+85561 777 090
Logo
ដំណឹងល្អ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង៤២% ហើយ
Updated on: June 4, 2022, 4:06 a.m.
Published on: May 24, 2021, 2:45 a.m.

ដំណឹងល្អ! អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីសម្រេចបានជាង៤២% ហើយ


ខណៈដែលជម្ងឺកូវីតបានធ្វើឱ្យវិស័យទេសចរណ៍ជាតិ និងអន្តរជាតិ ឯខេត្តសៀមរាបមាន ការធ្លាក់ចុះខ្លាំង  រដ្ឋាភិបាលកម្ពុជាបានឆ្លៀតឱកាសស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ​រួមមានផ្លូវថ្នល់ក្នុងទីក្រុង និងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដើម្បីអនុញ្ញាតឱ្យខេត្តនេះអាចត្រៀមខ្លួនទទួលភ្ញៀវទេសចរណ៍ឡើងវិញសារនាថ្មីនាពេលឆាប់ៗនេះ។

ចាប់ផ្តើមការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០  ពេលនេះគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី បានសម្រេចរួចប្រមាណ៤០%ជាងហើយ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យកាលពីពេលថ្មីៗ។

សាងសង់លើផ្ទៃដី៧៥០ហិចតា គម្រោងអាកាសយានដ្ឋានអន្តរជាតិនាស្រុកសូត្រនិគមនេះ គ្រោងនឹងបញ្ចប់ដោយចំនាយពេលសាងសង់ត្រឹមតែ៣៦ខែប៉ុណ្ណោះ ពោលគឺក្នុងឆ្នាំ២០២៣ គម្រោងនេះនឹងបញ្ចប់ និងអាចបើកទទួលយន្តដឺកអ្នកដំណើរខ្នាតកណ្តាលប្រភេទ​ Boeing 737 និង Airbus A320បាន។ 

ចំនាយអស់ទឹកប្រាក់ប្រមាណ $៨០០លានដុល្លារអាមេរិច អាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មីត្រូវបានគេរំពឹងទុកថានឹងអាចទទួលអ្នកដំណើរជាតិ និងអន្តរជាតិបានរហូតដល់ ១០លាននាក់នៅឆ្នាំ២០៣០ និង២០លាននាក់នៅឆ្នាំ២០៥០។​

Comments