ន្ធសោរដោយប្រើប្រាស់ក្រយៅដៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធសម្លេងរោទិ៍ជាដើម។ ជាងនេះទៅទៀតនៅក្នុងអគារនេះក៏មានផ្តល់ជូនសេវាអ៊ីនធឺណិតឥតគិតថ្លៃ និងប្រព័ន្ធចម្រោះទឹកដែលអាចឱ្យអ្នកពិសាទឹកចេញពីក្បាលរ៉ូប៊ីណេដោយផ្ទាល់។
បើនិយាយពីសេវាកម្មដែលភ្ជាប់ជាមួយនឹងគម្រោងនេះវិញ លោកអ្នកច្បាស់ជាមិនខកបំណងឡើយ។ គម្រោង New Landmark នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិដែលប្រជុំដោយភោជនីយដ្ឋាន សណ្ឋាគារកម្រិតផ្កាយប្រាំ ធនាគារ បារ ហាងលក់សំលៀកបំពាក់ ហាងលក់ទំនិញ ហាងកាហ្វេ ក្លិបហាត់ប្រាណ ស្ប៉ា ហាងកែសម្ផស្ស និងសេវាកម្មកម្សាន្តផ្សេងៗទៀត។ ក្រៅពីនេះគម្រោងមួយនេះក៏មានអាងហែលទឹកលក្ខណៈឯកជននៅជាន់ដំបូល សាលសម្តែងសិល្បៈវប្បធម៌ ទីលានវាយកូនហ្គោល បន្ទប់ប្រជុំសាធារណៈ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ អ្វីដែលធ្វើឱ្យគម្រោង New Landmark ពិសេសខុសប្លែកពីគម្រោងដទៃទៀត គឺការស្ថាបនាឧទ្យានទឹកដ៏ស្រស់ស្អាតដំបូងគេនៅក្នុងខេត្តព្រះសីហនុ។
ដូចបានរៀបរាប់ខាងលើភាពទាន់សម័យនៃការរចនាប្លង់ខាងក្នុងបរិយាកាសជុំវិញដ៏ស្រស់ស្អាត ទីតាំងដ៏ល្អឥតខ្ចោះអមជាមួយនឹងសេវាកម្មដ៏សម្បូរបែបរបស់គម្រោង New Landmark បានធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសខុនដូលំនៅដ្ឋាន និងលម្ហែកាយដ៏ពិសេសខុសប្លែកពីគេដែលនាំមកនូវបទពិសោធនៃការរស់នៅបែបស៊ីវីល័យ និងការកំសាន្តគ្មានដែនកំណត់។
គួរបញ្ជាក់ថា គម្រោង New Landmark គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ។ គម្រោងទាំងមូលមានទំហំរហូត ២០០,០០០ ម៉ែត្រការ៉េដែលបែងចែកជាអគារធំៗចំនួន៤ រួមមានអគារលំនៅដ្ឋាន សណ្ឋាគារស្តង់ដារផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
គម្រោង New Landmark មានតម្លៃលក់ចាប់ពី៤ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ពិសេសជាងនេះទៀតដោយគ្រាន់តែធ្វើការបង់ប្រាក់កក់ដំបូងត្រឹម៣០%លោកអ្នកនឹងទទួលបានការធានាជួលត្រឡប់វិញពីម្ចាស់គម្រោងជាមួយអាត្រា១២%ក្នុងរយៈពេលពីរឆ្នាំ៕
Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។
សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ
សូមទំនាក់ទំនងទៅកាន់៖
នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh
Comments