+85561 777 090
Logo
អត់ពិបាកច្រើន ! គម្រោង Parc 21 Residence ផ្តល់ជូនមួយអស់ដៃសម្រាប់ឆ្នាំថ្មី
Updated on: May 9, 2022, 5:58 a.m.
Published on: December 10, 2021, 8:37 a.m.

អត់ពិបាកច្រើន ! គម្រោង Parc 21 Residence ផ្តល់ជូនមួយអស់ដៃសម្រាប់ឆ្នាំថ្មី


ទីផ្សារអចលនទ្រព្យនៅកម្ពជាផ្ដល់សក្ដានុពលដល់អ្នកទិញជាមួយនឹងជម្រើសជាច្រើន ក៏ប៉ុន្តែមុនសម្រេចចិត្តទិញនូវអចលនទ្រព្យដែលមានសក្ដានុពលទាំងនោះ អ្នកទិញគួរតែពិចារណារទៅលើកត្តាផ្សេងៗដូចជា ទីតាំងរបស់ខុនដូ ការពិពណ៌នា និងគុណភាពសម្ភារប្រើប្រាស់ ទំហំ និងតម្លៃ អត្តសញ្ញាណ និងបទពិសោធន៏របស់អ្នកអភិវឌ្ឍន៍ និងគោលការណ៏ធានារ៉ាប់រងសំណង់ជាដើម ។

Parc 21 Residence Room

គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី Parc 21 Residence មួយនេះល្អស័ក្តិសមបំផុតសម្រាប់លោកអ្នកដោយសុទ្ធតែមានចំណុចពិសេសដែលបានរៀបរាប់ដូចខាងលើ ។ គម្រោង Parc 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយមបំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយគម្រោងមួយនេះនឹងប្រគល់ជូនអតិថិជនក្នុងខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

តើគម្រោង Parc 21 Residence មានលក្ខណៈពិសេសអ្វីខុសពីគម្រោងដទៃ?

គម្រោង Parc 21 Residence មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។ ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា ៖ មហាវិថីម៉ៅសេទុង, មហាវិថីព្រះមុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង Parc 21 Residence ។

Parc 21 Residence showroom

Parc 21 Residence ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ គម្រោង Parc 21 Residence កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។

ហេតុអ្វីគម្រោង Parc 21 Residence ទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់អតិថិជន​ និងអ្នកវិនិយោគ?

គម្រោង Parc 21 Residence ដែលជាគម្រោងស្តង់ដារប្រណីតបែបសិង្ហបុរីដែលសាងសង់ឡើងផ្តោតសំខាន់លើការរស់នៅបែបទាន់សម័យប្រកបដោយសុវត្ថិភាពខ្ពស់ ។ មិនតែប៉ុណ្ណោះគម្រោង១នេះតែងតែយកចិត្តទុកដាក់ទៅលើសេវាកម្មនានា និងផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅរួមជាមួយនឹងអតិថិជនទាំងអស់ដើម្បីផ្តល់ភាពស្រណុកសុខស្រួលសម្រាប់ពួកគេ ដែលវាជាកត្តាសំខាន់ធ្វើឱ្យគម្រោងស្តង់ដារសិង្ហបុរីមួយនេះទទួលបានប្រជាប្រិយភ្លាពខ្លាំងពីសំណាក់អ្នកដែលកំពុងស្វែងរកលំនៅដ្ឋានសម្រាប់រស់នៅ ឬវិនិយោគបន្តជាដើម ។

Parc 21 Residence New Year Promotion

ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន និងអ្នកវិនិយោគនានា គម្រោង Parc 21 Residence បានរៀបចំកញ្ចប់ផ្តល់ជូនពិសេសសម្រាប់ឆ្នាំថ្មីដោយរួមមានដូចជា ៖

-មានការបញ្ចុះតម្លៃរហូត15%លើគ្រប់យូនីតទាំងអស់

-ថែមជូនគ្រឿងសង្ហារឹមឥតគិតថ្លៃ

-ថែមជូនគ្រឿងអគ្គិសនីប្រើប្រាស់ឥតគិតថ្លៃ

-ថែមជូនទូស័ព្ទដៃទំនើប iPhone 13 Pro Max 256G ១គ្រឿង(សម្រាប់អតិថិជន៣នាក់ដំបូង)

-ផ្តល់ជូនជម្រើសបង់ប្រាក់ដែលមានភាពងាយស្រួលរហូតដល់៥ឆ្នាំឯណោះ ។

តើធ្វើបែបណាទើបអាចទទួលបានការផ្តល់ជូនពិសេសទាំងអស់នេះ?

គម្រោង Parc 21 Residence តែងតែផ្តល់ភាពងាយស្រួលជានិច្ចសម្រាប់អតិថិជន និងអ្នកដែលវិនិយោគរបស់ខ្លួនដើម្បីផ្តល់ទាំងលំនៅដ្ឋានស្តង់ដារប្រណីត ឯកជនភាព និងសុវត្ថិភាពខ្ពស់ ជាដើម ។ លោកអ្នកដែលកំពុងស្វែងរកលំនៅដ្ឋានសម្រាប់រស់នៅ ឬវិនិយោគ សុទ្ធតែអាចទទួលបាននូវការផ្តល់ជូនពិសេសទាំងអស់នេះដោយគ្រាន់តែចុចប៊ូតុង «ឆ្នាំថ្មី ផ្ទះថ្មី ក្តីសង្ឃឹមថ្មី !» ខាងក្រោម ៕

Comments