(ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ)
ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍នៅក្នុងទីក្រុង ក៏ដូចជាជួយរំដោះការកក់ស្ទះ នៅតាមបណ្តាផ្លុវធំៗ រដ្ឋាភិបាលបានកំពុងសិក្សាពីលទ្ធភាពពង្រីកផ្លូវជាយក្រុង និងសាងសង់សង់ផ្លូវថ្មីបន្ថែមទៀត ដើម្បីធានាជួយសម្រួលដល់ការដឹកជញ្ជូន និងការចេញចូលលទីក្រុងប្រកដោយភាពងាយស្រួល និងឆាប់រហ័ស។
ឆ្លើយតបនឹងបញ្ហាចរាចរណ៍ សាលារាជធានីភ្នំពេញគ្រោងនឹងស្ថាបនាផ្លូវចំនួន ២ ខ្សែ អមសងខាងផ្លូវរថភ្លើងតភ្ជាប់ទៅផ្លូវទំនប់កប់ស្រូវ។
បើមើលលើទីតាំងភូមិសាស្ត្រនៃគម្រោងផ្លូវតាមបណ្តោយផ្លូវរថភ្លើងនេះ វានឹងជួយរំដោះចរាចរណ៍មួយផ្នែកធំពីមហាវិថីសហព័ន្ធរុស្ស៊ី ដែលកំពុងមានការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃ។ គម្រោងសាងសង់ផ្លូវថ្មីនេះត្រូវបានអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង លើកឡើងកាលថ្ងៃទី១១ ខែ ធ្នូ នេះ នៅក្នុងដំណើរការចុះត្រួតពិនិត្យជាលើកដំបូង ក៏ដូចការសិក្សាលើផលប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់សងខាងផ្លូវរថភ្លើងនេះ។
បើតាមលោក ឃួង ស្រេង អាជ្ញាធររាជធានីភ្នំពេញកំពុងសហកាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការស្ថាបនាផ្លូវទាំង ២ ខ្សែ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ថាតើគម្រោងនេះនឹងផ្ដើមបើកការដ្ឋានសាងសង់នៅថ្ងៃណា និងបញ្ចប់ថ្ងៃណានៅឡើយទេ។
គេមើលឃើញថា គម្រោងនេះប្រហែលត្រូវការរយៈពេលសមស្របមួយដើម្បីឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងសាលារាជធានីភ្នំពេញ ក៏ដូចជាក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់ [ Royal Railway] បានធ្វើការសិក្សាលទ្ធភាព និងផលប៉ះពាល់នានា ដើម្បីលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចចុងក្រោយ។
អចលនទ្រព្យនៅតាមបណ្តោយផ្លូវរថភ្លើង
អ្នកជំនាញអចលនទ្រព្យអចលនទ្រព្យមើលឃើញថា ការសាងសង់ផ្លូវថ្មីតាមបណ្តោយផ្លូវរថភ្លើងនេះ នឹងជួយបង្កើនតម្លៃអចលនទ្រព្យនៅតាមបណ្តោយផ្លូវមួយកម្រិតទៀត។
លោក ស៊ន សៀប ស្ថាបនិក និងជានាយកប្រត្តិបត្តិក្រុមហ៊ុន Key Real Estate បានប្រាប់ Realestate.com.kh ថា បើទោះបីជាគម្រោងនេះមិនទាន់មានភាពច្បាស់លាស់ថានឹងត្រូវសាងសង់នៅពេលណាក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យបានកើនឡើងរួចទៅហើយ។
លោកថា ដីតាមបណ្តោយផ្លូវរថភ្លើង ដែលចេញពីទួលគោគតៅតំបន់ត្រឡោកបែក មានតម្លៃ ចាប់ពី១,០០០ ទៅ ២,០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ចំណែកចាប់ពីត្រឡោកបែកទៅតំបន់ផ្លូវទ្រីហេង មានតម្លៃចន្លោះ ៥០០ ទៅ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ រីឯដីតាមបណ្តោយផ្លូវរថភ្លើងជិតគម្រោងបុរីពភពថ្មី តម្លៃអាចមានក្រោម ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
លោក ស៊ន សៀប រំពឹងថា តម្លៃដីនឹងបន្តកើនឡើងខ្ពស់ជាងនេះនៅពេលផ្លូវថ្មីត្រូវបានសាងសង់រួចរាល់៕
ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។
ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!
អត្ថបទដោយ
Comments